TAG
យានអវកាស
លំហអាកាសអាមេរិកត្រូវបានរំលោភដោយយានអវកាសភពក្រៅ UFO ធ្វើឱ្យសភាអាមេរិកបង្ខំឲ្យរដ្ឋការ ចូ បៃដិន រកអត្តសញ្ញាណឲ្យឃើញ
ព្រឹទ្ធសភាសហរដ្ឋអាមេរិកកាលពីសប្ដាហ៍មុន បានចាប់ផ្ដើមសួរដេញដោលទៅកាន់មន្ត្រីសន្តិសុខជាតិនៃរដ្ឋការរបស់លោក បៃដិន ដែលបានដាក់បង្ហាញអំពីរបាយការណ៍ចារកម្មដែនអាកាសរបស់ប្រទេសមហាអំណាចមួយនេះ ដោយថតឃើញយានអវកាស UFO យ៉ាងតិច ១៤៣ដង ចាប់តាំងពីឆ្នាំ២០០៤ ដែលវាហោះហើរចូលដែនអាកាសរបស់សហរដ្ឋអាមេរិក និងលំហសមុទ្រ។
កងទ័ពសហរដ្ឋអាមេរិក និងអង្គភាពចារកម្មដែនអាកាសរបស់ប្រទេសមហាអំណាចនេះ បានប្រាប់សមាជិកព្រឹទ្ធសភាថា មកដល់ពេលនេះពុំទាន់មានការស្រាវជ្រាវ និងចាប់បានភស្តុតាងយានអវកាសនោះមកពីប្រទេសណា ឬពិភពណាច្បាស់លាស់នោះទេ។
ប៉ុន្តែក្រុមចារកម្ម និងស៊ើបអង្កេតលំហអាកាសសហរដ្ឋអាមេរិក បានបញ្ជាក់ប្រាប់សមាជិកព្រឹទ្ធសភាថា បាតុភូតនេះបានកើតឡើងជាង ៥០ឆ្នាំមកហើយ ដោយនៅតែពុំអាចកំណត់អត្តសញ្ញាណបានថាចេញពីប្រភពណាឲ្យពិតប្រាកដឡើយ។
បណ្ដាញផ្សាយព័ត៌មាន BBC បានចុះផ្សាយថា រដ្ឋាភិបាលរបស់លោក...