TAG
សែម សាង
សកម្មជនដីធ្លីម្នាក់ត្រូវបានតុលាការដោះលែងវិញបន្ទាប់ពីអនុវត្តទោសចប់នៅខេត្តត្បូងឃ្មុំ
សកម្មជនដីធ្លីម្នាក់នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ ត្រូវបានសាលាដំបូងខេត្តនេះដោះលែងឱ្យមានសេរីភាពវិញ បន្ទាប់ពីសកម្មជនដីធ្លីរូបនេះបានអនុវត្តទោសរយៈពេល ២ឆ្នាំតាមការកំណត់របស់តុលាការ។
ប្រធានសហគមន៍ស្រែប្រាំង ភូមិស្រែប្រាំង ឃុំត្រពាំងព្រីង ស្រុកតំបែរ លោក សែម សាង ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ក្រោយមកសាលាដំបូងខេត្តនេះបានសម្រេចផ្ដន្ទាទោសលោកដាក់ពន្ធនាគារ ២ឆ្នាំ ក្រោមបទចោទ «កំហែងយកដោយមានស្ថានទម្ងន់ទោសដោយប្រើប្រាស់អាវុធ»។
ការចោទប្រកាន់ និងឃុំខ្លួនលោក សែម សាង ក្រោយពីលោកសកម្មដឹកនាំប្រជាពលរដ្ឋនៅសហគមន៍ស្រែប្រាំង តវ៉ារឿងជម្លោះដីធ្លីជាមួយក្រុមហ៊ុនមួយរបស់ចិន និងជាមួយឧកញ៉ាម្នាក់ស្ថិតនៅភូមិស្រែប្រាំង...