27.5 C
Phnom Penh

TAG

ហ៊ុន ម៉ាណែត

លោក ហ៊ុន ម៉ាណែត ប្រកាស​ថា​កម្ពុជា-ថៃ​សម្រេច​ទាញ​យក​ប្រេងកាត​ពី​តំបន់​ត្រួត​ស៊ី​គ្នា​ដើម្បី​ផល​ប្រយោជន៍​ជាតិ

នាយករដ្ឋមន្ត្រី​ថ្មី​ត​ត្រកូល លោក ហ៊ុន ម៉ាណែត ប្រកាស​ជា​សាធារណៈ​ថា រាជរដ្ឋាភិបាល​កម្ពុជា និង​រាជរដ្ឋាភិបាល​ថៃ បាន​ឯកភាព​គ្នា​ទាញ​យក​ផល​ប្រេងកាត​លើ​តំបន់​ត្រួត​គ្នា​រវាង​ប្រទេស​ទាំង​ពីរ ដើម្បី​ផល​ប្រយោជន៍​ជាតិ មិនមែន​ជា​ទង្វើ​ក្បត់​ជាតិ។ កូនប្រុស​ស្នង​តំណែង​នាយករដ្ឋមន្ត្រី​ត​ពី​ឪពុក គឺ​លោក ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​កាលពី​ថ្ងៃទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០២៤ នេះ​ថា ការ​ព្រមព្រៀង​គ្នា​ជាមួយ​ភាគី​ថៃ យក​ប្រេង​នៅ​តំបន់​ត្រួត​គ្នា​នេះ គឺ​ដើម្បី​ផល​ប្រយោជន៍​ជាតិ មិនមែន​ជា​ទង្វើ​ក្បត់​ជាតិ​ដូច​ជន​អគតិ​ខ្លះ​បាន​លើកឡើង​នោះ​ទេ។ លោក ហ៊ុន ម៉ាណែត អះអាង​ថា...

រដ្ឋាភិបាល​ចាត់ទុក​ការ​លើកឡើង​របស់​ប្រធាន​បក្ស​ភ្លើង​ទៀន​ថា​ជា​រឿង​មិន​ពិត​ដែល​ថា​ការ​ដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត កាន់តែ​ធ្វើ​ឱ្យ​ប្រជាធិបតេយ្យ​ចុះ​ខ្សោយ

រដ្ឋាភិបាល​កម្ពុជា ចាត់ទុក​ការ​លើកឡើង​របស់​ប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ទាវ វណ្ណុល ដែល​រិះគន់​ថា​ការ​ដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត កាន់តែ​ធ្វើ​ឱ្យ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ចុះ​ខ្សោយ​នោះ ថា​ជា​រឿង​មិន​ពិត​នោះ​ទេ ហើយ​ថា​ការ​លើកឡើង​បែប​នេះ​ក៏​ជា​ចេតនា​ដើម្បី​ទាក់ទាញ​ការ​អាណិត​អាសូរ​ពី​ពលរដ្ឋ ដើម្បី​បាន​សន្លឹកឆ្នោត​ក្នុង​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នា​ពេល​ខាងមុខ​តែប៉ុណ្ណោះ។ អង្គភាព​អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​បន្ទាន់​មួយ​នៅ​ថ្ងៃទី​៧ ខែ​កុម្ភៈ នេះ​ថា ការ​ចោទប្រកាន់​របស់​លោក ទាវ វណ្ណុល ទៅ​លើ​រដ្ឋាភិបាល​កម្ពុជា ថា​បាន​ដាក់​កាមេរ៉ា​នៅ​មុខ​ផ្ទះ​ដើម្បី​ឃ្លាំមើល​សកម្មភាព​របស់​គាត់ ២៤​ម៉ោង គឺជា​រឿង​មិន​ពិត​ទាំងអស់ ព្រោះ​ថា​កាមេរ៉ា​នានា​ដែល​បាន​ដាក់​នៅ​តាម​ទី​សាធារណៈ​ទូទាំង​ប្រទេស ក៏ដូចជា​នៅ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ...

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ចាត់ទុក​លោក ហ៊ុន ម៉ាណែត ជា​មេដឹកនាំ​ថ្មី​គាប​សង្កត់​សិទ្ធិមនុស្ស​ឆ្លងដែន

នាយករង​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃតស៍ វ៉ច្ឆ (Human Rights Watch) ចាត់ទុក​លោក ហ៊ុន ម៉ាណែត ជា​មេដឹកនាំ​គាប​សង្កត់​សិទ្ធិមនុស្ស​ឆ្លងដែន​ថ្មី​របស់​កម្ពុជា បន្ទាប់ពី​នាយករដ្ឋមន្ត្រី​ខ្មែរ​រូប​នេះ​បាន​លើក​សរសើរ​ជា​សាធារណៈ​ដល់​រដ្ឋាភិបាល​ថៃ ជុំវិញ​ការ​ចាប់​ខ្លួន​សកម្មជន​នយោបាយ​កម្ពុជា​ក្នុង​ទឹកដី​ថៃ កាលពី​ពេល​ថ្មីៗ​នេះ។ ប្រភព​ដដែល​បញ្ជាក់​ថា ទង្វើ​នេះ​បង្ហាញ​ថា លោក ហ៊ុន ម៉ាណែត កំពុងតែ​ធ្វើ​ឱ្យ​កាន់តែ​សាហាវ​ជាង​ឪពុក​របស់​គាត់ គឺ​លោក ហ៊ុន សែន។ នាយករង​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃតស៍...

កម្ពុជា-ថៃ ឯកភាព​គ្នា​ដំឡើង​កម្រិត​ទំនាក់ទំនង​ទ្វេភាគី​ទៅ​ជា​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ

កម្ពុជា និង​ថៃ បាន​ឯកភាព​គ្នា​ដំឡើង​កម្រិត​ទំនាក់ទំនង​ទ្វេភាគី​ពី «ការ​ពង្រឹង​ភាព​ជា​ដៃគូ​ដើម្បី​សន្តិភាព និង​វិបុលភាព» ឲ្យ​ទៅ​ជា «ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ» និង​ផ្លាស់ប្ដូរ​ឯកសារ​កិច្ច​សហប្រតិបត្តិការ​ចំនួន​៥ នៅ​ក្នុង​ជំនួប​រវាង​លោក ហ៊ុន ម៉ាណែត និង​លោក ស្រេតថា ថាវីស៊ីន (Srettha Thavisin) នាយករដ្ឋមន្ត្រី​ថៃ ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​របស់​លោក​ទៅ​កាន់​ក្រុង​បាងកក នៅ​ព្រឹក​ថ្ងៃទី​៧ កុម្ភៈ។ នៅ​ព្រឹក​ថ្ងៃទី​៧ ខែ​កុម្ភៈ នាយករដ្ឋមន្ត្រី​ទាំង​ពីរ​បាន​ផ្លាស់ប្ដូរ​យោបល់​លើ​ការ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ជាច្រើន រួម​មាន វិស័យ​នយោបាយ...

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​អំពាវនាវ​ឱ្យ​សកម្មជន​ដែល​កំពុង​រស់នៅ​ក្នុង​ទឹកដី​ថៃ​ចេញ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​លោក ហ៊ុន ម៉ាណែត

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បន្ត​អំពាវនាវ​ឱ្យ​សកម្មជន​នយោបាយ​ដែល​កំពុង​ភៀស​ខ្លួន​ជ្រកកោន​ក្នុង​ទឹកដី​ថៃ ចេញ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ដំណើរ​ទស្សនកិច្ច​លោក ហ៊ុន ម៉ាណែត ទៅ​កាន់​ប្រទេស​ថៃ នៅ​ថ្ងៃ​ពុធ​នេះ ដើម្បី​ទាមទារ​ឱ្យ​មាន​ការ​ដោះលែង​សកម្មជន​នយោបាយ​បក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​អាជ្ញាធរ​ថៃ ចាប់​ខ្លួន​ក្រោម​ផែនការ​គណបក្ស​ប្រជាជន​កម្ពុជា​ផង និង​ដើម្បី​ជំរុញ​ឱ្យ​លោក ហ៊ុន ម៉ាណែត ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើងវិញ​ផង​ដែរ។ មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ដែល​កំពុង​រស់នៅ​ដោយ​ភៀស​ខ្លួន​ក្នុង​ទឹកដី​ថៃ លោក ម៉េង សុធារ៉ា បាន​លើកឡើង​ថា ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily...

ក្រុម​សិទ្ធិមនុស្ស​អន្តរជាតិ​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ថៃ​ដោះលែង​ជន​ភៀសខ្លួន​នយោបាយ​ខ្មែរ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន

មន្ត្រី​ជាន់ខ្ពស់​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃតស៍ វ៉ច្ឆ (Human Rights Watch) ទាមទារ​ឱ្យ​អាជ្ញាធរ​ថៃ ដោះលែង​ជន​ភៀសខ្លួន​ខ្មែរ​បី​នាក់​ដែល​ជា​សកម្មជន​នយោបាយ​របស់​គណបក្ស​ប្រឆាំង​រស់នៅ​ក្នុង​ទឹកដី​ថៃ ហើយ​ថា​ការ​ចាប់​ខ្លួន​ពួកគេ​ទាំងនេះ មិនមែន​ជា​រឿង​ល្អ​សម្រាប់​រដ្ឋាភិបាល​ថៃ នោះ​ទេ។ នាយករង​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃតស៍ វ៉ច្ឆ (Human Rights Watch) លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ស្ដីពី​ការ​បង្ក្រាប​របស់​អាជ្ញាធរ​ថៃ...

លោក ហ៊ុន ម៉ាណែត នឹង​បំពេញ​ទស្សនកិច្ច​នៅ​ថៃ ដោយ​គ្រោង​ពិភាក្សា​លើ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​និង​ពហុភាគី

លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា នឹង​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ថៃ នា​ថ្ងៃទី​៧ ខែ​កុម្ភៈ ដោយ​គ្រោង​នឹង​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក ស្រេតថា ថាវីស៊ីន នាយករដ្ឋមន្ត្រី​ថៃ លើ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី និង​ពហុភាគី ដែល​នឹង​នាំមក​នូវ​ផល​ប្រយោជន៍​ជូន​ពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ។ បើ​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​ការបរទេស​កម្ពុជា ចុះ​ថ្ងៃទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤ បាន​ឱ្យ​ដឹង​ថា លោក ហ៊ុន ម៉ាណែត ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ថៃ នា​ថ្ងៃទី​០៧ ខែ​កុម្ភៈ...

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា៖ ១​ខែ​ដើម​ឆ្នាំ​២០២៤ កម្ពុជា​អនុម័ត​គម្រោង​វិនិយោគ​ជាង​៣០​គម្រោង​តែ​ភាគច្រើន​មកពី​ចិន

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា លើកឡើង​ថា រយៈពេល ១​ខែ​ដើម​ឆ្នាំ​២០២៤ នេះ កម្ពុជា​បាន​អនុម័ត​គម្រោង​វិនិយោគ​ជាង ៣០​គម្រោង (៣២​គម្រោង) ក្នុង​ទំហំ​ទឹកប្រាក់​ជិត ២០០​លាន​ដុល្លារ​អាមេរិក (១៨៧​លាន​ដុល្លារ) ក្នុង​នោះ​ជាង ៧០​ភាគរយ (៧៨%) គឺជា​គម្រោង​វិនិយោគ​ដែល​មាន​ប្រភព​មកពី​ប្រទេស​ចិន។ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២៤ នេះ​ថា ការ​អនុម័ត​គម្រោង​ថ្មី និង​គម្រោង​ពង្រីក​ផលិតកម្ម​ចំនួន ៣២​គម្រោង នឹង​អាច​បង្កើត​ការងារ​បាន​ប្រមាណ​ជិត ២៩​ពាន់​កន្លែង...

ពលរដ្ឋ​ចោទ​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​ថា​រំលោភ​កាន់កាប់​ដី​អភិរក្ស​បឹង​ទន្លេសាប​ក្នុង​តំបន់​៣ ជាច្រើន​រយ​ហិកតារ

ពលរដ្ឋ​ក្នុង​ឃុំ​កញ្ជរ ខេត្ត​ពោធិ៍សាត់ ទម្លាយ​ថា រដ្ឋមន្ត្រី​ថ្មី​ក្រសួង​រ៉ែ និង​ថាមពល លោក កែវ រតនៈ កំពុង​រំលោភ​ទន្ទ្រាន និង​កាន់កាប់​ដែនដី​អភិរក្ស​បឹង​ទន្លេសាប​ក្នុង​តំបន់​៣ អស់​រាប់​រយ​ហិកតារ​សព្វថ្ងៃ​នេះ ដោយ​ការ​គប់គិត​គ្នា​ជាមួយ​អាជ្ញាធរ​ខេត្ត​ជា​ប្រព័ន្ធ។ ពលរដ្ឋ​ជាច្រើន​ដែល​រស់នៅ​ក្នុង​ឃុំ​កញ្ជរ ខេត្ត​ពោធិ៍សាត់ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃទី​១ កុម្ភៈ នេះ​ថា ដី​អភិរក្ស​តំបន់​បឹង​ទន្លេសាប​តំបន់​៣ គ្មាន​ពលរដ្ឋ​សាមញ្ញ​ណា​ម្នាក់​ហ៊ាន​ទន្ទ្រាន​កាន់កាប់​ទេ គឺ​មាន​តែ​មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​ប៉ុណ្ណោះ ព្រោះ​ថា​ពួកគេ​ដឹង​ពី​ផែនការ​របស់​នាយករដ្ឋមន្ត្រី​ច្បាស់លាស់...

សន្ទស្សន៍​អំពើពុករលួយ​ឆ្នាំ​២០២៣​របស់​កម្ពុជា​ជាប់​ធ្លាក់​ចុះ​៨​លេខ​ដែល​ជា​ចំណាត់ថ្នាក់​អាក្រក់​ជាង​ឆ្នាំ​មុន

អំពើពុករលួយ​ប្រចាំ​ឆ្នាំ​២០២៣ របស់​កម្ពុជា ត្រូវ​គេ​រក​ឃើញ​ថា បាន​ធ្លាក់​ចុះ ៨​លេខ បើ​ធៀប​នឹង​ឆ្នាំ​២០២២ កន្លង​ទៅ ដែល​ធ្វើ​ឱ្យ​សន្ទស្សន៍​ស្ដីពី​អំពើពុករលួយ​ឆ្នាំ​២០២៣ ជាប់​ចំណាត់ថ្នាក់​លេខ​១៥៨ ក្នុង​ចំណោម​ប្រទេស ១៨០​លើ​ពិភពលោក និង​នៅ​ក្នុង​តំបន់​អាស៊ាន។ អង្គការ​តម្លាភាព​អន្តរជាតិ​កម្ពុជា បាន​ចេញ​របាយការណ៍​ស្ដីពី​សន្ទស្សន៍​អំពើពុករលួយ​ឆ្នាំ​២០២៣ កាលពី​ថ្ងៃទី​៣០ ខែ​មករា ឆ្នាំ​២០២៤ នេះ​ថា កម្ពុជា​ទទួល​ចំណាត់ថ្នាក់​លេខ​រៀង​ទី​១៥៨ ក្នុង​ចំណោម​ប្រទេស ១៨០ លើ​ពិភពលោក ដែល​ជា​ចំណាត់ថ្នាក់​អាក្រក់​ជាង​ឆ្នាំ​២០២២ ចំនួន ៨​កម្រិត...

Latest news