36 C
Phnom Penh

TAG

ភុន យុទ្ធ

សមត្ថកិច្ច​ចាប់​ខ្លួន​ជនពិការ​បក្ស​ជំទាស់​ដោយ​គ្មាន​ដីកា​ករណី​បង្ហោះ​សារ​រិះគន់​រដ្ឋាភិបាល

អ្នក​គាំទ្រ​បក្ស​ឆាំង​ដែល​ជា​ជនពិការ លោក ភុន យុទ្ធ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន និង​ដាក់​ពន្ធនាគារ​ជា​លើក​ទី​២ ក្រោម​បទ​ចោទប្រកាន់ «ញុះញង់​ឱ្យ​មាន​ការ​រើសអើង» ក្រោយពី​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ក្នុង​ន័យ​រិះគន់​រាជរដ្ឋាភិបាល​កម្ពុជា។ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​តាកែវ លោក ទៀវ ពណ្ណរាយ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា សមត្ថកិច្ច​ចាប់​ខ្លួន​ឈ្មោះ ភុន យុទ្ធ ដោយ​គ្មាន​ដីកា ពីព្រោះ​ព្រះរាជអាជ្ញា​ពិនិត្យ​ឃើញ​ថា​ជា​បទល្មើស​ជាក់ស្តែង ដោយសារ​គាត់​សរសេរ​រិះគន់​ដោយ​ប្រើប្រាស់​ពាក្យ​មិន​គប្បី​មក​លើ​រដ្ឋាភិបាល​កម្ពុជា​ជាច្រើនលើក​ច្រើនសា​នៅ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ ប្រភព​ខាងលើ​បាន​លើកឡើង​ថា សមត្ថកិច្ច​ធ្លាប់​ហៅ​បុគ្គល​រូប​នេះ​មក​ធ្វើ​កិច្ចសន្យា​ចំនួន​ពីរ​លើក​រួច​មក​ហើយ។ បច្ចុប្បន្ន សមត្ថកិច្ច​ឃុំ​ខ្លួន​គាត់​បណ្ដោះអាសន្ន ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់។ នាយក​គ្រប់គ្រង​កម្មវិធី​នៃ​អង្គការ​លីកាដូ លោក...

Latest news