TAG
ហ៊ុន ម៉ាណែត
លោក ហ៊ុន សែន បញ្ជាឱ្យរើសពលទាហានថ្មី៦០០នាក់សម្រាប់កងវរសេនាតូចទើបបង្កើត
លោក ហ៊ុន សែន បញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងការពារជាតិ ជ្រើសរើសពលទាហានថ្មីចំនួន ៦០០នាក់បន្ថែមទៀតដើម្បីបំពេញក្របខ័ណ្ឌឱ្យ ៣កងវរសេនាតូចដែលទើបបង្កើតថ្មី។
សេចក្ដីសម្រេចមួយដែលចុះហត្ថលេខាដោយបុរសខ្លាំង លោក ហ៊ុន សែន កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ ឱ្យដឹងថា រូបលោកអនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ ជ្រើសរើសពលទាហានថ្មីចំនួន ៦០០នាក់ទៀត ដើម្បីបំពេញក្របខ័ណ្ឌឱ្យកងវរសេនាតូចចំនួន៣ ដែលទើបបង្កើតថ្មីចំណុះឱ្យអគ្គបញ្ជាការដ្ឋានកាំភ្លើងធំ។
លោកអះអាងថា ករណីនេះ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី...
លោក ហ៊ុន សែន ប្រាប់ពិភពលោកថាកូនប្រុសទាំងបីសុទ្ធតែមានសមត្ថភាពធ្វើនាយករដ្ឋមន្ត្រី
លោក ហ៊ុន សែន ប្រកាសប្រាប់ពិភពលោកថា កូនប្រុសទាំងបីរបស់លោក គឺលោក ហ៊ុន ម៉ាណែត លោក ហ៊ុន ម៉ានិត និងលោក ហ៊ុន ម៉ានី សុទ្ធតែមានសមត្ថភាពធ្វើជានាយករដ្ឋមន្ត្រីដូចគ្នា ព្រោះថាកន្លងមកលោកមិនបានបណ្តុះបណ្តាលកូនឱ្យទៅធ្វើចោរនោះទេ គឺត្រៀមឱ្យពួកគេធ្វើធំទាំងអស់។
មេដឹកនាំដែលប្ដេជ្ញាកាន់អំណាចមួយជីវិត លោក ហ៊ុន សែន បានលើកឡើងក្នុងសន្និសីទអន្តរជាតិលើកទី២៧ ស្ដីពីអនាគតអាស៊ី នៅថ្ងៃទី២៧ ខែឧសភា...
លោក ហ៊ុន ម៉ាណែត ថាសារព័ត៌មានដើរតួនាទីសំខាន់ក្នុងការចូលរួមពង្រឹងលទ្ធិប្រជាធិបតេយ្យ
លោក ហ៊ុន ម៉ាណែត អនាគតបេក្ខជននាយករដ្ឋមន្ត្រីអះអាងថា សារព័ត៌មានមានតួនាទីសំខាន់ណាស់ក្នុងការចូលរួមអភិវឌ្ឍ និងពង្រឹងលទ្ធិប្រជាធិបតេយ្យ ដែលទាមទារឲ្យអ្នកសារព័ត៌មានត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈ និងច្បាប់ស្ដីពីសារព័ត៌មាន ដើម្បីទទួលបានទំនុកចិត្ត និងការគោរពស្រឡាញ់ពីសាធារណជន។
ថ្លែងជាអធិបតីភាពនៃការប្រារព្ធពិធីអបអរសាទរទិវាសេរីភាពសារព័ត៌មាន ៣ ឧសភា ដែលតំណាងឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឪពុករបស់លោក លោក ហ៊ុន ម៉ាណែត បានថ្លែងថា អ្នកសារព័ត៌មានត្រូវបំពេញការងារក្នុងសេរីភាពសារព័ត៌មាន ដោយគោរពក្រមសីលធម៌វិជ្ជាជីវៈ និងគោរពច្បាប់ស្ដីពីសារព័ត៌មាន ក៏ដូចជាច្បាប់នានារបស់ប្រទេស...
បទអត្ថាធិប្បាយ៖ តើរដ្ឋាភិបាលលោក ហ៊ុន សែន ជារដ្ឋាភិបាលសន្តិភាព ឬរដ្ឋាភិបាលភ័យខ្លាច?
ភាពសង្ស័យច្រើន គឺជារោគសញ្ញានៃការភ័យខ្លាច។ សកម្មភាពនៃការសង្ស័យ គឺរមែងស្តែងចេញតាមរយៈការលាបពណ៌ ចោទ និងចាប់អ្នកដទៃក្រោមរូបភាពនៃការបង្កើតលេសផ្សេងៗ។
របបគ្រប់គ្រងមួយដែលទន់ខ្សោយ គឺរមែងមានភាពភ័យខ្លាចខ្លាំង។ ម្ល៉ោះហើយរបបគ្រប់គ្រងបែបនោះ តែងតែខិតខំបំភិតបំភ័យមនុស្សនានាដែលខ្លួនមិនទុកចិត្ត ឬគិតថាជាសត្រូវរបស់ខ្លួន និងព្យាយាមប្រមូលផ្ដុំអំណាចសម្រាប់ខ្លួនឯង និងក្រុមគ្រួសារ។
គណបក្សប្រជាជនកម្ពុជា បានកាន់កាប់អំណាចក្នុងប្រទេសកម្ពុជាចាប់តាំងពីខែមករា ឆ្នាំ១៩៧៩ មក តាមរយៈការលើកបន្តុបដោយរដ្ឋាភិបាលវៀតណាម។ ការស្ថិតក្នុងអំណាចដ៏យូរលង់ បានធ្វើឱ្យគណបក្សនេះមានលទ្ធភាពប្រមូលផ្ដុំអំណាចតាមរយៈនៃការប្រើប្រាស់យន្តការរដ្ឋទាំងអស់ជារបស់ខ្លួនតាមមាគ៌ាលទ្ធិកុម្មុយនីស្តផ្ដាច់ការ “បក្ស និងរដ្ឋ គឺតែមួយ”។ ម្យ៉ាងទៀត គេថាបក្សប្រៀបបាននឹងក្បាលម៉ាស៊ីនរថភ្លើង រីឯប្រជាជនជាទូរទេះភ្លើងដែលត្រូវតែបត់បែនពត់ពេនទៅតាមក្បាលម៉ាស៊ីននាំមុខ។
ជាមួយគ្នានេះ...
លោក ហ៊ុន ម៉ាណែត នឹងជួបសំណេះសំណាលក្រុមអ្នកសារព័ត៌មានជាលើកដំបូងនៅដើមខែឧសភា
អនាគតបេក្ខជននាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ដែលតំណាងឲ្យលោក ហ៊ុន សែន នឹងជួបសំណេះសំណាលផ្លូវការជាលើកដំបូងជាមួយក្រុមអ្នកសារព័ត៌មានកម្ពុជា នៅក្នុងពិធីអបអរទិវាសេរីភាពសារព័ត៌មានសកលលោក ៣ ឧសភា លើកទី២៩ ដើម្បីលើកស្ទួយសេរីភាពសារព័ត៌មាន និងបង្កើនភាពស្និទ្ធស្នាល។
យោងតាមការបញ្ជាក់ក្នុងលិខិតរបស់ក្រសួងព័ត៌មាន បានឲ្យដឹងថា ពិធីជួបសំណេះសំណាលដែលរៀបចំដោយក្រសួងព័ត៌មាន នឹងធ្វើនៅសណ្ឋាគារសុខាភ្នំពេញ។ ការរៀបចំពិធីអបអរទិវាសេរីភាពសារព័ត៌មាន គឺដើម្បីលើកស្ទួយសេរីភាពនៃការបញ្ចេញមតិ សេរីភាពខាងសារព័ត៌មាន និងលើកទឹកចិត្តដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិដែលកំពុងបំពេញភារកិច្ចលើវិស័យសារព័ត៌មាននៅកម្ពុជា និងនៅលើសកលលោក។
នៅក្នុងលិខិតនោះក៏បានបញ្ជាក់ផងដែរថា ពិធីនេះក៏ជាឱកាសនៃការបង្កើនភាពស្និទ្ធស្នាលរវាងថ្នាក់ដឹកនាំ...
លោក ហ៊ុន ម៉ាណែត អំពាវនាវឱ្យពលរដ្ឋបោះឆ្នោតគាំទ្រឪពុកខ្លួនធ្វើនាយករដ្ឋមន្ត្រីបន្ត
បេក្ខភាពអនាគតនាយករដ្ឋមន្ត្រី និងជាកូនប្រុសច្បងរបស់បុរសខ្លាំងកម្ពុជា លោក ហ៊ុន ម៉ាណែត អំពាវនាវឱ្យពលរដ្ឋខ្មែរបោះឆ្នោតគាំទ្រឪពុករបស់លោកធ្វើជានាយករដ្ឋមន្ត្រីបន្តទៀត ដើម្បីអាចដឹកនាំកម្ពុជាឆ្ពោះទៅរកវឌ្ឍនភាពរុងរឿងកាន់តែខ្លាំងជាងពេលបច្ចុប្បន្ន។
លោក ហ៊ុន ម៉ាណែត បានអះអាងនៅក្នុងពិធីសម្ពោធកុដិមួយកន្លែងក្នុងវត្តព្រៃតុម្ព ខេត្តកំពត កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ ថា ឪពុករបស់លោកតែងគិតគូរជាប់ជាប្រចាំអំពីសុខទុក្ខរបស់ពលរដ្ឋ ហើយតែងនៅក្បែរពលរដ្ឋខ្មែរគ្រប់ពេលវេលាទាំងអស់។
លោក ហ៊ុន ម៉ាណែត អះអាងថា ឪពុករបស់លោកបាននាំមកនូវសន្តិភាពពេញលេញជូនពលរដ្ឋ និងប្រទេសកម្ពុជាទាំងមូល ដោយការការពារមិនឱ្យមានការវិលត្រឡប់មកវិញនូវរបបប្រល័យពូជសាសន៍ ដែលជាស្នាដៃក្នុងការស្វែងរកសិទ្ធិសេរីភាពជូនពលរដ្ឋឱ្យរស់នៅក្នុងសុខសន្តិភាព...
អ្នកឃ្លាំមើលថាកិច្ចព្រមព្រៀងកងទ័ពជើងគោកកម្ពុជា-ចិនគឺដើម្បីគ្រប់គ្រងកម្ពុជាគ្រប់វិស័យ
ក្រុមអ្នកឃ្លាំមើល សម្ដែងការព្រួយបារម្ភថា ការចុះកិច្ចព្រមព្រៀងផ្នែកយោធារវាងកងទ័ពជើងគោកកម្ពុជា និងចិន មានលក្ខណៈស្រដៀងគ្នាទៅនឹងការចុះសន្ធិសញ្ញារវាងកម្ពុជា និងវៀតណាម កាលពីឆ្នាំ១៩៧៩។
អ្នកតាមដានស្ថានការណ៍កម្ពុជា លោក សុខ សុគន្ធ បានលើកឡើងក្នុងកិច្ចពិភាក្សាក្នុងកម្មវិធី Idea Talk កាលពីរាត្រីថ្ងៃទី៤ ខែមេសា ថា ការចុះអនុស្សរណៈនៃការយោគយល់ផ្នែកយោធារវាងកងទ័ពជើងគោកកម្ពុជា និងកងទ័ពជើងគោកចិន មានលក្ខណៈស្រដៀងគ្នាទៅនឹងការចុះសន្ធិសញ្ញាឧបសម្ពន្ធរវាងកម្ពុជាជាមួយវៀតណាម។
លោក សុខ សុគន្ធ អះអាងថា សន្ធិសញ្ញារវាងកម្ពុជា-វៀតណាម បានផ្តល់ឱកាសឱ្យវៀតណាមបន្តឥទ្ធិពលគ្រប់គ្រងកម្ពុជាទាំងផ្នែកយោធា...
បទវិភាគ៖ តើលោក ហ៊ុន ម៉ាណែត អាចនឹងក្លាយជានាយករដ្ឋមន្ត្រីប្រសើរជាងឪពុកលោកដែរឬទេ?
ក្រោមការគ្រប់គ្រងអំណាចរបស់លោក ហ៊ុន សែន ជិត ៤ទសវត្សមកនេះ កម្ពុជាបានក្លាយជាប្រទេសជាតិមួយក្រជាងគេបំផុតក្នុងពិភពលោក។ ក្នុងខណៈដែលប្រជាពលរដ្ឋខ្មែរភាគច្រើនរស់ក្នុងភាពក្រីក្រតោកយ៉ាក ជំពាក់បំណុលវ័ណ្ឌក និងបែកបាក់គ្រួសារដើម្បីធ្វើចំណាកស្រុករកការងារធ្វើ គ្រួសារលោក ហ៊ុន សែន និងបក្សពួករស់នៅលើគំនរមាសប្រាក់រាប់ពាន់លានដុល្លារអាមេរិក ដែលបានមកពីអំពើពុករលួយ និងបំផ្លាញជាតិ។
ដូច្នេះ តើការបន្តវេននៃត្រកូល ហ៊ុន ក្នុងការគ្រប់គ្រងអំណាចក្នុងប្រទេសកម្ពុជាជារឿងល្អ ឬអាក្រក់?
មេដឹកនាំក្នុងសង្គមនីមួយៗ គឺជាតួអង្គដ៏សំខាន់ និងស្លាប់រស់របស់ជាតិ បើទោះបីជាសង្គមនោះមានការរៀបចំប្រព័ន្ធគ្រប់គ្រងការពារអំណាចប្រមូលផ្ដុំយ៉ាងណាក្តី។ ទាំងក្នុងសង្គមប្រជាធិបតេយ្យ និងកុម្មុយនីស្ត...
ក្រុមតស៊ូមតិ៖ សេណារីយ៉ូធំៗពីរទប់អំណាចត្រកូលហ៊ុនពេលលោក ហ៊ុន ម៉ាណែត ឡើងធ្វើជានាយករដ្ឋមន្ត្រី
ក្រុមអ្នកតស៊ូមតិនៅក្រៅស្រុក លើកឡើងថា ការលើកលោក ហ៊ុន ម៉ាណែត ឱ្យធ្វើជានាយករដ្ឋមន្ត្រីកាន់តែឆាប់ដូចដែលលោក ហ៊ុន សែន ធ្វើសព្វថ្ងៃនេះ គឺមានសេណារីយ៉ូធំៗពីរ ដើម្បីជួយទប់អំណាចត្រកូល ហ៊ុន គឺលោក ហ៊ុន សែន ព្យាយាមក្តោបក្តាប់កងកម្លាំងប្រដាប់អាវុធផ្ទៃក្នុងជាតិឱ្យបានទាំងស្រុង និងសម្បទានទ្រព្យសម្បត្តិជាតិកាន់តែច្រើនឱ្យទៅវៀតណាម និងសម្បទាននយោបាយការបរទេសគ្រប់បែបយ៉ាងឱ្យទៅមិត្តដែកថែបចិន តាមអ្វីដែលខ្លួនអាចធ្វើបាន។
អ្នកវិភាគនយោបាយ សង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ (PMD) លោក គឹម...
IDEA TALK៖ តើលោក ហ៊ុន សែន នឹងរៀបចំជើងព្រួលយ៉ាងដូចម្ដេចដើម្បីជួយទប់អំណាចលោក ហ៊ុន ម៉ាណែត?
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ស្តីអំពី៖ «តើលោក ហ៊ុន សែន នឹងរៀបចំជើងព្រួលយ៉ាងដូចម្ដេចដើម្បីជួយទប់អំណាចលោក ហ៊ុន ម៉ាណែត?»។