29 C
Phnom Penh

TAG

អៀ សុផល

លោក ហ៊ុន សែន ថា​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ​ព្រះសីហនុ​ពុំ​មែន​ជា​អន្ទាក់​បំណុល​ចិន​ទេ

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន ប្រតិកម្ម​ចំពោះ​ក្រុម​អ្នកវិភាគ​ដែល​លើកឡើង​ថា កំពង់ផែ​ទឹក​ជ្រៅ​ព្រះសីហនុ អាច​ក្លាយ​ជា​អន្ទាក់​បំណុល​របស់​ចិន​ដូច​កំពង់ផែ​ស្រីលង្កា ថា​ជា​ការ​បំភ័ន្ត​សភាពការណ៍។ លោក​អះអាង​ថា កំពង់ផែ​នេះ គឺជា​ការរ៉ាប់រង និង​ទទួល​ខុសត្រូវ​ពី​រដ្ឋាភិបាល​ជប៉ុន។ លោក ហ៊ុន សែន បាន​ថ្លែង​នៅ​ក្នុង​ឱកាស​បើក​ការដ្ឋាន​សាងសង់​ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​បឹង​ជើងឯក​ក្នុង​ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២២ ថា កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ​នៅ​ក្រុង​ព្រះសីហនុ ត្រូវ​បាន​ជួយ​សាងសង់​ដោយ​ជប៉ុន មិនមែន​ចិន នោះ​ទេ។ បុរស​ខ្លាំង​កម្ពុជា...

៣៧​ឆ្នាំ​ជា​នាយករដ្ឋមន្ត្រី បុរស​ខ្លាំង​កម្ពុជា​រំលោភ​រដ្ឋធម្មនុញ្ញ​និង​ធ្វើ​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​ធ្លាក់​ចុះ

កាល​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​១៩៨៥ បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន ត្រូវ​បាន​រដ្ឋសភា​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា បោះឆ្នោត​ជ្រើសរើស​ជា​ប្រធាន​ក្រុមប្រឹក្សា​រដ្ឋមន្ត្រី (នាយករដ្ឋមន្ត្រី) នៃ​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា។ គិត​មក​ដល់​ថ្ងៃ​នេះ គឺជា​រយៈពេល ៣៧​ឆ្នាំ​ដែល​បុរស​ខ្លាំង​កម្ពុជា​នៅ​ក្នុង​ឋានៈ​ជា​នាយករដ្ឋមន្ត្រី ដែល​អ្នក​តាមដាន​សង្គម​លើកឡើង​ថា បាន​រំលោភ​រដ្ឋធម្មនុញ្ញ​យ៉ាង​ធ្ងន់ធ្ងរ និង​ធ្វើ​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​ធ្លាក់​ចុះ។ បុរស​ខ្លាំង​កម្ពុជា ធ្លាប់​មាន​ប្រសាសន៍​កន្លង​មក​ថា លោក​គឺជា​មេដឹកនាំ​ម្នាក់​ដែល​ឡើង​កាន់​អំណាច​ជា​នាយករដ្ឋមន្ត្រី​ដែល​ក្មេង​ជាងគេ ហើយ​ក៏​កាន់​អំណាច​បាន​យូរ​ជាងគេ កម្រ​មាន​មេដឹកនាំ​ណា​ធ្វើ​បាន​ណាស់។ បុរស​ខ្លាំង​កម្ពុជា ត្រូវ​បាន​គេហទំព័រ Wikipedia សរសេរ​ថា​ជា​មេដឹកនាំ​មួយ​រូប​ក្នុង​ចំណោម​មេដឹកនាំ​ទាំង​៤០ ដែល​កាន់​អំណាច​យូរ​ជាងគេ​លើ​ពិភពលោក។ បុរស​ខ្លាំង​កម្ពុជា​បាន​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ដំបូង​ដោយ​មិន​មាន​ការ​បោះឆ្នោត​ពី​ពលរដ្ឋ​នោះ​ទេ...

អ្នកវិភាគ៖ គណបក្ស​ប្រជាជន​កម្ពុជា​ឈប់​អរគុណ​វៀតណាម​ថ្ងៃ​៧​មករា ដើម្បី​ផ្គាប់​ចិត្ត​ចិន

ថ្ងៃ​ទី​៧ មករា គឺជា​ថ្ងៃ​ខួប​លើក​ទី​៤៣​ឆ្នាំ ដែល​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចាត់ទុក​ថា​ជា​ថ្ងៃ​ដែល​កងទ័ព​រំដោះ​របស់​កម្ពុជា និង​វៀតណាម បាន​វាយ​យក​ឈ្នះ​លើ​កងទ័ព​ខ្មែរក្រហម​នៅ​ក្នុង​ឆ្នាំ​១៩៧៩ និង​ជា​ថ្ងៃ​កំណើត​ទី​ពីរ​របស់​ពលរដ្ឋ​ខ្មែរ។ នេះ​ក៏​ជា​លើក​ទី​ពីរ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា សម្រេច​ផ្អាក​ការ​ប្រារព្ធ​ពិធី​រំឭក​ខួប​អរគុណ​វៀតណាម ដែល​អ្នកវិភាគ​លើកឡើង​ថា គឺជា​ចំណុច​ចាប់ផ្តើម​នៃ​ការ​ធ្វើ​សង្គ្រាម​នយោបាយ​ការទូត​ជាមួយ​វៀតណាម និង​បង្ហាញ​ឲ្យ​មហាយក្ស​ចិន ដែល​ជា​ខ្នង​បង្អែក​របស់​ខ្លួន​មើល​ឃើញ​ថា កម្ពុជា​គឺ​ដើរ​តាម​គោលនយោបាយ​ចិន​តែ​មួយ។ ជា​រៀងរាល់​ឆ្នាំ រណសិរ្ស​សង្គ្រោះ​ជាតិ​កម្ពុជា ដែល​ក្រោយ​មក​គឺជា​គណបក្ស​ប្រជាជន​កម្ពុជា តែង​ប្រារព្ធ​ទិវា​ជ័យជម្នះ​លើ​របប​ប្រល័យ​ពូជសាសន៍ ថ្ងៃ​ទី​៧ ខែ​មករា យ៉ាង​ឱឡារិក​ដើម្បី​រំឭក​គុណ​ប្រទេស​វៀតណាម។ ប៉ុន្តែ​ឆ្នាំ​នេះ គណបក្ស​ប្រជាជន​គ្រាន់តែ​រៀបចំ​ផ្សព្វផ្សាយ Logo ឬ​បដា​ពាក្យ​ស្លោក​នៅ​តាម​ទីតាំង​មួយ​ចំនួន​ដែល​បាន​កំណត់​ប៉ុណ្ណោះ។...

Latest news