TAG
អ៊ុច បូររិទ្ធ
រដ្ឋាភិបាលកម្ពុជាថាបញ្ហាប្រឈមដែលប្រទេសមិនចូលបក្សសម្ព័ន្ធនៅតែមានគឺការប្រជែងរបស់មហាអំណាច
តំណាងកម្ពុជាក្នុងវេទិការំឭកខួបលើកទី៦០ នៃសន្និសីទបណ្តាប្រទេសមិនចូលបក្សសម្ព័ន្ធ អះអាងថា បញ្ហាប្រឈមដែលប្រទេសមិនចូលបក្សសម្ព័ន្ធបានជួបប្រទះកាលពី ៦០ឆ្នាំមុន នៅតែបន្តមកដល់បច្ចុប្បន្ន គឺដោយសារតែការប្រកួតប្រជែងរបស់មហាអំណាច។
រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក អ៊ុច បូររិទ្ធ បានលើកឡើងនៅក្នុងកិច្ចប្រជុំរបស់ប្រទេសមិនចូលបក្សសម្ព័ន្ធកាលពីថ្ងៃអង្គារ ដោយជំរុញឱ្យចលនាមិនចូលបក្សសម្ព័ន្ធទាំងអស់ ត្រូវតែប្ដេជ្ញាចិត្តក្នុងការបរិហារនយោបាយរើសអើង និងការបែងចែកជាតិសាសន៍ដែលប្រឆាំងនឹងគោលការណ៍ និងគោលបំណងរបស់ចលនាមិនចូលបក្សសម្ព័ន្ធដូចមានចែងក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ។
មន្ត្រីរដ្ឋាភិបាលកម្ពុជារូបនេះអះអាងពីការកត់សម្គាល់របស់កម្ពុជាថា ប្រទេសសមាជិកទាំងអស់បានឈរយ៉ាងរឹងមាំរួមគ្នាប្រឆាំងនឹងការដាក់ទណ្ឌកម្មលើរដ្ឋសមាជិកចលនាមិនចូលបក្សសម្ព័ន្ធដោយខុសច្បាប់ជាឯកតោភាគីក្រៅប្រព័ន្ធតុលាការ និងការដាក់ទណ្ឌកម្មក្រៅប្រព័ន្ធសមត្ថកិច្ចរបស់មហាអំណាច ដែលជាការជំរុញឱ្យបែកខ្ញែកសណ្ដាប់ធ្នាប់ពិភពលោក។
ការអះអាងរបស់មន្ត្រីរដ្ឋាភិបាលកម្ពុជាក្នុងវេទិកាអន្តរជាតិនេះ ធ្វើឡើងដើម្បីបង្ហាញជំហររបស់ខ្លួនពីការមិនចូលបក្សសម្ព័ន្ធ ស្របពេលមហាអំណាចកុម្មុយនីស្ត និងមហាអំណាចសេរី កំពុងប្រជែងគ្នាលើភូមិសាស្ត្រនយោបាយដើម្បីផលប្រយោជន៍នៃប្រទេសជាតិរបស់ពួកគេរៀងៗខ្លួនក្នុងពេលបច្ចុប្បន្ននេះ។
មន្ត្រីជាន់ខ្ពស់តំណាងឱ្យរដ្ឋាភិបាលកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំរំឭកខួបអនុស្សាវរីយ៍លើកទី៦០...