26 C
Phnom Penh

TAG

សួនសត្វ

ក្រុម​យុវជន​ពហិការ​មិន​គាំទ្រ​អាជីវកម្ម​ឧកញ៉ា ឡេង ណាវ៉ាត្រា បន្ទាប់ពី​ក្រុមហ៊ុន​នេះ​ឈូស​ឆាយ​ដី​ព្រៃ​ភ្នំ​តាម៉ៅ

សកម្មជន​ដែល​ស្រឡាញ់​បរិស្ថាន នាំគ្នា​ធ្វើ​ពហិការ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដោយ​អំពាវនាវ​ឲ្យ​ពលរដ្ឋ និង​យុវជន​ចូលរួម​ពហិការ​ឈប់​គាំទ្រ​គ្រប់​ផលិតផល​ទាំងអស់​របស់​ក្រុមហ៊ុន Leng Navatra Group របស់​ឧកញ៉ា ឡេង ណាវ៉ាត្រា ដើម្បី​ចូលរួម​សង្គ្រោះ​ដី​ព្រៃ​ភ្នំ​តាម៉ៅ ដោយសារ​ក្រុមហ៊ុន​មួយ​នេះ​កំពុង​ឈូស​ឆាយ​ដី​ព្រៃ​ភ្នំ​តាម៉ៅ ទំហំ ១៥០០​ហិកតារ​ដើម្បី​ធ្វើការ​អភិវឌ្ឍ។ សកម្មជន​បរិស្ថាន កញ្ញា ភួន កែវរស្មី បាន​សរសេរ​លើ​ហ្វេសប៊ុក​របស់​ខ្លួន​ដោយ​ភ្ជាប់​ជាមួយ​ឈ្មោះ​ឧកញ៉ា ឡេង ណាវ៉ាត្រា ថា កញ្ញា​ឈប់​គាំទ្រ ប្រើប្រាស់ និង​ឈប់​ទិញ​អាជីវកម្ម​ឧកញ៉ា ឡេង...

រដ្ឋមន្ត្រី​កសិកម្ម​ថា​ការ​ដោះដូរ​ដី​សួនសត្វ​ភ្នំ​តាម៉ៅ​មិន​មាន​ផល​ប៉ះពាល់​បរិស្ថាន​ឡើយ

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​អះអាង​ថា ការ​ដោះដូរ​ដី​ដើម្បី​ធ្វើការ​អភិវឌ្ឍ​ក្បែរ​សួនសត្វ​ភ្នំ​តាម៉ៅ ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន មិន​មាន​ផល​ប៉ះពាល់​ដី​ឧទ្យាន​សួនសត្វ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តាម៉ៅ ជាង ៤០០​ហិកតារ​ដែល​មាន​របង​ព័ទ្ធ និង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​នោះ​ទេ។ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក វេង សាខុន ធ្វើឡើង​តាម​លិខិត​ដែល​បាន​ដាក់​ទៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ចុះ​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០២២ បាន​លើកឡើង​នៅ​ក្នុង​លិខិត​ថា ការ​ស្នើសុំ​គោលការណ៍​ដើម្បី​ដោះដូរ​ទីតាំង​ដី​របស់​គណៈរដ្ឋមន្ត្រី​នោះ មិន​បាន​ប៉ះពាល់ ឬ​ជាន់​លើ​ផ្ទៃដី​ឧទ្យាន​សួនសត្វ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តាម៉ៅ ដែល​មាន​ទំហំ​ជាង ៤០០​ហិកតារ...

រដ្ឋាភិបាល​ផ្តល់​ដី ១​ពាន់​ហិកតារ​នៅ​ភ្នំ​តាម៉ៅ​ឱ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​ធ្វើការ​អភិវឌ្ឍ

ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​ស្នើសុំ​កាត់​ដី​នៅ​តំបន់​ភ្នំ​តាម៉ៅ ចំនួន ១​ពាន់​ហិកតារ ស្ថិត​ក្នុង​ឃុំ​កណ្ដឹង ស្រុក​បាទី ខេត្ត​តាកែវ ដើម្បី​ប្រគល់​ឱ្យ​ក្រុមហ៊ុន​ឯកជន​ធ្វើការ​អភិវឌ្ឍ ខណៈ​អង្គការ​សម្ព័ន្ធមិត្ត​សត្វ​ព្រៃ​បង្ហាញ​ក្ដី​បារម្ភ​ពី​ផល​ប៉ះពាល់ និង​ការ​បាត់បង់​សត្វ​ព្រៃ​នៅ​តំបន់​នេះ។ លិខិត​ចុះ​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០២២ របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ដែល​សារព័ត៌មាន The Cambodia Daily ទើប​ទទួល​បាន ឱ្យ​ដឹង​ថា រដ្ឋាភិបាល​បាន​យល់ព្រម​ឱ្យ​មាន​ការ​ដោះដូរ​ដី​ចំនួន ៣០០​ហិកតារ នៅ​ស្ថានីយ​ចិញ្ចឹម​គោ​ពូជ​ភ្នំ​តាម៉ៅ និង​ដី ៥០០​ហិកតារ​របស់​រដ្ឋបាល​ព្រៃឈើ​ភ្នំ​តាម៉ៅ​ឱ្យ​ទៅ​ក្រុមហ៊ុន «ខ្មែរ ហ្វ្រេស...

Latest news