27 C
Phnom Penh

TAG

សិទ្ធិកុមារ

អង្គការ​លីកាដូ​អំពាវនាវ​ឱ្យ​ឈប់​អនុវត្ត​ការ​ចាប់​ឃុំ​ខ្លួន​ដែល​មិន​ចាំបាច់​ទៅ​លើ​កុមារ​និង​អនីតិជន​នៅ​ក្នុង​ពន្ធនាគារ

អង្គការ​លីកាដូ (Licadho) អំពាវនាវ​ដល់​រដ្ឋាភិបាល និង​អាជ្ញាធរ​ពាក់ព័ន្ធ ឲ្យ​ឈប់​អនុវត្ត​ការ​ចាប់​ឃុំ​ខ្លួន​ដែល​មិន​ចាំបាច់​ទៅ​លើ​កុមារ និង​អនីតិជន​នៅ​ក្នុង​ពន្ធនាគារ បន្ទាប់ពី​មើល​ឃើញ​ថា ចំនួន​កុមារ និង​អនីតិជន​ដែល​កំពុង​រស់នៅ​ក្នុង​ពន្ធនាគារ កំពុង​បន្ត​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ដែល​អាច​រារាំង​ដល់​ការ​លូតលាស់​របស់​ពួកគេ និង​ងាយ​ប្រឈម​នឹង​ហិង្សា។ វីដេអូ​ជាង ១​នាទី​របស់​អង្គការ​លីកាដូ ដែល​បាន​ដាក់​បង្ហាញ​នៅ​ក្នុង​ឱកាស​នៃ​ការ​ប្រារព្ធ​ទិវា​អន្តរជាតិ​នៃ​សិទ្ធិ​កុមារ ឆ្នាំ​២០២៤ ថា​ការ​កើន​ឡើង​នៃ​ចំនួន​របស់​កុមារ និង​អនីតិជន​នៅ​ក្នុង​ពន្ធនាគារ​ដែល​មាន​ចំនួន ២២១៤​នាក់ ស្មើ​នឹង ៦% នៃ​អ្នក​ជាប់​ពន្ធនាគារ​សរុប កំពុង​រស់នៅ​ក្នុង​ពន្ធនាគារ​ចំនួន​១៩។ លីកាដូ​អះអាង​ថា ចំនួន​នេះ​បាន​កើន​ឡើង ៣៤%...

Latest news