TAG
សុខភាព
ក្រសួងសុខាភិបាលបិទមជ្ឈមណ្ឌលកែសម្ផស្សមួយកន្លែងទៀតបន្ទាប់ពីធ្វើឱ្យអ្នកជំងឺស្លាប់
ក្រសួងសុខាភិបាល បានសម្រេចបិទ និងដកហូតសេចក្ដីសម្រេចឲ្យបើកមជ្ឈមណ្ឌលកែសម្ផស្ស «បុរិន្ទកោះពេជ្រ» ដោយសារមជ្ឈមណ្ឌលនេះខ្វះការតាមដាន និងបច្ចេកទេសក្នុងការគ្រប់គ្រងឲ្យបានត្រឹមត្រូវ ដែលបណ្ដាលឲ្យអ្នកជំងឺគ្រោះថ្នាក់ដល់អាយុជីវិត។
នៅក្នុងសេចក្ដីសម្រេចរបស់ក្រសួងសុខាភិបាលចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ បានឲ្យដឹងថា ការសម្រេចបិទ និងដកហូតសេចក្ដីសម្រេចឲ្យបើកមជ្ឈមណ្ឌលកែសម្ផស្ស បុរិន្ទកោះពេជ្រ ដែលមានទីតាំងនៅផ្ទះលេខ S១៩ ផ្លូវអេលីត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ គឺមានសុពលភាពចាប់ពីថ្ងៃនេះតទៅ។
កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣ កន្លងទៅ ក្រសួងសុខាភិបាល...
កម្មការិនីដែលគ្រូពេទ្យកាត់ច្រឡំពោះវៀនថាជាទងសុកបានទទួលមរណភាព
កម្មការិនីម្នាក់ដែលត្រូវបានកាយយកសពទារកក្នុងផ្ទៃដោយពោះវៀនមកក្រៅ ហើយកាត់ច្រឡំថាជាទងសុកនោះ បានទទួលមរណភាពបន្ទាប់មន្ទីរពេទ្យកាល់ម៉ែតបញ្ជូនដល់ស្រុកកំណើតរបស់នាងនៅខេត្តកំពត នៅម៉ោង ៤ទៀបភ្លឺកាលពីថ្ងៃទី១៦ ខែមីនា។
បើតាមលោក ឡឹម តារា អគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែត ប្រាប់សារព័ត៌មានរបស់លោក ហ៊ុន សែន Fresh News ថា ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកាល់ម៉ែតបានបញ្ជូនកម្មការិនីរងគ្រោះទៅដល់គេហដ្ឋានគាត់វិញតាមការស្នើសុំរបស់អ្នកជំងឺ ដោយសារប៉ុន្មានថ្ងៃចុងក្រោយនេះ ស្ត្រីអ្នកជំងឺមានស្ថានភាពធ្ងន់ធ្ងរខ្លាំង ទោះបីជាក្រុមគ្រូពេទ្យបានដាក់ឧបករណ៍សប់ដង្ហើមឲ្យហើយក្ដី ប៉ុន្តែនៅតែគ្មានសង្ឃឹម។
លោក ឡឹម តារា អះអាងថា កន្លងមកក្រុមគ្រូពេទ្យបានខំប្រឹងជួយសង្គ្រោះទាំងសមត្ថភាព...
ក្រសួងនឹងចាត់វិធានការមន្ទីរពេទ្យឯកជនមួយដែលវះកាត់យកកូនស្លាប់ចេញពីផ្ទៃម្តាយបណ្ដាលអ្នកជំងឺរបួសធ្ងន់ធ្ងរ
ក្រសួងសុខាភិបាល ព្រមានចាត់វិធានការមន្ទីរសម្រាកព្យាបាលឯកជន «ដើមអង្គ្រង» ក្នុងខេត្តកំពង់ស្ពឺ ដែលធ្វេសប្រហែសវះកាត់ស្ត្រីម្នាក់ដើម្បីយកកូនស្លាប់ចេញពីផ្ទៃទៅតាមច្បាប់ស្ដីពីការគ្រប់គ្រងវិជ្ជាជីវៈវិស័យសុខាភិបាល។ ក្រសួងអះអាងថា ការវះកាត់នោះបណ្ដាលឲ្យអ្នកជំងឺកាន់តែរបួសធ្ងន់ធ្ងរទៅៗ។
ការប្រកាសរបស់ក្រសួងសុខាភិបាលនេះ ធ្វើឡើងបន្ទាប់ពីសហជីព និងអ្នកប្រើប្រាស់បណ្ដាញសង្គមបានរិះគន់ និងទទូចឲ្យក្រសួងចាត់វិធានការចំពោះមន្ទីរសម្រាកព្យាបាលឯកជន «ដើមអង្គ្រង» ដែលបានឲ្យពេទ្យឆ្មបវះកាត់យកកូនស្លាប់ចេញពីផ្ទៃរបស់ស្ត្រីម្នាក់ទាំងខ្វះវិជ្ជាជីវៈ ដែលធ្វើឲ្យអ្នកជំងឺកាន់តែរបួសធ្ងន់ធ្ងរឡើង។
សេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ដែល The Cambodia Daily ទើបទទួលបាន ឲ្យដឹងថា មន្ទីរសម្រាកព្យាបាល ដើមអង្គ្រង...
ក្រសួងសុខាភិបាលសម្រេចបិទមន្ទីរសម្រាកព្យាបាលឯកជន ដើមអង្គ្រង ផ្សារព្រៃទទឹង
ក្រសួងសុខាភិបាលសម្រេចបិទមន្ទីរសម្រាកព្យាបាលឯកជនឈ្មោះ ដើមអង្គ្រង (ផ្សារព្រៃទទឹង) បន្ទាប់ពីរកឃើញថា ម្ចាស់មន្ទីរសម្រាកព្យាបាលនេះបានប្រើប្រាស់បុគ្គលិកគ្មានការបណ្តុះបណ្តាលតាមវិជ្ជាជីវៈសុខាភិបាល ដែលនឹងទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
រដ្ឋលេខាធិការក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន បានចេញសេចក្តីសម្រេចនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ នេះថា ម្ចាស់មន្ទីរសម្រាកព្យាបាល ដើមអង្គ្រង និងឆ្មបមានឈ្មោះ អ៊ុង ធារិន ដែលបានប្រព្រឹត្តខុសនឹងក្រមសីលធម៌វិជ្ជាជីវៈពេទ្យ ខុសបច្ចេកទេសក្នុងការពិនិត្យ និងព្យាបាលអ្នកជំងឺ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ចំណែកមន្ទីរសម្រាកព្យាបាលឯកជននេះនឹងត្រូវដកហូតលិខិតអនុញ្ញាតលែងឱ្យដំណើរការចាប់ពីពេលនេះតទៅ។
អ្នកស្រី ឱ...
ក្រសួងនឹងចាត់វិធានការមន្ទីរពេទ្យឯកជនដើមអង្ក្រងដែលវះកាត់យកកូនស្លាប់ចេញពីផ្ទៃម្តាយបណ្ដាលអ្នកជំងឺរងរបួសធ្ងន់ធ្ងរ
ក្រសួងសុខាភិបាល អះអាងថា នឹងចាត់វិធានការមន្ទីរពេទ្យសម្រាកព្យាបាលឯកជន ដើមអង្ក្រង ក្នុងខេត្តកំពង់ស្ពឺ ដែលធ្វេសប្រហែសក្នុងការវះកាត់យកកូនស្លាប់ចេញពីផ្ទៃបណ្ដាលអ្នកជំងឺកាន់តែរបួសធ្ងន់ធ្ងរទៅតាមច្បាប់ស្ដីពីការគ្រប់គ្រងវិជ្ជាជីវៈវិស័យសុខាភិបាល។
ការប្រកាសរបស់ក្រសួងសុខាភិបាលនេះ ធ្វើឡើងបន្ទាប់ពីសហជីព និងអ្នកប្រើប្រាស់បណ្ដាញសង្គមបានរិះគន់ និងទទូចឲ្យក្រសួងចាត់វិធានការចំពោះមន្ទីរពេទ្យសម្រាកព្យាបាលឯកជន ដើមអង្ក្រង ដែលបានឲ្យពេទ្យឆ្មបវះកាត់យកកូនស្លាប់ចេញពីផ្ទៃទាំងដែលមិនបានបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលធ្វើឲ្យអ្នកជំងឺកាន់តែរបួសធ្ងន់ធ្ងរឡើង។
ក្នុងសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល ចេញកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ឲ្យដឹងថា មន្ទីរពេទ្យដើមអង្ក្រងនេះមានការធ្វេសប្រហែសដោយអនុញ្ញាតឲ្យឆ្មបដែលមិនមានការបណ្ដុះបណ្ដាលចេញពីឆ្មបរំលូតកូន ចូលវះកាត់ ទើបធ្វើឲ្យស្ត្រីដែលយកកូនស្លាប់ក្នុងផ្ទៃម្ដាយចេញជួបគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរ។
ករណីនេះ ក្រសួងសម្រេចបិទមន្ទីរពេទ្យដើមអង្ក្រងបណ្ដោះអាសន្ន ដើម្បីបន្តនីតិវិធីស្រាវជ្រាវតាមច្បាប់ជាធរមាននូវហេតុការណ៍ដែលបានកើតឡើង ខណៈមន្ទីរពេទ្យសម្រាកព្យាបាលដើមអង្ក្រង ក្រសួងឲ្យទទួលខុសត្រូវចំពោះមុខច្បាប់លើបាតុភាពដែលបានកើតឡើងដែលបណ្ដាលមកពីការធ្វេសប្រហែសរបស់ខ្លួន។
ចំពោះឆ្មបដែលបានអនុវត្តការរំលូតគភ៌ក្នុងផ្ទៃអាយុ ១៨សប្ដាហ៍របស់ស្ត្រីខាងលើ...
សហជីព CUMW ស្នើក្រសួងស៊ើបអង្កេតមន្ទីរសម្ភពដើមអង្ក្រងក្រោយវះកាត់ស្ត្រីពពោះ៥ខែម្នាក់រងគ្រោះថ្នាក់
ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ ហៅកាត់ថា CUMW ស្នើទៅក្រសួងសុខាភិបាលឲ្យចុះស៊ើបអង្កេតនៅមន្ទីរសម្រាកព្យាបាល និងសម្ភព «ដើមអង្ក្រង» ផ្សារព្រៃទទឹង ក្រោយពីកម្មករស្ត្រីម្នាក់បានរងគ្រោះបន្ទាប់ពីវះកាត់យកទារកអាយុប្រហែល ៥ខែដែលខូចចេញពីផ្ទៃម្តាយ។
ការអំពាវនាវរបស់ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ បន្ទាប់ពីគ្រួសារជនរងគ្រោះបានសរសេរលើទំព័រហ្វេសប៊ុក ដោយរៀបរាប់អំពីស្ថានភាពប្អូនស្រីរបស់ខ្លួនអំឡុងពេលទៅវះកាត់ និងសម្រាកព្យាបាលនៅមន្ទីរសម្រាកព្យាបាល និងសម្ភព ដើមអង្ក្រង ផ្សារព្រៃទទឹង។
ឈ្មោះ សាវឿន បានសរសេរសារបង្ហោះលើហ្វេសប៊ុកដោយអមជាមួយនឹងរូបភាព និងវីដេអូប្អូនស្រីដោយដៃព្យួរសេរ៉ូម បានសរសេររៀបរាប់ថា ប្អូនរបស់គាត់មានផ្ទៃពោះ ៥ខែ ដោយសារកូនខូចក្នុងពោះម្ដាយ ពួកគេក៏សម្រេចទៅគ្លីនិកមួយកន្លែងនៅផ្លូវជាតិលេខ៣ គីឡូទី២៧...
សហរដ្ឋអាមេរិកផ្តល់ជំនួយជាអគារនិងម៉ាស៊ីនផលិតអុកស៊ីសែនថ្មីមួយសម្រាប់ខេត្តព្រះវិហារ
រដ្ឋាភិបាលសហរដ្ឋអាមេរិក បានសម្រេចផ្តល់ជំនួយជាអគារ និងម៉ាស៊ីនផលិតអុកស៊ីសែនថ្មីមួយមានទីតាំងនៅក្នុងខេត្តព្រះវិហារ នៃប្រទេសកម្ពុជា ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់ពលរដ្ឋជិត ៣សែននាក់។
រោងចក្រនេះមានទីតាំងនៅមន្ទីរពេទ្យបង្អែកខេត្ត ១៦ មករា និងជាមូលនិធិរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីការអភិវឌ្ឍអន្តរជាតិ (USAID) ហើយត្រូវបានសាងសង់ក្នុងភាពជាដៃគូជាមួយអង្គការយូនីសេហ្វ (UNICEF) និងក្រសួងសុខាភិបាលកម្ពុជា។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក W. Patrick Murphy មានប្រសាសន៍ថា៖ «ម៉ាស៊ីននេះនឹងបំពេញតម្រូវការផលិតអុកស៊ីសែនសម្រាប់សេវាសំខាន់ៗ ដូចជាការព្យាបាលអ្នកជំងឺ COVID-19 ការតាមដាន និងការព្យាបាលជំងឺសង្គ្រោះបន្ទាន់»។
លោកបន្តថា វាជាផ្នែកមួយក្នុងទឹកប្រាក់ជាង...
លោក ហ៊ុន សែន ចង់ឱ្យមានការវះកាត់ប្តូរក្រលៀនដោយស្របច្បាប់នៅកម្ពុជា
លោក ហ៊ុន សែន ស្នើទៅក្រសួងសុខាភិបាលឱ្យសិក្សាពីលទ្ធភាពក្នុងការវះកាត់ដើម្បីប្តូរក្រលៀនស្របច្បាប់នៅកម្ពុជា ក្រោមហេតុផលថា មន្ទីរពេទ្យមួយចំនួននៅកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់លើរឿងនេះ។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ឬពេទ្យលោកសង្ឃ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ លោក ហ៊ុន សែន ថាកម្ពុជាមានសមត្ថភាពក្នុងការដូរក្រលៀនចាប់តាំងពីឆ្នាំ២០១០ មកម្ល៉េះ ដោយការវះកាត់នេះធ្វើឡើងនៅមន្ទីរពេទ្យព្រះកេតុមាលា រាជធានីភ្នំពេញ។
លោកបន្តថា ទោះបីជាកម្ពុជាធ្វើបានហើយក៏ដោយ ប៉ុន្តែព័ត៌មាននេះមិនមានការផ្សព្វផ្សាយឱ្យបានទូលំទូលាយនោះទេ ជាហេតុធ្វើឱ្យពលរដ្ឋមិនបានដឹង ហើយពេលមានជំងឺខូចក្រលៀន តម្រូវឱ្យពួកគាត់ចេញទៅក្រៅប្រទេសដើម្បីដូរសរីរាង្គ។ លោក...
ស្លាប់៧នាក់និងជាង៩០នាក់ឈឺនិងកំពុងសង្គ្រោះបន្ទាន់ដោយសារពុលស្រាសនៅពោធិ៍សាត់
ក្រសួងសុខាភិបាល បានបញ្ជាក់ថា តាមលទ្ធផលមកពីមន្ទីរពិសោធន៍លើសំណាកអ្នកនៅក្នុងហេតុការណ៍ស្លាប់ជាបន្តបន្ទាប់នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ គឺកើតឡើងដោយសារពួកគាត់បានពិសាស្រាស ឬស្រាថ្នាំដែលមានសារជាតិមេតាណុលខ្ពស់។
ករណីពុលស្រាសនេះ បានធ្វើឱ្យមនុស្សចំនួន ៧នាក់ស្លាប់ជាបន្តបន្ទាប់ និងមនុស្សជាង ៩០នាក់ទៀតឈឺ និងកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យចាប់ពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ មក ដោយសង្ស័យពុលស្រាសក្នុងពេលដែលពួកគាត់ជុំគ្នាផឹកស្រាសក្នុងពិធីបុណ្យសពមួយ ស្ថិតក្នុងមូលដ្ឋានស្រុកក្រគរ កាលពីពេលថ្មីៗនេះ។
ករណីពុលស្រាដែលកើតឡើងក្នុងភូមិសានសរ និងភូមិថ្គោលថំ ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស ២នាក់ប្ដីប្រពន្ធ ដែលជាអ្នកផលិតស្រាស...
មនុស្ស៧នាក់ស្លាប់និងជាង៣០នាក់កំពុងសង្គ្រោះបន្ទាន់សង្ស័យពុលស្រាសនៅពោធិ៍សាត់
សមត្ថកិច្ចនគរបាលស្រុកក្រគរ ខេត្តពោធិ៍សាត់ បានឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្សចំនួន ៧នាក់បានស្លាប់ជាបន្តបន្ទាប់ និងមនុស្សជាង ៣០នាក់ទៀតកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យចាប់ពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ មក ដោយសង្ស័យពុលស្រាស។
សមត្ថកិច្ចនគរបាលស្រុកក្រគរ បញ្ជាក់ក្នុងរបាយការណ៍បឋមថា ករណីសង្ស័យពុលស្រាសខាងលើនេះ បានកើតឡើងបន្ទាប់ពីមានពលរដ្ឋបានជួបជុំគ្នាផឹកស្រាសនៅក្នុងកម្មវិធីកំដរបុណ្យសពមួយកន្លែងស្ថិតក្នុងមូលដ្ឋានស្រុកក្រគរ កាលពីប៉ុន្មានថ្ងៃកន្លងមកនេះ ដែលបណ្តាលឱ្យមានមនុស្សដែលចូលរួមផឹកស្រាសក្នុងពិធីបុណ្យសពនោះបានស្លាប់ជាបន្តបន្ទាប់។
សមត្ថកិច្ចបញ្ជាក់ថា ក្នុងចំណោមពលរដ្ឋរងគ្រោះបាត់បង់ជីវិតទាំង ៧នាក់នោះ គឺស្ត្រីភេទទាំងអស់។ សមត្ថកិច្ចបញ្ជាក់ថា បច្ចុប្បន្នអ្នកសង្ស័យដែលជាអ្នកបិទ ឬផលិតស្រាសម្នាក់ឈ្មោះ ទ្រី វណ្ណា...