TAG
រំដោះអ្នកទោស
អ្នកវិភាគសង្ស័យលើចំណាត់ការសមត្ថកិច្ចដែលអាចឱ្យមេឧក្រិដ្ឋជនគ្រឿងញៀនចេញពីកម្ពុជាបាន
ក្រុមអ្នកវិភាគលើកឡើងថា ជារឿងគួរឱ្យសង្ស័យលើចំណាត់ការរបស់សមត្ថកិច្ចខ្លាំងបំផុត មេឧក្រិដ្ឋជនគ្រឿងញៀនត្រូវបានគេរំដោះល្បីខ្ចរខ្ចាយពេញប្រទេស តែសមត្ថកិច្ចគ្មានសមត្ថភាពទប់ស្កាត់រហូតអាចឱ្យឧក្រិដ្ឋជនដែលមានទោសជាង ៥០ឆ្នាំឆ្លងដែនគេចខ្លួនចេញពីកម្ពុជា។
អ្នកវិភាគនយោបាយ និងជាប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២១ សីហា នេះថា ឧក្រិដ្ឋជនដែលរំដោះអ្នកទោសសុទ្ធតែនាំគ្នាបិទមុខជិតទាំងអស់ បែរជាសមត្ថកិច្ចអាចចាប់ខ្លួនបាន ប៉ុន្តែអ្នកទោសដែលអត្តសញ្ញាណរបស់គេត្រូវគេស្គាល់ពេញប្រទេស បែរជាចាប់ខ្លួនមិនបានទៅវិញ។ ជាងនេះទៀត ការអះអាងរបស់សមត្ថកិច្ចដែលថាមនុស្សដែលខ្លួនចាប់បាន គឺជាក្រុមឧក្រិដ្ឋជនរំដោះអ្នកទោសនោះ នៅតែមិនគួរឱ្យទុកចិត្តបាននៅឡើយ...
សង្គមស៊ីវិលថាការរំដោះអ្នកទោសជួញដូរគ្រឿងញៀនជនជាតិចិនស្ថិតក្នុងការសង្ស័យពីការប្រព្រឹត្តអំពើពុករលួយ
មន្ត្រីសង្គមស៊ីវិលដែលទទួលបន្ទុកការពារសិទ្ធិមនុស្ស លើកឡើងថា ការរំដោះអ្នកទោសជនជាតិចិន នៅខេត្តសៀមរាប ស្ថិតក្នុងការសង្ស័យពីមហាជនពីករណីប្រព្រឹត្តអំពើពុករលួយ ដោយឃុបឃិតពីមន្ត្រីពាក់ព័ន្ធណាម្នាក់ដើម្បីផ្តល់ឱកាសឱ្យមានការរំដោះអ្នកទោស ដែលទាមទារឲ្យស្ថាប័នពាក់ព័ន្ធត្រូវតែបំភ្លឺឱ្យបានច្បាស់លាស់។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៨ សីហា នេះថា បើផ្អែកតាមលិខិតស្នើសុំបញ្ជូនអ្នកទោសទៅព្យាបាលជំងឺ គឺមិនមែនជាលើកទី១ ទេ គឺជាច្រើនលើករួចមកហើយ ព្រោះក្នុងលិខិតនោះបញ្ជាក់ថាទៅព្យាបាលតាមការណាត់របស់គ្រូពេទ្យ ដូច្នេះចម្ងល់គឺនៅត្រង់ថា ហេតុអ្វីបានជាក្រុមឧក្រិដ្ឋជនចេញមករំដោះដោយស្គាល់ទីតាំង...