TAG
វឿន វាសនា
តុលាការផ្ដន្ទាទោសសកម្មជនការពារព្រៃឈើដែលចាប់បញ្ជូនមកពីថៃឲ្យជាប់ពន្ធនាគារ២ឆ្នាំ
សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃព្រហស្បតិ៍ ទី៣ កុម្ភៈ បានផ្ដន្ទាទោសសកម្មជនការពារព្រៃឈើ និងជាអ្នកនិយមរិះគន់រដ្ឋាភិបាលមិនសំចៃមាត់ លោក វឿន វាសនា ឲ្យជាប់ពន្ធនាគារ ២ឆ្នាំ និងតម្រូវឲ្យបង់ប្រាក់ ២លានរៀលពីបទញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម។
ការសម្រេចកាត់ទោសនេះ ធ្វើឡើងបន្ទាប់ពីចៅក្រមសាលាដំបូងរាជធានីភ្នំពេញ អ្នកស្រី ឈុន ដាវី បានបន្តសវនាការលើសំណុំរឿងលោក វឿន វាសនា ហៅ «គ្រញូងព្រៃឡង់» ពាក់ព័ន្ធនឹងការរិះគន់រដ្ឋាភិបាលលើបណ្ដាញសង្គម។
ក្រោយពីចៅក្រមប្រកាសសាលក្រមរួច លោក...