TAG
សាន សុខសីហា
សមត្ថកិច្ចឃាត់ខ្លួនជនជាតិវៀតណាម១១នាក់ករណីបាញ់សម្លាប់បុរសជនជាតិវៀតណាមម្នាក់ទៀត
សមត្ថកិច្ចរាជធានីភ្នំពេញ ឃាត់ខ្លួនជនជាតិវៀតណាម ១១នាក់ពាក់ព័ន្ធនឹងករណីបាញ់សម្លាប់ជនជាតិវៀតណាមដូចគ្នាម្នាក់កាលពីថ្ងៃទី២៩ ខែកក្កដា នៅទល់មុខផ្សារហេងលី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា បានប្រាប់សារព័ត៌មានរបស់រដ្ឋាភិបាល Fresh News ថា សមត្ថកិច្ចឃាត់ខ្លួនជនជាតិវៀតណាមទាំង ១១នាក់នេះនៅម្ដុំផ្សារហេងលី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្រោយពីឃាត់ខ្លួនបាននោះ លោកថាសមត្ថកិច្ចកំពុងធ្វើការសួរចម្លើយជនជាតិវៀតណាមទាំង ១១នាក់នៅនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ប៉ុន្តែយ៉ាងណា គិតមកដល់ពេលនេះ...