TAG
លោក គឹម ញ៉ក់
ពលរដ្ឋស្រុកទឹកឈូចោទប្រធានអន្តរវិស័យខេត្តកំពតរំលោភយកដីរដ្ឋខុសច្បាប់និងធ្វើរបងបិទផ្លូវចេញចូលរបស់ពលរដ្ឋ
ពលរដ្ឋជាម្ចាស់ដីមួយកន្លែងនៅក្នុងស្រុកទឹកឈូ ខេត្តកំពត ចោទលោក គឹម ញ៉ក់ ប្រធានអន្តរវិស័យសាលាខេត្តកំពត ថាបានឆ្លៀតឱកាសក្នុងអំឡុងពេលរដ្ឋាភិបាលបិទខ្ទប់ការឆ្លងរាតត្បាតជំងឺ Covid-19 ក្នុងសហគមន៍ បានបញ្ជាឱ្យបក្ខពួកសម្រុកដឹកដីចាក់ធ្វើរបងហ៊ុមព័ទ្ធដី និងសង់រោងនៅលើដីចំណីផ្លូវរថភ្លើងរបស់រដ្ឋដោយខុសច្បាប់ ហើយបិទផ្លូវឆ្លងកាត់របស់ប្រជាពលរដ្ឋថែមទៀត។
ប្រជាពលរដ្ឋរស់នៅភូមិបឹងតារោង ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត បានបញ្ជាក់ថា ការដឹកដីសង់រោង និងបិទផ្លូវមិនឲ្យម្ចាស់ដីនៅផ្នែកខាងក្រោយចេញចូលរបស់លោក គឹម ញ៉ក់ បានកើតឡើងនៅក្នុងអំឡុងខែឧសភា ឆ្នាំ២០២១ ដោយសំអាងលើក្រដាសកិច្ចសន្យាលក់ដីមួយសន្លឹកចុះហត្ថលេខាដោយលោក គុយ...