TAG
ហ៊ុន សែន
អ្នកឃ្លាំមើលថារដ្ឋសភាដែលតាក់តែងច្បាប់ក្លាយទៅជាស្ថាប័នរណបឱ្យស្ថាប័នអនុវត្តច្បាប់
ក្រុមអ្នកឃ្លាំមើលសង្គមលើកឡើងថា ក្រោមការដឹកនាំរបស់បក្សកាន់អំណាចរបស់លោក ហ៊ុន សែន ស្ថាប័នរដ្ឋសភាដែលជាស្ថាប័នតាក់តែងច្បាប់បានក្លាយទៅជាស្ថាប័នរណបឱ្យស្ថាប័នអនុវត្តច្បាប់ទាំងស្រុង ដែលផ្ទុយស្រឡះទៅនឹងខ្លឹមសារដែលបានចែងក្នុងរដ្ឋធម្មនុញ្ញ។
អ្នកវិភាគនយោបាយ និងសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរលើគណនីហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ ថា នៅពេលដែលស្ថាប័នតាក់តែងច្បាប់មួយធ្វើខ្លួនរណបជាមួយស្ថាប័ននីតិប្រតិបត្តិ នឹងធ្វើឲ្យរបបនយោបាយកម្ពុជាឃ្លាតឆ្ងាយពីរបបនយោបាយប្រជាធិបតេយ្យ សេរីពហុបក្សជាមិនខាន ហើយឃ្លាតឆ្ងាយពីឆន្ទៈរបស់ពលរដ្ឋ និងផលប្រយោជន៍ជាតិដូចដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញថែមទៀត។
លោកបន្តថា រដ្ឋសភាត្រូវនាំគ្នាចងក្រងច្បាប់ដែលតំណាងឱ្យឆន្ទៈរបស់ពលរដ្ឋពិតប្រាកដ ហើយមានខ្លឹមសារស្របទៅនឹងច្បាប់កំពូលរបស់ខ្លួន គឺរដ្ឋធម្មនុញ្ញ ដើម្បីដាក់ឱ្យស្ថាប័នរដ្ឋាភិបាលយកទៅអនុវត្តក្នុងវត្ថុបំណងដើម្បីថែរក្សា និងប្រមូលយកផលប្រយោជន៍នានាសម្រាប់ពលរដ្ឋដែលជាម្ចាស់ប្រទេស...
កម្ពុជាបារម្ភចំពោះការផ្ទេរអ្នកស្រី ស៊ូជី ពីលំនៅឋានទៅឃុំក្នុងពន្ធនាគារនៅទីក្រុងណៃពិដោរ
រដ្ឋមន្ត្រីការបរទេសកម្ពុជា និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា ត្អូញត្អែរថា អាស៊ានមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការផ្ទេរអ្នកស្រី អ៊ុងសាន ស៊ូជី ពីការឃុំខ្លួនលំនៅឋានទៅកាន់ពន្ធនាគារដាច់ដោយឡែកតែឯងនៅក្នុងទីក្រុងណៃពិដោរ កាលពីពេលថ្មីៗនេះ។
រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានផ្ញើលិខិតទៅកាន់រដ្ឋមន្ត្រីរបបសឹកភូមា លោក Wunna Maung Lwin នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ នេះថា ក្តីបារម្ភរបស់កម្ពុជាក៏ដូចជាក្តីបារម្ភរបស់អាស៊ានដែរ ព្រោះអ្នកស្រី អ៊ុងសាន ស៊ូជី...
បក្សកាន់អំណាចទទួលយកលទ្ធផលផ្លូវការនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២២
ប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន ដែលកំពុងដឹកនាំរដ្ឋាភិបាលដោយឯកបក្ស បានប្រកាសទទួលយកលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសលទ្ធផលផ្លូវការកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ នេះ។
គណបក្សកាន់អំណាចដែលដឹកនាំដោយបុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ នេះថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២...
រដ្ឋាភិបាលកាត់ឆ្វៀលបឹងទន្លេបាទីជាង២០០ហិកតារក្នុងខេត្តតាកែវឱ្យឯកជនកាន់កាប់
មេដឹកនាំបក្សកាន់អំណាចដែលឧស្សាហ៍លុបបឹងលុបទន្លេ លោក ហ៊ុន សែន បានសម្រេចកាត់ឆ្វៀលដីទន្លេបាទីជាង ២០០ហិកតារក្នុងខេត្តតាកែវ ទៀតហើយពីសម្បត្តិសាធារណៈរបស់រដ្ឋ មកជាសម្បត្តិឯកជនរបស់រដ្ឋ ដើម្បីប្រគល់ឱ្យបុគ្គលឈ្មោះ ស្រ៊ុន ប៊ុនលាភ ធ្វើការអភិវឌ្ឍ។
លោក ហ៊ុន សែន បានចេញអនុក្រឹត្យកាលពីដើមខែមីនា ឆ្នាំ២០២២ ស្ដីពីការកំណត់ផ្ទៃបឹងទន្លេបាទីទុកជាសម្បត្តិសាធារណៈរបស់រដ្ឋ និងការធ្វើអនុបយោគមកជាសម្បត្តិឯកជនរបស់រដ្ឋ ក្នុងភូមិសាស្ត្រស្រុកបាទី ខេត្តតាកែវ និងស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ដែលត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃទី២៣ ខែមិថុនា...
IDEA TALK៖ តើ ៤៣ឆ្នាំក្រោមការដឹកនាំរបស់លោក ហ៊ុន សែន ធ្វើឱ្យបាត់បង់ផលប្រយោជន៍ធំៗអ្វីខ្លះ?
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ ស្តីអំពី៖ «តើ ៤៣ឆ្នាំក្រោមការដឹកនាំរបស់លោក ហ៊ុន សែន ធ្វើឱ្យបាត់បង់ផលប្រយោជន៍ធំៗអ្វីខ្លះ?»។
បទវិភាគ៖ ហេតុអ្វីឆន្ទៈរបស់កម្ពុជាជួយដោះស្រាយវិបត្តិនៅភូមាបានអន់ថយទៅវិញ?
នៅមុនកម្ពុជាត្រូវបានក្លាយជាប្រធានអាស៊ានប្តូរវេន គេសង្កេតឃើញមេដឹកនាំកម្ពុជា គឺលោក ហ៊ុន សែន ដែលគេហៅថាបុរសខ្លាំងនៅកម្ពុជាគ្មានគូប្រៀប បានអួតជាខ្លាំងថា កម្ពុជាមានលទ្ធភាព មានសមត្ថភាព នឹងធ្វើឱ្យស្ថានការណ៍នយោបាយនៅភូមា វិលទៅរកភាពប្រក្រតីវិញដូចមុនរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។
គេបានឃើញបានឮលោក ហ៊ុន សែន អះអាងថា លោកមានបទពិសោធន៍គ្រប់គ្រាន់ក្នុងការជួយរកដំណោះស្រាយចំពោះវិបត្តិនៅភូមា ព្រោះថារូបលោកនេះហើយជាអ្នករំលាយរចនាសម្ព័ន្ធរបស់ទ័ពព្រៃខ្មែរក្រហម រហូតធ្វើឲ្យគ្រួសារខ្មែរជួបជុំគ្នាបានដោយស្ថិតនៅក្រោមនយោបាយសន្តិភាពនិយម និងនយោបាយឈ្នះឈ្នះរបស់លោកមកដល់ពេលនេះ។
លោកអួតថា ក្នុងរជ្ជកាលរបស់លោក ពុំមានដែនដីណាមួយក្លាយជាតំបន់អបគមន៍បានឡើយ គឺមិនដូចសម័យស្ដេចមុនៗនោះទេ។
ខណៈមានការអួតដូចនេះ លោក...
ពលរដ្ឋនៅជាប់បឹងតាមោកស្នើលោក ហ៊ុន សែន ជួយផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លីដល់ពួកគេ
ពលរដ្ឋនៅជាប់បឹងតាមោក ស្នើឲ្យលោក ហ៊ុន សែន ជួយអន្តរាគមន៍ទៅអាជ្ញាធរថ្នាក់ក្រោមផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លី ដើម្បីឱ្យពួកគេបានរស់នៅលើដីបច្ចុប្បន្នស្របច្បាប់ ដោយមិនបារម្ភពីការបណ្ដេញចេញទាំងបង្ខំ និងការដោះដូរទៅកន្លែងផ្សេងទៀត។
ពលរដ្ឋរស់នៅភូមិសំរោងត្បូង សង្កាត់សំរោងត្បូង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅថ្ងៃទី២៣ មិថុនា បាននាំគ្នាប្រមូលផ្ដុំតវ៉ានៅលើដីដែលកំពុងរស់នៅ ក្រោយពីអាជ្ញាធរបានចោទពួកគេថារស់នៅលើចំណីផ្លូវដោយខុសច្បាប់ និងមិនព្រមចេញប័ណ្ណកម្មសិទ្ធិឱ្យពួកគេ។
ពលរដ្ឋរស់នៅភូមិសំរោងត្បូង លោកស្រី ផន សុខុម បានប្រាប់ក្រុមអ្នកសារព័ត៌មានថា កន្លងមកពួកគាត់រស់នៅទីនោះដោយអាស្រ័យផលលើផ្ទៃបឹងតាមោក និងលក់ដូរបន្តិចបន្តួចដើម្បីចិញ្ចឹមគ្រួសារ និងដោះស្រាយបញ្ហាបំណុល ប៉ុន្តែបច្ចុប្បន្ន...
តុលាការសម្រេចផ្លាស់ប្ដូរថ្ងៃខែឆ្នាំកំណើតរបស់លោក ហ៊ុន សែន
សាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្លាស់ប្ដូរថ្ងៃខែឆ្នាំកំណើតរបស់មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ពីថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ មកថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២ ឬប្តូរពីឆ្នាំថោះ ទៅជាឆ្នាំរោង វិញ បន្ទាប់ពីសាមីខ្លួនបានប្រកាសស្នើសុំប្តូរ។
ប្រធានសាលាដំបូងរាជធានីភ្នំពេញ លោក តាំង ស៊ុនឡាយ បានចេញដីកាសម្រេចផ្លាស់ប្ដូរថ្ងៃខែឆ្នាំកំណើតរបស់មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ជាផ្លូវការកាលពីថ្ងៃទី២០ ខែមិថុនា...
រដ្ឋាភិបាលថាខ្លួនយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាពនិងជីវភាពរស់នៅរបស់អតីតយុទ្ធជន
មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន លើកឡើងថា ចាប់តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ មក រដ្ឋាភិបាលកម្ពុជាដែលកំពុងដឹកនាំដោយបក្សកាន់អំណាចបានយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តនូវគោលនយោបាយនានាដើម្បីលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់អតីតយុទ្ធជនកម្ពុជាឱ្យបានល្អប្រសើរ។
ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានចេញលិខិតក្នុងខួបលើកទី១៥ នៃទិវាអតីតយុទ្ធជនកម្ពុជា ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃនេះថា សង្គ្រាមដែលបង្កឡើងដោយជនក្បត់ជាតិមួយក្តាប់តូចដែលបានឃុបឃិតជាមួយបរទេស បាននាំមកនូវវិនាសកម្មដល់សង្គមកម្ពុជាយ៉ាងធ្ងន់ធ្ងរ និងរបបប្រល័យពូជសាសន៍...
អ្នកវិភាគ៖ រូបមន្ត ២ភាគ៣ ជាស្មារតីដើមនៃការថែរក្សាផលប្រយោជន៍ជាតិដែលផ្ទុយពីរូបមន្ត ៥០%បូក១
អ្នកតាមដានខាងផ្នែកកិច្ចការសង្គម និងនយោបាយនៅកម្ពុជា លើកឡើងថា រូបមន្ត ២ភាគ៣ គឺជាស្មារតីដើមនៃការថែរក្សាផលប្រយោជន៍ជាតិ និងប្រជាជនដែលផ្ទុយពីរូបមន្ត ៥០% បូក១ គឺជាស្មារតីដើមនៃការចរចានយោបាយដើម្បីរកផលប្រយោជន៍សម្រាប់មេដឹកនាំនយោបាយប៉ុណ្ណោះ។
អ្នកតាមដានផ្នែកកិច្ចការសង្គម និងនយោបាយនៅកម្ពុជា លោក ឌី គន្ធា បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីថ្ងៃទី២០ មិថុនា ថា...