TAG
យ៉ែម បុញ្ញឫទ្ធិ
អ្នកឃ្លាំមើល៖ ការបំផ្លាញស្ថាបត្យកម្មដូនតាអាចជាការចង់បំបាត់ដានប្រវត្តិសាស្ត្រខ្មែរ
អ្នកឃ្លាំមើល និងបក្សក្រៅរដ្ឋាភិបាលលើកឡើងថា ការបំផ្លាញស្ថាបត្យកម្មបុរាណមួយទៀតថ្មីៗនេះនៅក្នុងវត្តបទុមវតី អាចជាការចង់បំបាត់ដានប្រវត្តិសាស្ត្រខ្មែរ ខណៈកុដិបុរាណដែលសាងសង់តាំងពីឆ្នាំ១៩៣០ នៅវត្តឧណ្ណាលោម ទើបត្រូវបានវាយកម្ទេចចោលនាពេលថ្មីៗនេះ។
ការលើកឡើងពីអ្នកឃ្លាំមើល និងបក្សក្រៅរដ្ឋាភិបាល បន្ទាប់ពីចេតិយបុរាណដែលកសាងនៅឆ្នាំ១៩០០ ស្ថិតក្នុងវត្តបទុមវតី ត្រូវបានវាយកម្ទេចក្រោមហេតុផលថាច្រឡំ។ ក្រោយពីមានការវាយកម្ទេចនេះ អ្នកប្រើប្រាស់បណ្ដាញសង្គម និងអ្នកឃ្លាំមើល ព្រមទាំងគណបក្សក្រៅរដ្ឋាភិបាលមួយចំនួន បានសម្ដែងប្រតិកម្ម។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងបច្ចុប្បន្នជាអនុប្រធានគណបក្សខ្មែររួបរួមជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុកដោយទទូចទៅព្រះសង្ឃ និងកូនខ្មែរទាំងអស់ ឲ្យនាំគ្នាគិតពីមូលហេតុដែលគេនាំគ្នាបំផ្លាញស្ថាបត្យកម្មដូនតាខ្មែរជាកេរដំណែលប្រវត្តិសាស្ត្របែបនេះ។ លោកយល់ថាការបំផ្លាញស្ថាបត្យកម្មដូនតាខ្មែរនេះ...
សហមេធាវីថាមានក្រុមអ្នកនយោបាយបញ្ឆេះនិងបញ្ឆោតយកឈ្មោះលោក កឹម សុខា ទៅឃោសនា
សហមេធាវីការពារក្តីឱ្យប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា លើកឡើងថា ស្ថានភាពនយោបាយនៅកម្ពុជាពេលនេះ មានក្រុមអ្នកនយោបាយបញ្ឆោត និងក្រុមអ្នកនយោបាយបញ្ឆេះ ដែលកំពុងតែយកឈ្មោះមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ទៅឃោសនាដើម្បីបោកប្រាស់ម្ចាស់ឆ្នោត។
មេធាវីការពារក្តីឱ្យប្រធានបក្សប្រឆាំង លោក ចាន់ ចេន បានសរសេរលើគណនី Facebook របស់ខ្លួននៅថ្ងៃទី២០ ធ្នូ នេះថា ក្រុមអ្នកនយោបាយបញ្ឆោត និងបញ្ឆេះទាំងនោះតែងវាយប្រហារ ជេរប្រមាថ...