TAG
វិសហមជ្ឈការ
កម្ពុជាប្រកាសដាក់ឱ្យអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសដាក់ឱ្យអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដើម្បីរៀបចំឡើងវិញនូវរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈនៅថ្នាក់ក្រោមជាតិ ដោយឈរលើគោលការណ៍អភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ។
លោក ហ៊ុន សែន បានប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តនូវកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០៣០ ដែលតម្រូវឱ្យមន្ត្រីរាជការតាមក្រសួង-ស្ថាប័នថ្នាក់ក្រោមជាតិ និងដៃគូអភិវឌ្ឍន៍ រួមជាមួយអង្គការសង្គមស៊ីវិល ត្រូវតែចូលរួមអនុវត្តធ្វើកំណែទម្រង់សំខាន់ៗជាមួយគ្នាទៅថ្ងៃមុខ។
លោក ហ៊ុន សែន អះអាងថា ការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គឺជាការពង្រឹងអភិបាលកិច្ចល្អដែលជាស្នូលនៃយុទ្ធសាស្ត្រចតុកោណរបស់រដ្ឋាភិបាលកម្ពុជា ដើម្បីរៀបចំឡើងវិញនូវរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈនៅថ្នាក់ក្រោមជាតិ...