TAG
ព្រំដែន
កម្ពុជា-ឡាវនិងវៀតណាមគ្រោងរៀបចំជំនួបមិត្តភាពថ្នាក់រដ្ឋមន្ត្រីការពារជាតិលើកទី១នៅតំបន់ត្រីកោណ
ក្រសួងការពារជាតិកម្ពុជា ឡាវ និងវៀតណាម ជួបពិភាក្សាគ្នាដើម្បីត្រៀមរៀបចំប្រារព្ធពិធីជំនួបប្រាស្រ័យមិត្តភាពថ្នាក់រដ្ឋមន្ត្រីការពារជាតិលើកទី១ នៅតំបន់ត្រីកោណមរកត ឬតំបន់ត្រីកោណអភិវឌ្ឍន៍ ដែលជាព្រំដែនប្រសព្វរបស់ប្រទេសទាំងបី។
ក្រសួងការពារជាតិកម្ពុជា សរសេរលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួននៅថ្ងៃទី១៩ ឧសភា នេះថា កិច្ចប្រជុំនេះធ្វើឡើងនៅក្នុងប្រទេសវៀតណាម ក្នុងនោះភាគីកម្ពុជាតំណាងដោយលោក ឥត សារ៉ាត់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ចំណែកភាគីឡាវ តំណាងដោយលោក វង្សខាំ ភូម៉ាកន អនុរដ្ឋមន្ត្រីក្រសួងការពារជាតិប្រទេសឡាវ និងភាគីវៀតណាម តំណាងដោយលោក ហ័ង ស៊ុនជៀន...
មន្ត្រីវៀតណាមជាប់ខេត្តស្ទឹងត្រែងស្នើសុំអភិបាលខេត្តរក្សាចំណងមិត្តភាពខេត្តទាំងពីរឱ្យកាន់តែប្រសើរ
មន្ត្រីជាន់ខ្ពស់ខេត្តយ៉ាឡាយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម អបអរសាទរ និងជូនពរអភិបាលខេត្តស្ទឹងត្រែង លោក ស្វាយ សំអ៊ាង ដែលជាខេត្តមួយស្ថិតក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ដូចគ្នា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅពេលនេះ។
អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តយ៉ាឡាយ លោក ចូវ ង៉ុកទ័ន បានលើកឡើងក្នុងជំនួបជាមួយអភិបាលខេត្តស្ទឹងត្រែង លោក ស្វាយ សំអ៊ាង កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ នេះថា កម្ពុជា-វៀតណាមជាមិត្តដែលមានទំនាក់ទំនងល្អលើគ្រប់វិស័យ ជាពិសេសមានទំនាក់ទំនងជាប្រវត្តិសាស្ត្រក្នុងការសាមគ្គីប្រយុទ្ធជាមួយសត្រូវរួមនៅក្នុងសម័យសង្គ្រាមនាពេលកន្លងមកផងដែរ។
គណៈកម្មាធិការបក្សខេត្តយ៉ាឡាយរូបនេះស្នើសុំឱ្យអាជ្ញាធរខេត្តស្ទឹងត្រែង រក្សាទំនាក់ទំនង កិច្ចសហប្រតិបត្តិការ...
វៀតណាមស្នើជាថ្មីឱ្យកម្ពុជាជួយដោះស្រាយការលំបាកជនជាតិវៀតណាមដែលស្នើសុំសញ្ជាតិខ្មែរ
រដ្ឋាភិបាលវៀតណាម ស្នើកម្ពុជាជាថ្មីឲ្យជួយដោះស្រាយការលំបាកប្រជាជនវៀតណាម ដែលបានស្នើសុំសញ្ជាតិខ្មែរ និងការតាំងទីលំនៅថ្មីនៅកម្ពុជា ខណៈអ្នកឃ្លាំមើលចាត់ទុកការផ្ដល់សញ្ជាតិឲ្យជនជាតិវៀតណាម ដែលមានព្រំដែនជាប់ខ្មែរនេះ ជាហានិភ័យសម្រាប់ប្រទេសជាតិ។
ការស្នើរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ធ្វើឡើងក្នុងជំនួបទ្វេភាគីជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង អំឡុងពេលដែលលោកកំពុងទស្សនកិច្ចនៅទីក្រុងហាណូយ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣ បន្ទាប់ពីមានការអញ្ជើញពីភាគីវៀតណាម។
បើតាមសារព័ត៌មានវៀតណាម VNA ផ្សាយកាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣...
បុរសខ្លាំងប្រើផែនទីខ្នាត ១លើ៥០ពាន់ ចុះសន្ធិសញ្ញាកំណត់ព្រំដែនជាមួយឡាវដែលផ្ទុយពីរដ្ឋធម្មនុញ្ញ
មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន អះអាងថា ការព្រមព្រៀងគ្នាឱ្យអ្នកជំនាញបារាំងមកជួយគូរចម្លងផែនទីរបស់កម្ពុជាឡើងវិញ ដោយសារតែផែនទីបោនខ្នាត ១លើ ១០០ពាន់មានលក្ខណៈតូច ដូច្នេះកម្ពុជាពង្រីកផែនទីនោះឱ្យទៅជាផែនទីបោនខ្នាត ១លើ ៥០ពាន់ ដើម្បីឱ្យមានលក្ខណៈកាន់តែងាយស្រួលក្នុងការប្រើប្រាស់។
មេដឹកនាំខ្មែរដែលវៀតណាមលើកបន្តុប លោក ហ៊ុន សែន លើកឡើងក្នុងកិច្ចពិភាក្សាជាមួយនាយករដ្ឋមន្ត្រីឡាវ ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសឡាវ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ នេះថា រដ្ឋាភិបាលបានខិតខំខ្លាំងណាស់មិនឱ្យទឹកដីកម្ពុជាបាត់បង់សូម្បីមួយមិល្លីម៉ែត្រទៅបរទេស ចាប់តាំងពីកម្ពុជាត្រូវបានរំដោះកាលពីឆ្នាំ១៩៧៩...
វៀតណាមឃ្វាលគោក្របីចូលទឹកដីខ្មែរ ប៉ុន្តែអាជ្ញាធរថាដោយសារដីវៀតណាមចង្អៀតពេក
ពលរដ្ឋខ្មែរជាច្រើនគ្រួសារដែលរស់នៅឃុំគ្រួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង អះអាងថា អាជ្ញាធរមិនអើពើនឹងការឆ្លងដែនរបស់ជនជាតិវៀតណាម ដែលយកគោក្របីរបស់ពួកគេមកឃ្វាលនៅលើទឹកដីខ្មែរនោះឡើយ ខណៈអាជ្ញាធរខ្មែរនៅទីនោះអះអាងថា ដោយសារតែដីខាងជនជាតិវៀតណាមចង្អៀតពេក។
ពលរដ្ឋខ្មែរជាច្រើនគ្រួសារដែលរស់នៅឃុំគ្រួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង លើកឡើងកាលពីពេលថ្មីៗនេះថា ពលរដ្ឋវៀតណាមបាននាំគ្នាយកគោក្របីរបស់ពួកគេមកឃ្វាលនៅលើដីខ្មែររាប់សិបក្បាលជារៀងរាល់ថ្ងៃ ប៉ុន្តែពលរដ្ឋខ្មែរវិញមិនអាចលែងគោក្របីរបស់ខ្លួនឱ្យចូលទៅស៊ីស្មៅនៅក្នុងទឹកដីវៀតណាមបានឡើយ។ លើសពីនេះ មានតែខាងវៀតណាមចាប់យកគោក្របីរបស់ពួកគេទៅវិញ។
ពលរដ្ឋខ្មែរនៅទីនោះអះអាងថា ពួកគេបានរាយការណ៍ជូនអាជ្ញាធរដែរ ដូចជាខាងប៉ុស្តិ៍នគរបាលឃុំគ្រួស និងមេឃុំគ្រួសជាដើម ប៉ុន្តែពួកគេតែងឆ្លើយថាជាប់រវល់ និងគ្មានពេលមកមើលគោក្របីរបស់វៀតណាមឆ្លងចូលមកទឹកដីខ្មែរនោះទេ។
ប្រភពដដែលបញ្ជាក់ថា គោក្របីវៀតណាមដែលតែងតែត្រូវលែងឱ្យចូលមកស៊ីស្មៅក្នុងទឹកដីខ្មែរនោះ បានបំផ្លាញដំណាំរបស់ពលរដ្ឋខ្មែរមួយចំនួនថែមទៀត។ ក្រៅពីនេះ ប្រសិនបើគោ...
កម្ពុជា-វៀតណាមឯកភាពអនុវត្តសន្ធិសញ្ញាព្រំដែនដែលចុះហត្ថលេខារួចទោះការបោះបង្គោលរងការរិះគន់
ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ឲ្យដឹងថា រដ្ឋាភិបាលកម្ពុជា និងវៀតណាម បានឯកភាពគ្នាក្នុងការគោរព និងអនុវត្តឱ្យបានពេញលេញនូវសន្ធិសញ្ញាព្រំដែន ដែលបានចុះហត្ថលេខារវាងប្រទេសទាំងពីរដែលបានបោះបង្គោលព្រំដែនរួចចំនួន ៨០%។
ការលើកឡើងរបស់ស្ថានទូតវៀតណាមនេះ ធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជីញ (Pham Minh Chinh) បានជួបពិភាក្សាជាមួយលោក ហ៊ុន សែន ទ្វេភាគីកាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២។
យោងតាមហ្វេសប៊ុកស្ថានទូតវៀតណាមប្រចាំកម្ពុជា សរសេរនៅថ្ងៃពុធ ទី៩ វិច្ឆិកា...
លោក ហ៊ុន សែន ថាលោកក៏នឹងជាប់ទោស បើហ៊ានចុះហត្ថលេខាកាត់ទឹកដីឱ្យប្រទេសណាមួយ
បុរសខ្លាំង លោក ហ៊ុន សែន មេដឹកនាំខ្មែរដែលគេដឹងថាធ្លាប់បានកាត់ទឹកដីខ្មែរឱ្យវៀតណាម ព្រមានថា កុំថាឡើយអតីតមេដឹកនាំប្រឆាំង លោក សម រង្ស៊ី ដែលមិនកាន់អំណាចហ៊ានកាត់ទឹកដីឱ្យបរទេសត្រូវទទួលទោសចំពោះមុខច្បាប់ សូម្បីតែលោកខ្លួនឯងដែលកំពុងតែកាន់អំណាច ក៏នឹងជាប់ទោសធ្ងន់ធ្ងរដូចគ្នា បើហ៊ានចុះហត្ថលេខាកាត់ទឹកដីឱ្យទៅប្រទេសណាមួយនោះ។
មេដឹកនាំខ្មែរដែលគេដឹងថាធ្លាប់បានកាត់ទឹកដីខ្មែរឱ្យវៀតណាមរូបនេះ បានអះអាងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ នេះថា លោកបានចាត់ទុកសាលក្រមរបស់តុលាការក្រុងភ្នំពេញកាត់ទោសអតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៉ី ដាក់គុកមួយជីវិត គឺជារឿងត្រឹមត្រូវជាទីបំផុត...
កម្ពុជា-វៀតណាមប្ដេជ្ញាជំរុញការសហការរវាងខេត្តជាប់ព្រំដែនឱ្យកាន់តែល្អប្រសើរថែមទៀត
មន្ត្រីជាន់ខ្ពស់នៃប្រទេសវៀតណាម និងកម្ពុជា ប្ដេជ្ញាជំរុញឲ្យស្ថាប័នរដ្ឋ គណបក្សនយោបាយ និងអង្គការមហាជន បន្តសហការគ្នាឱ្យកាន់តែល្អបន្ថែមទៀត ដើម្បីផលប្រយោជន៍នៃសន្តិភាព មិត្តភាព និងការអភិវឌ្ឍនៃប្រទេសទាំងពីរទៅថ្ងៃមុខ។
ស្ថានទូតវៀតណាមប្រចាំកម្ពុជា បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ នេះថា ក្រោយជំនួបរវាងសមាជិកការិយាល័យនយោបាយប្រចាំការគណៈលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម លោក វ៉ូ វ៉ាន់ធឿង និងអគ្គលេខាធិការគណបក្សប្រជាជនកម្ពុជា លោក សាយ ឈុំ កាលពីថ្ងៃទី១៧ តុលា នេះ...
បុរសខ្លាំងកម្ពុជាយល់ព្រមជាមួយប្រធានរដ្ឋវៀតណាមបន្តបោះបង្គោលព្រំដែនឱ្យបានឆាប់ចប់
បុរសខ្លាំង លោក ហ៊ុន សែន យល់ព្រមជាមួយប្រធានរដ្ឋវៀតណាម លោក ង្វៀន ស៊ួនហ្វុក ក្នុងការបន្តដោះស្រាយបញ្ហាបោះបង្គោលព្រំដែននៃប្រទេសទាំងពីរឲ្យបានកាន់តែឆាប់ ដើម្បីប្រែក្លាយតំបន់ព្រំដែនទាំងមូលនៃប្រទេសទាំងពីរទៅជាតំបន់ព្រំដែនសន្តិភាពពេញលេញ។
មេដឹកនាំខ្មែរដែលវៀតណាមលើកបន្តុបរូបនេះ បានសរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ នេះថា លោកបានប្រាប់ប្រធានរដ្ឋវៀតណាម លោក ង្វៀន ស៊ួនហ្វុក នូវលទ្ធផលផ្លែផ្កាអំពីកិច្ចការជាច្រើនដែលបានធ្វើជាមួយនាយករដ្ឋមន្ត្រីថ្មីរបស់វៀតណាម គឺលោក ផាម មិញជីញ លើការពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគី...
លោក ហ៊ុន សែន ឯកភាពគ្នាជាមួយវៀតណាមបោះបង្ហើយបង្គោលព្រំដែនដែលនៅសល់
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលត្រូវបានគេដឹងថាជាមេដឹកនាំខ្មែរដែលកងទ័ពឈ្លានពានវៀតណាមលើកបន្តុប បានឯកភាពគ្នាជាមួយលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម លោក ដូ វ៉ាន់ជៀន ជំរុញឲ្យបោះបង្គោលព្រំដែនដែលនៅសល់ ១៦% ទៀតឱ្យឆាប់ចប់ ដើម្បីប្រែក្លាយប្រទេសទាំងពីរឲ្យមានសុខសន្តិភាព និងងាយស្រួលដល់ប្រជាជននៃប្រទេសទាំងពីរ។
បុរសខ្លាំងរណបបរទេសដើម្បីអំណាច លោក ហ៊ុន សែន បានលើកឡើងក្នុងឱកាសជួបជាមួយគណៈប្រតិភូមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ដែលដឹកនាំដោយលោក ដូ វ៉ាន់ជៀន នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ នេះថា...