31.7 C
Phnom Penh

TAG

មួង ណារ៉េត

លោក ហ៊ុន ម៉ាណែត អបអរ​សាទរ​កម្ពុជា-ថៃ ឯកភាព​គ្នា​អនុវត្ត​បទ​ឈប់​បាញ់​និង​ឱ្យ​មាន​ក្រុម​សង្កេតការណ៍​បណ្ដោះអាសន្ន

នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត អបអរ​សាទរ​កម្ពុជា-ថៃ ដែល​បាន​ឯកភាព​គ្នា​លើ​លក្ខខណ្ឌ​នៃ​ការ​អនុវត្ត​បទ​ឈប់​បាញ់ និង​ការ​បង្កើន​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​រវាង​កងទ័ព​ទៅវិញ​ទៅមក រួម​ទាំង​ឱ្យ​មាន​ក្រុម​អ្នក​សង្កេតការណ៍​បណ្ដោះអាសន្ន។ លោក ហ៊ុន ម៉ាណែត បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៧ សីហា នេះ​ថា ភាគី​ទាំង​ពីរ​បាន​យល់ព្រម​ជំរុញ​ការ​រៀបចំ​លក្ខខណ្ឌ​ប្រតិបត្តិ​នៃ​យន្តការ​តាមដាន​ត្រួតពិនិត្យ​ការ​អនុវត្ត​បទ​ឈប់​បាញ់​របស់​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (ASEAN Observer Team)។ ជាង​នេះ​ទៅ​ទៀត ភាគី​ទាំង​ពីរ​ក៏​បាន​ឯកភាព​ឱ្យ​មាន​ក្រុម​អ្នក​សង្កេតការណ៍​បណ្ដោះអាសន្ន (Interim Observer Team) ដឹកនាំ​ដោយ​អនុព័ន្ធយោធា​ម៉ាឡេស៊ី ដើម្បី​សង្កេតការណ៍​ភ្លាមៗ និង​បន្ត​រៀបចំ​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន...

ក្រសួង​ការពារ​ជាតិ​កម្ពុជា​អះអាង​ថា​កងទ័ព​ថៃ បន្ត​សកម្មភាព​ចល័ត​នៅ​តំបន់​អានសេះ ទោះបី​មាន​ការ​ហាមឃាត់​ក៏ដោយ

ក្រសួង​ការពារ​ជាតិ​នៃ​រាជាណាចក្រ​កម្ពុជា អះអាង​ថា កងទ័ព​ថៃ បាន​បញ្ជូន​កម្លាំង​ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ និង​គ្រឿងចក្រ​ចូល​ក្នុង​តំបន់​អានសេះ ដែល​ជា​ដែន​អធិបតេយ្យ​ប្រទេស​កម្ពុជា ហើយ​ថែមទាំង​បាន​រាយ​បន្លា​លួស​ក្នុង​ទឹកដី​ខ្មែរ​ថែមទៀត ទោះបីជា​ត្រូវ​បាន​ហាមឃាត់​ពី​សំណាក់​កងកម្លាំង​យោធពល​ខេមរភូមិន្ទ​យ៉ាងណា​ក៏ដោយ។ នេះ​បើ​យោង​តាម​ការ​ថ្លែង​អះអាង​ពី​ឧត្ដមសេនីយ៍ឯក ម៉ាលី សុជាតា ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​វេលា​ម៉ោង ១១​ព្រឹក​ថ្ងៃ​ចន្ទ ទី​០៤ សីហា។ ប្រភព​ដែល​អះអាង​ថា ទង្វើ​របស់​កងទ័ព​ថៃ បែប​នេះ គឺជា​ការ​រំលោភ​បំពាន​បទ​ឈប់​បាញ់​យ៉ាង​គឃ្លើន និង​បាន​បង្ក​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​បំផុត​ចំពោះ​សន្តិភាព និង​សន្តិសុខ​នៅ​តាម​បណ្តោយ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ ក៏ដូចជា​តំបន់​ទាំងមូល​ផង​ដែរ។ ក្រសួង​ការពារ​ជាតិ​កម្ពុជា បញ្ជាក់​ថា កាលពី​ថ្ងៃទី​៣១ ខែ​កក្កដា កន្លង​ទៅ...

លោក ហ៊ុន សែន ចាត់ទុក​ទង្វើ​កងទ័ព​ថៃ ថា​បំពាន​លើ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​យ៉ាង​ធ្ងន់ធ្ងរ

ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន ចាត់ទុក​ទង្វើ​កងទ័ព​ថៃ ដែល​ចល័ត​ចូល​មក​ចាប់​ទាហាន​ខ្មែរ​ក្នុង​បន្ទាយ​នៃ​ទឹកដី​កម្ពុជា ក្រោយពី​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​ចូល​ជាធរមាន គឺជា​ការ​បំពាន​លើ​កិច្ចព្រមព្រៀង​នេះ​យ៉ាង​ធ្ងន់ធ្ងរ ដែល​បាន​ហាមប្រាម​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​មិន​ឱ្យ​ធ្វើការ​ចល័ត​កងទ័ព និង​ហាម​បន្ថែម​កងទ័ព ជាដើម។ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៤ សីហា នេះ​ថា កម្ពុជា​បាន​បន្ត​អនុវត្ត​ដោយ​ម៉ឺងម៉ាត់​នូវ​បទ​ឈប់​បាញ់ និង​ពង្រឹង​កិច្ចការពារ​ខ្លួន​ប្រឆាំង​នឹង​ការ​រំលោភ​គ្រប់​រូបភាព​ពី​ភាគី​ម្ខាង​ទៀត។ យ៉ាងណាមិញ រឿង​ថា​រំលោភ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​គ្នា​ក្រោយ​មេដឹកនាំ​ប្រទេស​ទាំង​ពីរ​ជួប​គ្នា​នៅ​រាជធានី​ប៊ុត្រាជ័យា ប្រទេស​ម៉ាឡេស៊ី គេ​មើល​ឃើញ​ពី​ក្រៅ​តំបន់​នេះ​ថា មិន​ដឹង​ជា​អ្នក​ណា​រំលោភ​មុន​នោះ​ទេ ពីព្រោះ​សុទ្ធតែ​ជា​រឿង​ចោទ​គ្នា​ទៅវិញ​ទៅមក...

អ្នក​ឃ្លាំមើល​ថា​បញ្ហា​ពន្ធ​រវាង​កម្ពុជា-អាមេរិក​មិនមែន​ត្រឹមតែ​រឿង​ឱនភាព​ពាណិជ្ជ​តែ​មួយ​មុខ​ទេ

អ្នក​ឃ្លាំមើល​លើកឡើង​ថា បញ្ហា​ពន្ធ​រវាង​កម្ពុជា និង​អាមេរិក មិនមែន​ត្រឹមតែ​រឿង​ឱនភាព​ពាណិជ្ជកម្ម​តែ​មួយ​មុខ​នោះ​ទេ ប៉ុន្តែ​ក៏​មាន​បញ្ហា​អព្យាក្រឹតភាព ការ​ស្ដារ​ប្រជាធិបតេយ្យ និង​ការ​លើកស្ទួយ​សិទ្ធិមនុស្ស​របស់​កម្ពុជា​ដែរ។ អ្នក​ផ្តល់​ប្រឹក្សា​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​០៩ មិថុនា នេះ​ថា ប្រទេស​ណា​ដែល​អាមេរិក​សម្គាល់​ឃើញ​ថា​កំពុង​ចូលរួម​ចំណែក​ក្នុង​ការ​ជួយ​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ចិន ដូចជា​កម្ពុជា ជាដើម ប្រាកដជា​នឹង​ត្រូវ​អាមេរិក​រឹត​បន្តឹង​ពន្ធ​ដោយ​គ្មាន​ការ​លើកលែង​នោះ​ទេ។ លោក សេក សុជាតិ...

លោក ហ៊ុន សែន បង្ហាញ​ការ​គាំទ្រ​អាមេរិក​ផ្ដាច់​ជំនួយ​សារព័ត៌មាន​បរទេស ខណៈ​អ្នក​ឃ្លាំមើល​ថា​មាន​តែ​ជន​ផ្ដាច់ការ​ដែល​ត្រេកអរ

មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ចាត់ទុក​ការ​ផ្ដាច់​ជំនួយ​ដល់​សារព័ត៌មាន​ឯករាជ្យ​នៅ​ក្រៅ​ប្រទេស​ពី​សំណាក់​រដ្ឋាភិបាល​អាមេរិក គឺជា​ការ​បើក​មុខ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ។ លោក ហ៊ុន សែន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​យប់​ថ្ងៃទី​១៧ មីនា នេះ​ថា ការ​មិន​ទុកចិត្ត​លើ​សហរដ្ឋ​អាមេរិក​ពី​សំណាក់​ប្រទេស​មួយ​ចំនួន ក៏​មាន​ចំណែក​ចេញ​មកពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​អាមេរិក​ដែរ ដែល​ធ្វើ​ឲ្យ​ប្រទេស​ទាំងនោះ​យល់​ច្រឡំ​ថា​ជា​គោលជំហរ​របស់​រដ្ឋាភិបាល​អាមេរិក។ លោក ហ៊ុន សែន លើកឡើង​ថា ការ​ផ្តាច់​ជំនួយ​ដល់​សារព័ត៌មាន​ទាំងនោះ គឺជា​ការ​រួម​ចំណែក​ដ៏​ធំ​ដើម្បី​លុប​បំបាត់​ព័ត៌មាន​ក្លែងក្លាយ ព័ត៌មាន​ភូត​កុហក លាប​ពណ៌ អុជអាល ញុះញង់ ដែល​តែងតែ​បង្ក​ចលាចល​ស្ទើរ​ពេញ​ពិភពលោក​រហូត​មក ហើយ​ទង្វើ​បែប​នេះ​ក៏​បង្ហាញ​ពី​សេចក្តី​ក្លាហាន​របស់​អាមេរិក​ដែរ...

អ្នក​សង្កេតការណ៍​ថា​បដិវត្តន៍​នឹង​ផ្ទុះ​ឡើង ឱ្យ​តែ​រដ្ឋាភិបាល​កម្ពុជា​នៅ​តែ​បដិសេធ​មិន​ព្រម​ដោះស្រាយ​សំណើ​ពលរដ្ឋ

អ្នក​នាំពាក្យ​ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា ព្រមាន​ថា បដិវត្តន៍​នឹង​ផ្ទុះ​ឡើង​នៅ​កម្ពុជា​ដោយ​ចៀស​ពុំ​រួច ប្រសិនបើ​រដ្ឋាភិបាល​មិន​ព្រម​ដោះស្រាយ​រាល់​សំណើ​របស់​ពលរដ្ឋ ជាពិសេស​ការ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ប្តឹង​ប្រទេស​ថៃ ទៅ​តុលាការ​អន្តរជាតិ​ជុំវិញ​បញ្ហា​កោះ​គុត ជាដើម។ សកម្មជន​សហគមន៍​ខ្មែរ​ក្នុង​ទីក្រុង​ឡងប៊ិច លោក មួង ណារ៉េត លើកឡើង​នៅ​ថ្ងៃទី​៣ មីនា នេះ​ថា ពលរដ្ឋ​ខ្មែរ​មាន​ជម្រើស​ជាច្រើន​ក្នុង​នាម​ជា​ម្ចាស់​ប្រទេស​ដែល​ប្រកាន់​របប​ប្រជាធិបតេយ្យ ដើម្បី​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ដោះស្រាយ​នូវ​កង្វល់​របស់​ខ្លួន ព្រោះ​សំណើ និង​ការ​ទាមទារ​ទាំងឡាយ​សុទ្ធតែ​បាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​ប្រទេស។ លោក មួង ណារ៉េត លើកឡើង​ថា នៅ​ពេល​ដែល​ពលរដ្ឋ​មាន​បញ្ហា ពលរដ្ឋ​អាច​ប្តឹង​ទៅ​ស្ថាប័ន​តុលាការ​ដើម្បី​ឱ្យ​ជួយ​ដោះស្រាយ ប៉ុន្តែ​បើ​ស្ថាប័ន​តុលាការ​ដោះស្រាយ​មិន​កើត​ដោយសារ​ស្ថិត​ក្រោម​ឥទ្ធិពល​នយោបាយ នោះ​ពលរដ្ឋ​មាន​ជម្រើស​មួយ​ទៀត...

លោក សម រង្ស៊ី រំឭក​កូន​អតីត​មេ​ប៉ូលិស​ឱ្យ​វែក​មុខ​មេខ្លោង​ឃាតកម្ម​សង​គុណ​ឪពុក​ដែល​គេ​ធ្វើ​ឃាត​កាលពី​១៧​ឆ្នាំ​មុន

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី លើកឡើង​ថា បើ​អគ្គស្នងការ​រង​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក ឌី វិជ្ជា សហការ​ជាមួយ​រដ្ឋាភិបាល​បារាំង វែក​មុខ​រក​ឃាតករ​ពិត​នៅ​ពីក្រោយ​ឃាតកម្ម​លោក លិម គិមយ៉ា គឺ​ស្មើ​នឹង​វែក​មុខ​ឃាតករ​ពិត​ដែល​បាន​សម្លាប់​ឪពុក​លោក គឺ​លោក ហុក ឡង់ឌី កាលពី ១៧​ឆ្នាំ​មុន​ដែរ។ លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៥ កុម្ភៈ នេះ​ថា...

តើ​ប្រទេស​កម្ពុជា​នឹង​មាន​វិបត្តិ​សង្គម​ឬ​ទេ បើ​បាត់បង់​ជំនួយ​មួយ​ផ្នែក​ពី​សហរដ្ឋ​អាមេរិក?

អ្នក​សង្កេតការណ៍​លើកឡើង​ថា បើ​ប្រទេស​កម្ពុជា​បាត់បង់​ជំនួយ​ពី​ភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ (USAID) នោះ​រាជរដ្ឋាភិបាល​នឹង​ត្រូវ​ប្រឈម​វិបត្តិ​សង្គម​កាន់តែ​ធំ ពីព្រោះ​ប្រទេស​កម្ពុជា​នៅតែ​ត្រូវការ​ជំនួយ​ដើម្បី​បន្ត​ការ​អភិវឌ្ឍ​ទៅ​លើ​វិស័យ​ជាច្រើន​បន្ត​ទៀត។ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៤ កុម្ភៈ នេះ​ថា ប្រទេស​កម្ពុជា​នៅតែ​ត្រូវការ​ជំនួយ​ពី​ភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ ដើម្បី​បន្ត​ការ​អភិវឌ្ឍ​ទៅ​លើ​វិស័យ​ផ្សេងៗ​ជាច្រើន ដូចជា វិស័យ​កសិកម្ម វិស័យ​បរិស្ថាន វិស័យ​សេដ្ឋកិច្ច សន្តិសុខ​ស្បៀងអាហារ វិស័យ​សុខាភិបាល...

អ្នក​ឃ្លាំមើល​អះអាង​ថា​លោក ដូណាល់ ត្រាំ នឹង​បន្ត​ជំហរ​ទាមទារ​ឱ្យ​ដោះលែង​លោក កឹម សុខា

ក្រុម​អ្នក​តាមដាន​សង្គម​អះអាង​ថា អាមេរិក​ដែល​តែង​ទទូច​ឲ្យ​ដោះលែង​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ កន្លង​មក នឹង​មិន​បោះបង់​ជំហរ​របស់​ខ្លួន​ឡើយ​នៅ​ក្នុង​តំណែង​ប្រធានាធិបតី​អាមេរិក​ជា​លើក​ទី​ពីរ​របស់​លោក ដូណាល់ ត្រាំ ដោយសារ​អាមេរិក​ចាត់ទុក​ថា​សំណុំរឿង​នេះ​គឺជា​រឿង​នយោបាយ។ សកម្មជន​ក្នុង​សហគមន៍​ខ្មែរ​នៅ​ទីក្រុង​ឡងប៊ិច លោក មួង ណារ៉េត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣០ មករា នេះ​ថា អាមេរិក​តែង​ទទូច​ឲ្យ​ដោះលែង​លោក កឹម សុខា និង​ធ្លាប់​បដិសេធ​ថា...

ទស្សនៈ​សកម្មជន​ខ្មែរ-អាមេរិកាំង​ពាក់ព័ន្ធ​រឿង​រដ្ឋការ​ថ្មី​អនុវត្ត​វិធានការ​ចាប់​បញ្ជូន​ជនភៀសខ្លួន​ខុស​ច្បាប់

សកម្មជន​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក អះអាង​ថា ទីក្រុង​ឡងប៊ិច នៃ​រដ្ឋ​កាលីហ្វ័រញ៉ា នៅតែ​ជា​ទីកន្លែង​មាន​សុវត្ថិភាព​សម្រាប់​ជនភៀសខ្លួន​ដែល​គ្មាន​ឯកសារ​ស្រប​ច្បាប់ ព្រោះ​ក្រុមប្រឹក្សា​ក្រុង​មួយ​នេះ​នឹង​មិន​អនុវត្ត​តាម​ជំហរ​ប្រធានាធិបតី​ថ្មី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ ក្នុង​ការ​ចាប់​បញ្ជូន​ជនភៀសខ្លួន​ខុស​ច្បាប់​ទៅ​ប្រទេស​ពួកគេ​វិញ​ឡើយ។ សកម្មជន​ក្នុង​សហគមន៍​ខ្មែរ​នៅ​ទីក្រុង​ឡងប៊ិច លោក មួង ណារ៉េត លើកឡើង​នៅ​ថ្ងៃទី​២៨ មករា នេះ​ថា អាជ្ញាធរ​ក្រុង​ឡងប៊ិច នឹង​មិន​សហការ​ជាមួយ​រដ្ឋាភិបាល​ថ្នាក់​ជាតិ ឬ​រដ្ឋាភិបាល​សហព័ន្ធ​នៃ​រដ្ឋការ​លោក ដូណាល់ ត្រាំ បង្ហាញ​អត្តសញ្ញាណ​ជនភៀសខ្លួន​ខុស​ច្បាប់ ដើម្បី​ឱ្យ​អាជ្ញាធរ​អាមេរិកាំង​ចាប់​ពួកគេ​ឡើយ។ លោក មួង...

Latest news

© 2021, ដេលី. All rights reserved.