33.2 C
Phnom Penh

TAG

ហ៊ុន សែន

លោក ហ៊ុន សែន ថា​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គ្មាន​ផ្លូវ​ដើរ​ចេញពី​ស្រមោល​លោក​ដែល​ជា​ឪពុក​ឡើយ

ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​តបត​ទៅ​នឹង​ការ​រិះគន់​របស់​ជនបរទេស​មួយ​ចំនួន​ទាក់ទង​នឹង​ឥទ្ធិពល​របស់​លោក​ទៅ​លើ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏ដូចជា​ឥទ្ធិពល​គណបក្ស​ប្រជាជន​កម្ពុជា ទៅ​លើ​មេដឹកនាំ​ជំនាន់​ថ្មី​ថា លោក ហ៊ុន ម៉ាណែត នឹង​ត្រូវ​ដក​ដំណែង បើ​ហ៊ាន​ដើរ​ហួស​បន្ទាត់​នយោបាយ​បក្ស។ ថ្លែង​ក្នុង​ពិធី​សម្ពោធ​អគារ​សិក្សា​ក្នុង​ខេត្ត​កណ្តាល ព្រឹក​ថ្ងៃទី​១១ កុម្ភៈ នេះ លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​បញ្ជាក់​ថា នាយករដ្ឋមន្ត្រី...

ប្រធាន​គណបក្ស​ភ្លើង​ទៀន​ផ្ដាំ​ដល់​សមាជិក​និង​អ្នកគាំទ្រ​ប្រកាន់​ជំហរ​រួម​គ្នា​បន្ត​ស្មារតី​ដើម

ប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ទាវ វណ្ណុល ប្រាប់​សមាជិក និង​អ្នកគាំទ្រ​គណបក្ស​ប្រឆាំង​ឲ្យ​រួបរួម​គ្នា​បន្ត​រក្សា​ស្មារតី​ដើម​ដែល​មាន ៤​ចំណុច ខណៈ​មេដឹកនាំ​គណបក្ស​កាន់​អំណាច​កំពុង​បន្ត​បង្ហាញ​ពី​ចរន្ត​ផ្តាច់​ខ្លួន​ក្នុង​ចំណោម​សមាជិក​បក្ស​ប្រឆាំង ដែល​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​បក្ស​កាន់​អំណាច។ ប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ទាវ វណ្ណុល បាន​ប្រាប់​សមាជិក និង​អ្នកគាំទ្រ​គណបក្ស​ប្រឆាំង​នៅ​ស្រុក​បវេល ខេត្ត​បាត់ដំបង ឲ្យ​ប្រកាន់​ស្មារតី​ដើម ៤​ចំណុច គឺ៖ ទី​១ រក្សា​ការពារ​បូរណភាព​ទឹកដី​ប្រទេស​កម្ពុជា ទី​២ រក្សា​ប្រទេស​កម្ពុជា​ជា​ប្រទេស​ប្រជាធិបតេយ្យ សេរី​ពហុបក្ស តាម​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ទី​៣ បំបាត់​អំពើពុករលួយ ផ្តល់​យុត្តិធម៌​សង្គម​ដល់​ពលរដ្ឋ​ខ្មែរ និង​ទី​៤...

លោក ហ៊ុន សែន គំរាម​ទម្លាយ​សារ​ឆ្លើយឆ្លង​ជិត ៣០០​សារ​ជាមួយ​បណ្ឌិត សេង សារី បើ​យក​លោក​ជា​សត្រូវ

បុរស​ខ្លាំង​ធំធាត់​ក្នុង​របប​កុម្មុយនីស្ត លោក ហ៊ុន សែន គំរាម​ថា លោក​មាន​ឯកសារ​សម្ងាត់​ឆ្លើយឆ្លង​ជាមួយ​បណ្ឌិត សេង សារី ជិត ៣០០​សារ (២៩៥​សារ) បើ​កូនធម៌​របស់​លោក គឺ​បណ្ឌិត សេង សារី ចាត់ទុក​លោក​ជា​សត្រូវ​របស់​ខ្លួន។ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ទម្លាយ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​នៅ​ថ្ងៃទី​៧ កុម្ភៈ នេះ​ថា លោក​បាន​ផ្តល់​ជំនួយ​ដល់​បណ្ឌិត សេង...

ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​ដឹកនាំ​គណៈប្រតិភូ​ទៅ​ប្រទេស​ឡាវ ដើម្បី​រឹតចំណង​រវាង​បក្ស​និង​បក្ស

អតីត​នាយករដ្ឋមន្ត្រី ប្រធាន​ព្រឹទ្ធសភា ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចាប់ពី​ថ្ងៃទី​០៦ ដល់​ថ្ងៃទី​០៧ ខែ​កុម្ភៈ ឆ្នាំ​២០២៥ តប​តាម​ការ​អញ្ជើញ​ពី​ប្រធាន​រដ្ឋសភា​ឡាវ។ សេចក្ដី​ប្រកាស​ព័ត៌មាន​ពី​ព្រឹទ្ធសភា ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​៥ កុម្ភៈ នេះ បាន​ឱ្យ​ដឹង​ថា ទស្សនកិច្ច​របស់​លោក ហ៊ុន សែន ទៅ​កាន់​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ នឹង​ផ្តល់​សន្ទុះ​ថ្មី​ក្នុង​ការ​ពង្រឹង និង​លើក​កម្ពស់​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​យូរអង្វែង​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ...

អ្នក​ឃ្លាំមើល​ថា​បើ​លោក ហ៊ុន ម៉ានី ចង់​ឱ្យ​គេ​គោរព​គ្រួសារ​គាត់ ទាល់តែ​ឪពុក​គាត់​ចេះ​គោរព​អ្នកដទៃ​ដែរ

កូនប្រុស​ពៅ​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ត្អូញត្អែរ​ថា បើ​ក្រុម​អគតិ​មិន​ទទួលស្គាល់​នូវ​ការ​លះបង់​ពី​ឪពុក​លោក​ក្នុង​បុព្វហេតុ​ជាតិ និង​មាតុភូមិ​នា​ពេល​កន្លង​មក​នោះ​ក៏​ហី​ទៅ​ចុះ តែ​ក៏​គួរ​ទទួលស្គាល់​នូវ​ភាព​ចាស់​ទុំ​របស់​លោក ហ៊ុន សែន ក្នុង​នាម​ជា​ខ្មែរ​ដែល​មាន​អារ្យធម៌​ថ្កុំថ្កើង និង​ថ្លៃថ្នូរ​ដែរ។ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បង្ហោះ​រូប​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ដែល​ជា​ឪពុក និង​បងប្រុស​បង្កើត​របស់​ខ្លួន​នៅ​ថ្ងៃទី​៤ កុម្ភៈ នេះ...

អ្នក​សង្កេតការណ៍​អន្តរជាតិ​ថា​ឃាតកម្ម​លើ​លោក លិម គិមយ៉ា អាច​ទាក់ទង​នឹង​មេដឹកនាំ​ប្រទេស​ពីរ

នាយក​អង្គការ​គាំទ្រ​សិទ្ធិមនុស្ស និង​ការងារ​អាស៊ី (AHRLA) លោក ហ្វីល រ៉ូបឺសុន (Phil Robertson) លើកឡើង​ថា ការ​ស្លាប់​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​លោក លិម គិមយ៉ា បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ទំនាក់ទំនង​រវាង​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន និង​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ជា​ទំនាក់ទំនង​ដែល​មាន​គោលដៅ​លុប​បំបាត់​សកម្មជន​នយោបាយ​ខ្មែរ​ដែល​កំពុង​ភៀសខ្លួន​រស់នៅ​ក្នុង​ប្រទេស​ថៃ។ លោក ហ្វីល រ៉ូបឺសុន (Phil...

គណបក្ស​ប្រជាជន​កម្ពុជា​ឱ្យ​សមាជិក​ខ្លួន​ប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង Cool App ដើម្បី​សុវត្ថិភាព

គណបក្ស​ប្រជាជន​កម្ពុជា ចេញ​សេចក្តី​ជូនដំណឹង​ណែនាំ​ឱ្យ​សមាជិក​របស់​ខ្លួន​បង្កើត​ក្រុម​ការងារ​ទំនាក់ទំនង​តាមរយៈ​កម្មវិធី​បណ្ដាញ​សង្គម​ឆ្លើយឆ្លង Cool App បង្កើត​ក្នុង​ស្រុក​ជំនួស​បណ្ដាញ​ទំនាក់ទំនង Telegram បង្កើត​នៅ​ប្រទេស​រុស្ស៊ី វិញ ឱ្យ​បាន​មុន​ថ្ងៃទី​៦ ខែ​កុម្ភៈ ដើម្បី​មាន​សុវត្ថិភាព​ខ្ពស់​សម្រាប់​អ្នក​ប្រើប្រាស់។ ប្រព័ន្ធ ឬ​បណ្ដាញ​ទាក់ទង​ឆ្លងឆ្លើយ​បញ្ជូន​សារ Cool App បង្កើត​ដោយ​ក្រុម​អ្នកជំនាញ​បច្ចេកទេស​ជាង ១០​នាក់ ប្រើ​ពេល ៣​ឆ្នាំ ចាប់ពី​ឆ្នាំ​២០២១ ដល់​ឆ្នាំ​២០២៤ ក្រោម​ការ​ទទួល​ខុសត្រូវ​ពី​លោក លឹម ជាវុត្ថា ដែល​ជា​ប្រធាន​អគ្គនាយក​សារព័ត៌មាន​នាំពាក្យ​ផ្សាយ​អំពី​រាជរដ្ឋាភិបាល...

នាយករដ្ឋមន្ត្រី​កូន​និយាយ​ចំអក​លោក សម រង្ស៊ី ថា​ម្តង​រិះគន់ ម្តង​សរសើរ​មេដឹកនាំ​ថ្មី​សហរដ្ឋ​អាមេរិក

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​សរសេរ​សារ​សំដៅ​ទៅ​អតីត​ប្រធាន​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី ដោយ​ចោទ​ជា​សំណួរ​ថា តើ​អ្នក​នយោបាយ​ចាស់​វស្សា​ត្រូវ​ធ្វើ​មុខ​ក្រាស់ ឬ​ដាក់​ខ្លួន​ងាក​មក​និយាយ​ល្អ​អំពី​លោក ដូណាល់ ត្រាំ ដើម្បី​ទទួល​បាន​ការ​ជួយ​ឬ​ទេ? នៅ​ក្នុង​ចំណារ​ដែល​បង្ហោះ​តាម​ហ្វេសប៊ុក​នៅ​ថ្ងៃទី​២ ខែ​កុម្ភៈ ឆ្នាំ​២០២៥ លោក ហ៊ុន ម៉ាណែត បាន​លើកឡើង​ថា លោក​កត់សម្គាល់​ឃើញ​ថា ប៉ុន្មាន​ថ្ងៃ​នេះ​លោក​ឃើញ​មាន​ការ​ចែករំលែក​វីដេអូ​នៃ​បទសម្ភាសន៍​លោក សម រង្ស៊ី ដែល​ជា​អ្នក​នយោបាយ​ចាស់​វស្សា...

ស្ថានទូត​ចិន​អះអាង​ថា​រដ្ឋាភិបាល​ចិន​នឹង​មិន​ដក​ខ្លួន​ចេញពី​គម្រោង​ព្រែកជីក​ហ្វូណន​តេជោ​នោះ​ទេ

ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា អះអាង​ថា រដ្ឋាភិបាល​របស់​ខ្លួន​នឹង​មិន​ដក​ខ្លួន​ចេញពី​គម្រោង​ព្រែកជីក​ហ្វូណន​របស់​កម្ពុជា​ទេ ក្រោយពី​សារព័ត៌មាន​បរទេស​មួយ​ចំនួន​បាន​ធ្វើ​សេចក្តី​រាយការណ៍​ថា រដ្ឋាភិបាល​ចិន​គ្មាន​ភាព​ច្បាស់លាស់​ចំពោះ​ការ​ផ្តល់​ថវិកា​វិនិយោគ​សម្រាប់​គម្រោង​ព្រែកជីក​ហ្វូណន​កម្ពុជា។ សារព័ត៌មាន South China Morning Post នៅ​ថ្ងៃទី​២៩ មករា បាន​ឱ្យ​ដឹង​ថា ចិន​កំពុង​គន្លាស់​ខ្លួន​ចេញពី​គម្រោង​ព្រែកជីក​ហ្វូណន​តេជោ​របស់​រដ្ឋាភិបាល​កម្ពុជា។ សារព័ត៌មាន​ដដែល​បាន​អះអាង​ថា ចិន​គ្មាន​ភាព​ច្បាស់លាស់ និង​គ្មាន​ការ​ប្ដេជ្ញាចិត្ត​ចំពោះ​ការ​ផ្តល់​ថវិកា​វិនិយោគ​សម្រាប់​គម្រោង​ព្រែកជីក​ហ្វូណន​តេជោ និង​ថា​ភាព​ស្រពិចស្រពិល​របស់​ចិន នេះ នឹង​អាច​ធ្វើ​ឱ្យ​ផែនការ​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​កម្ពុជា​ទាំងមូល​បរាជ័យ និង​ឈាន​ទៅ​រង្គោះរង្គើ​ដល់​ទំនាក់ទំនង​កម្ពុជា-ចិន។ ក្រោយពី​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ខាងលើ ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា បាន​បដិសេធ​ចំពោះ​ការ​លើកឡើង​នោះ ដោយ​ចាត់ទុក​ការ​ចុះផ្សាយ​ព័ត៌មាន​នោះ​ជា​រឿង​អត់​ប្រយោជន៍ យក​ជា​ការ​មិន​បាន។...

អ្នក​ឃ្លាំមើល​អះអាង​ថា​លោក ដូណាល់ ត្រាំ នឹង​បន្ត​ជំហរ​ទាមទារ​ឱ្យ​ដោះលែង​លោក កឹម សុខា

ក្រុម​អ្នក​តាមដាន​សង្គម​អះអាង​ថា អាមេរិក​ដែល​តែង​ទទូច​ឲ្យ​ដោះលែង​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ កន្លង​មក នឹង​មិន​បោះបង់​ជំហរ​របស់​ខ្លួន​ឡើយ​នៅ​ក្នុង​តំណែង​ប្រធានាធិបតី​អាមេរិក​ជា​លើក​ទី​ពីរ​របស់​លោក ដូណាល់ ត្រាំ ដោយសារ​អាមេរិក​ចាត់ទុក​ថា​សំណុំរឿង​នេះ​គឺជា​រឿង​នយោបាយ។ សកម្មជន​ក្នុង​សហគមន៍​ខ្មែរ​នៅ​ទីក្រុង​ឡងប៊ិច លោក មួង ណារ៉េត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣០ មករា នេះ​ថា អាមេរិក​តែង​ទទូច​ឲ្យ​ដោះលែង​លោក កឹម សុខា និង​ធ្លាប់​បដិសេធ​ថា...

Latest news

© 2021, ដេលី. All rights reserved.