38 C
Phnom Penh

TAG

ស៊ូដង់

ការ​ប្រយុទ្ធ​ដណ្ដើម​អំណាច​គ្នា​នៅ​ស៊ូដង់ កំពុង​ទាញ​ទៅ​រក​ការ​ដាក់​ទណ្ឌកម្ម​ជា​សកល

ការ​ប្រយុទ្ធ​គ្នា​រវាង​ក្រុម​មេទ័ព​នៃ​ប្រទេស​ស៊ូដង់ ដែល​ផ្ទុះឡើង​តាំងពី​ថ្ងៃទី​១៥ មេសា បាន​កំពុង​រុញ​ឱ្យ​ប្រទេស​នេះ​ធ្លាក់​នៅ​ក្នុង​សង្គ្រាម​ស៊ីវិល ទោះ​ជា​ការ​ប្រយុទ្ធ​គ្នា​នៅ​កណ្ដាល​រដ្ឋធានី​ខាទុម ក៏ដោយ។ យ៉ាងតិច​ណាស់​មនុស្ស​ជាង ៧០០​នាក់​ត្រូវ​បាន​សម្លាប់ និង​ជាង ៤៩៤០​នាក់​បាន​រង​របួស។ នេះ​បើ​យោង​តាម​តួលេខ​ចុងក្រោយ​របស់​ក្រសួង​សុខាភិបាល​ស៊ូដង់ ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​៥ ឧសភា នេះ។ តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters និង​សារព័ត៌មាន​ជាច្រើន​ទៀត បាន​ឱ្យ​ដឹង​ថា ជនភៀសខ្លួន​រត់​ពី​រដ្ឋធានី​របស់​ប្រទេស​នេះ​កាន់​តែ​មាន​ចំនួន​ច្រើន​ឡើង ខណៈ​លំនៅឋាន​រាប់​ពាន់​បាន​បិទ​ទ្វារ។ គណៈកម្មការ​ជំនួយ​អន្តរជាតិ​នៅ​ក្នុង​ប្រទេស​ស៊ូដង់ បាន​បញ្ចេញ​របាយការណ៍​ថា លំនៅឋាន ១២៣៣​បាន​បិទ​ទ្វារ។ ការ​ប្រយុទ្ធ​គ្នា​ដ៏​សាហាវ​នៅ​ក្នុង​រដ្ឋធានី​ខាទុម បាន​ផ្ទុះឡើង​កាលពី​ថ្ងៃទី​១៥ ខែ​មេសា...

ការ​បើក​ឆាក​ប្រយុទ្ធ​គ្នា​នៅ​ស៊ូដង់​ប្រហារ​ជីវិត​មនុស្ស​ជិត​២០០​នាក់​ខណៈ​ការ​ប្រយុទ្ធ​នៅតែ​បន្ត

ការ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព និង​កងកម្លាំង​ប៉ារ៉ា​ដែល​ដឹកនាំ​ដោយ​ឧត្តមសេនីយ៍​គូប្រជែង​នឹង​គ្នា បាន​ចូល​ដល់​ថ្ងៃទី​៤ ហើយ បើ​គិត​ដល់​ថ្ងៃ​អង្គារ ទី​១៨ ខែ​មេសា នេះ ដែល​បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​កើន​ជិត ២០០​នាក់។ នេះ​បើ​យោង​តាម​ការ​ចេញ​ផ្សាយ​ដោយ​សារព័ត៌មាន Sundans Post។ អំពើ​ហិង្សា​បាន​ផ្ទុះឡើង​តាំងពី​ថ្ងៃ​សៅរ៍ ទី​១៥ ខែ​មេសា បន្ទាប់ពី​ការ​តស៊ូ​អំណាច​ជាច្រើន​សប្តាហ៍​រវាង​មេទ័ព​ទាំង​ពីរ ដែល​រួម​កម្លាំង​គ្នា​ដណ្ដើម​អំណាច​នៅ​ក្នុង​រដ្ឋប្រហារ​ឆ្នាំ​២០២១ ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល។ មេទ័ព​ស៊ូដង់​ទាំង​ពីរ​ដែល​ដឹកនាំ​ទ័ព​ប្រយុទ្ធ​គ្នា គឺ​ឧត្តមសេនីយ៍ Abdel Fattah al-Burhan អគ្គមេបញ្ជាការ​កងទ័ព​ស៊ូដង់ និង​អនុប្រធាន​របស់​លោក...

Latest news