TAG
ស្រុន ស្រន
បណ្ឌិត យ៉ង សាំងកុមារ៖ តើពលរដ្ឋខ្មែរគួរធ្វើអ្វីបន្តទៀត ក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសអស់រយៈពេល ៣០ឆ្នាំ?
មន្ត្រីជាន់ខ្ពស់គណបក្សក្រៅរដ្ឋាភិបាល ចោទជាសំណួរថា ក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ តើពលរដ្ឋខ្មែរគួរធ្វើអ្វីបន្តទៀត ដើម្បីចូលរួមចំណែកគាំទ្រស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស?
ប្រធានគណៈកម្មាធិការនាយកនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) បណ្ឌិត យ៉ង សាំងកុមារ បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី១៤ តុលា នេះថា យុវជនខ្មែរជំនាន់ក្រោយគួរនាំគ្នាឈ្វេងយល់បន្ថែមទៀតអំពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ ខែតុលា ឆ្នាំ១៩៩១ អំពីខ្លឹមសារនីមួយៗដើម្បីឱ្យយល់ដឹងកាន់តែច្បាស់ និងចូលរួមដឹកនាំនាវាកម្ពុជាទៅថ្ងៃមុខ។
លោកលើកឡើងថា ពលរដ្ឋខ្មែរទាំងអស់ រួមទាំងយុវជនផង ត្រូវតែនាំគ្នាឈ្វេងយល់ឱ្យកាន់តែស៊ីជម្រៅថា...