31.4 C
Phnom Penh

កុមារ​ខ្មែរ​ប្រមាណ ២​លាន​នាក់​អាច​ប្រឈម​គ្រោះថ្នាក់​សុខភាព​ដោយសារ​ធាតុអាកាស​ប្រែប្រួល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រាជរដ្ឋាភិបាល និង​ពលរដ្ឋ​សាមញ្ញ ធ្លាប់​និយាយ​ថា កុមារ​នឹង​ក្លាយ​ជា​យុវជន យុវជន​ជា​សសរ​ទ្រូង​ប្រទេស​ជាតិ។

សេចក្តី​រាយការណ៍​ចេញ​កាលពី​ថ្ងៃ​អង្គារ ទី​១៤ ខែ​មករា ឲ្យ​ដឹង​ថា កុមារ​ខ្មែរ​ដល់​ទៅ​ប្រមាណ ២​លាន​នាក់ អាច​នឹង​មាន​ហានិភ័យ ឬ​ប្រឈម​គ្រោះថ្នាក់​ដល់​សុខភាព ព្រោះតែ​ការ​ប្រែប្រួល​អាកាសធាតុ។ ការ​ស្រាវជ្រាវ​នោះ បង្ហាញ​ថា ដោយសារតែ​ការ​ប្រឈម​គ្រោះថ្នាក់​នេះ​មាន​កម្រិត​ខ្ពស់​ក្នុង​តារាង ប្រទេស​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​ទី​៤៦ លើ​គេ​ក្នុង​បណ្តា​ប្រទេស​១៦៣។

តាម​ការ​ផ្សាយ​ពី​អង្គការ​យូណេសេហ្វ (UNECEF) គេ​បាន​រក​ឃើញ​ថា កុមារ​ខ្មែរ​តាម​ភូមិ ស្រុក និង​សាលារៀន​ថ្នាក់​បឋមសិក្សា អាច​ជួបប្រទះ​បទពិសោធន៍​ដែល​មិន​បាន​ត្រៀម​ខ្លួន​ដោយសារ​វ័យ​កុមារ ដូចជា​កត្តា​តក់ស្លុត​រន្ធត់ និង​ការ​កើត​ទុក្ខ​បាក់​ទឹកចិត្ត​បណ្តាល​មកពី​ភាព​រាំងស្ងួត ការ​ឡើង​កម្ដៅ ទឹកជំនន់ ខ្យល់​បោកបក់​ល្បឿន​ខ្លាំង សត្វ​ល្អិត​ហើរ​ខាំ និង​ការ​បំពុល​បរិយាកាស។

រីឯ​កុមារ​ងាយ​រងគ្រោះ​មួយ​ប្រភេទ​ទៀត គឺ​សុខភាព​កុមារ និង​ជីវជាតិ​ទឹក ការ​សម្អាត​អនាម័យ ការ​អប់រំ ការ​បំប៉ន​ជីវភាព​រស់នៅ និង​កិច្ចការពារ​កុមារ​ក្នុង​សង្គម៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស