30 C
Phnom Penh

TAG

ហេង ស្រស

ពលរដ្ឋ​ខេត្ត​មណ្ឌលគិរី​ថា​សកម្មភាព​ឈ្មួញ​ដឹក​ឈើ​ទៅ​លក់​នៅ​វៀតណាម​កើន​ឡើង

ពលរដ្ឋ​ខេត្ត​មណ្ឌលគិរី អះអាង​ថា សកម្មភាព​ឈ្មួញ​រកស៊ី​ឈើ​កំពុងតែ​សកម្ម​ដឹក​ឈើ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម តាម​ច្រក​ប៉ុស្តិ៍​លេខ​១០ ស្ថិត​ក្នុង​ឃុំ​ដាក់ដាំ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី។ ពួកគេ​និយាយ​ថា សកម្មភាព​ដឹក​ឈើ​ឆ្លងដែន​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ទាំងនេះ បាន​កើតឡើង​ជា​រៀង​រាល់​យប់ ដោយ​ក្រុម​ឈ្មួញ​ធ្វើ​ការ​ដឹក​ជញ្ជូន​តាម​ម៉ូតូ រថយន្ត​យីឌុប និង​រថយន្ត​ឡង់ហ្គ្រីស៊ឺ (Land Cruiser)។ ពលរដ្ឋ​ម្នាក់​ដែល​រស់នៅ​ក្នុង​ឃុំ​ដាក់ដាំ បាន​ប្រាប់ ឌឹ ខេមបូឌា ដេលី ក្នុង​លក្ខណ​សុំ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​ថា នៅ​ច្រក​ព្រំដែន​ប៉ុស្តិ៍​លេខ​១០ ជា​រៀង​រាល់​យប់​តែងតែ​មាន​សកម្មភាព​ដឹក​ឈើ​ចេញពី​កម្ពុជា​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ដោយ​តម្លៃ​ក្នុង​មួយ​ម៉ែត្រ​គីប...

Latest news