TAG
ហូ សិទ្ធីវ័ន្ត
លោក ហ៊ុន សែន បន្តកាត់ផ្ទៃបឹងតាមោកឱ្យកូនប្រុសមន្ត្រីជាន់ខ្ពស់ទំហំជាង៣៨ហិកតារ
លោក ហ៊ុន សែន សម្រេចកាត់ផ្ទៃដីចំនួន ០៨ទីតាំងមានទំហំជាង ៣៨ហិកតារចេញពីផ្ទៃបឹងតាមោកបន្ថែមទៀតឱ្យទៅកូនប្រុសបង្កើតរបស់លោក ហូ សិទ្ធី ដែលជានាយកខុទ្ទកាល័យនាយករដ្ឋមន្ត្រី។
មេដឹកនាំដែលពូកែលុបបឹងលុបទន្លេរូបនេះបានចេញអនុក្រឹត្យកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅដែលសារព័ត៌មាន ឌឹ ខេមបូឌា ដេលី ទើបទទួលបាន សម្រេចកាត់ផ្ទៃដីបឹងតាមោក ឬបឹងកប់ស្រូវចំនួន ០៨ទីតាំងមានទំហំជាង ៣៨ហិកតារ (៣៨៥៧៦៨ម៉ែត្រក្រឡា) ដែលស្ថិតនៅក្នុងសង្កាត់ពញាពន់ សង្កាត់ពន្សាំង និងសង្កាត់គោករកា...