32 C
Phnom Penh

TAG

ឧកញ៉ា ឡេង ណាវ៉ាត្រា

អតិថិជន​ទិញ​អចលនទ្រព្យ​ពី​អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ទាមទារ​ផ្ទះ​តាម​កិច្ចសន្យា

អតិថិជន​ដែល​ជា​ម្ចាស់​ផ្ទះ​ដល់​កុងត្រា​ហើយ តែ​នៅ​មិន​ទាន់​ឃើញ​ផ្ទះ និង​ភ្នាក់ងារ​លក់​ផ្ទះ​របស់​ឧកញ៉ា​ជំនាន់​ថ្មី​ម្នាក់ គឺ​អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បាន​នាំគ្នា​ទាមទារ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ឲ្យ​ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ប្រគល់​ផ្ទះ​ឲ្យ​ពួកគេ ព្រមទាំង​បើក​ប្រាក់​កម្រៃ​ជើងសា​តាម​កិច្ចសន្យា​ដល់​បុគ្គលិក​ផ្នែក​លក់។

ក្រុមហ៊ុន​ឧកញ៉ា ឡេង ណាវ៉ាត្រា ត្រូវ​បាន​សង្ស័យ​រកស៊ី​លាង​លុយ​តាម​ការ​វិនិយោគ​ជាច្រើន​ប៉ុន្តែ​គ្មាន​ប្រាក់​ចំណូល

ឧកញ៉ា​ជំនាន់​ថ្មី​ម្នាក់​ក្នុង​ចំណោម​ឧកញ៉ា​ចាស់​វស្សា ១២​នាក់ គឺ​លោក ឡេង ណាវ៉ាត្រា ដែល​មាន​ទ្រព្យសម្បត្តិ​ច្រើន ហើយ​លឿន​ជាងគេ​នៅ​កម្ពុជា ពុំ​ដែល​ទទួល​បាន​ប្រាក់ចំណេញ​ពី​គម្រោង​វិនិយោគ​ទាំងអស់​របស់​ខ្លួន​នោះ​ទេ។ ក្រុម​អ្នក​ឃ្លាំមើល​សង្ស័យ​ថា ឧកញ៉ា​រូប​នេះ​អាច​កំពុង​ដឹកនាំ​បងប្អូន​បង្កើត​របស់​ខ្លួន​ទាំង​គ្រួសារ​ឲ្យ​រកស៊ី​លាង​លុយ​កខ្វក់​សម្រាប់​គ្រួសារ​អ្នក​មាន​អំណាច​នៅ​កម្ពុជា ដែល​តម្រូវ​ឲ្យ​សមត្ថកិច្ច​ត្រូវ​បើក​ការ​ស៊ើប​អង្កេត ដើម្បី​ទប់ស្កាត់​ការ​លាង​លុយ​កខ្វក់​នេះ។ កាលពី​អំឡុង​ឆ្នាំ​២០១៨ ឧកញ៉ា ឡេង ណាវ៉ាត្រា ធ្លាប់​ប្រកាស​ជា​សាធារណៈ​ថា ទ្រព្យសម្បត្តិ​របស់​លោក​សរុប​ទាំងអស់​គិត​ទាំង​អចលនទ្រព្យ​ផ្សេងៗ​ថែម​ទៀត​ផង មាន​ទំហំ​ទឹកប្រាក់​ប្រមាណ ២០​លាន​ដុល្លារ​អាមេរិក ប៉ុន្តែ​ចាប់តាំងពី​ឆ្នាំ​២០២១ មក ឧកញ៉ា ឡេង ណាវ៉ាត្រា បាន​ចាប់ផ្តើម​បញ្ចេញ​សាច់ប្រាក់​ឧបត្ថម្ភ​ដល់​រដ្ឋាភិបាល​របស់​លោក...

សេចក្តី​រាយការណ៍​ពិស្ដារ៖ តើ​អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជា​អ្នក​ណា?

អតីត​ពលករ​ធ្វើការ​នៅ​ប្រទេស​កូរ៉េខាងត្បូង រយៈពេល ៤​ឆ្នាំ (២០១០-២០១៤) និង​ជា​អតីត​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ដែល​មាន​ដើមទុន​វិនិយោគ​ដំបូង​ត្រឹមតែ ១​ម៉ឺន ១​ពាន់​ដុល្លារ បន្ទាប់ពី​ធ្វើ​ជា​កម្មករ​នៅ​កូរ៉េ​បាន​ពីរ​ឆ្នាំ បាន​ក្លាយ​ជា​អ្នកឧកញ៉ា​វ័យក្មេង​ជាងគេ ដែល​ឈរ​លើ​លេខ​រៀង​ទី​១២ ក្នុង​ចំណោម​ឧកញ៉ា​ចាស់​វស្សា​ចំនួន ១៨​រូប​ដែល​មាន​ទ្រព្យសម្បត្តិ​ច្រើន​ជាងគេ​នៅ​ប្រទេស​កម្ពុជា ក្នុង​ចំណោម​ឧកញ៉ា​សរុប​ចំនួន ១០៧០​នាក់ គិត​ត្រឹម​ឆ្នាំ​២០២០ ហើយ​ក៏​ជា​ឧកញ៉ា​ម្នាក់​ផ្ដល់​ថវិកា​ជាង ២០​លាន​ដុល្លារ​ក្នុង​រយៈពេល ៥​ឆ្នាំ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន និង​សកម្មភាព​សប្បុរសធម៌​នានា។ ឧកញ៉ា​ដែល​មហាជន​ទូទៅ​តែង​រិះគន់​ថា​កំពុង​ឈរ​ឈ្មោះ​រកស៊ី​លាង​លុយ​កខ្វក់​ឱ្យ​គ្រួសារ​ត្រកូល «ហ៊ុន» នោះ គឺ​អ្នកឧកញ៉ា...

លោក ហ៊ុន ម៉ាណែត ច្រានចោល​ការ​ចោទ​ថា​លោក​នៅ​ពីក្រោយ​លោក ឡេង ណាវ៉ាត្រា ក្នុង​ការ​ដោះដូរ​ដី​ភ្នំ​តាម៉ៅ

កូនប្រុស​ច្បង​របស់​លោក ហ៊ុន សែន គឺ​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការ​រង​កង​យោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ព​ជើងគោក បាន​ច្រានចោល​ការ​ចោទប្រកាន់​ថា ខ្លួន​នៅ​ពីក្រោយ​ឧកញ៉ា ឡេង ណាវ៉ាត្រា ដែល​ត្រូវ​ជា​ក្មួយ​ប្រសា​របស់​លោក ហ៊ីង ប៊ុនហៀង ដែល​ជា​មេ​អង្គរក្ស​លោក ហ៊ុន សែន ក្នុង​គម្រោង​ដោះដូរ​ដី​ភ្នំ​តាម៉ៅ។ ការ​ចេញ​បកស្រាយ​របស់​លោក ហ៊ុន ម៉ាណែត បន្ទាប់ពី​ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ លោក អាឡិច...

លោក ឡេង ណាវ៉ាត្រា ថា​ខ្លួន​គ្មាន​ចេតនា​បំផ្លាញ​ឬ​ធ្វើ​ឱ្យ​ប៉ះពាល់​ប្រយោជន៍​ជាតិ​ឡើយ

លោក ឡេង ណាវ៉ាត្រា ចេញ​មុខ​បកស្រាយ​ថា ខ្លួន​គ្មាន​ចេតនា​បំផ្លាញ ឬ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រយោជន៍​ប្រទេស​ជាតិ​ឡើយ ខណៈ​ដែល​ដី​ព្រៃ​ភ្នំ​តាម៉ៅ​ជិត ៦០០​ហិកតារ ត្រូវ​បាន​ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ឈូស​ឆាយ​កាលពី​ពេល​ថ្មីៗ​នេះ។ ការ​ចេញ​មុខ​បកស្រាយ​នា​ពេលនេះ ក្រោយពី​មាន​ប្រតិកម្ម​ខ្លាំង​ពី​សំណាក់​មហាជន បន្ទាប់ពី​ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ឈូស​ឆាយ​ដី​ព្រៃ​ភ្នំ​តាម៉ៅ។ តាមរយៈ​សារ​សំឡេង​ជាង ៤​នាទី លោក ឡេង ណាវ៉ាត្រា បាន​និយាយ​ថា ក្រុមហ៊ុន​ខ្លួន​សន្យា​ទទួល​ខុសត្រូវ​ទាំងអស់​តាម​បទបញ្ជា​របស់​រដ្ឋាភិបាល ដោយ​ការ​ដាំដុះ...

បុរស​ខ្លាំង​កម្ពុជា​បញ្ជា​ឱ្យ​ដាក់​តំបន់​ភ្នំ​តាម៉ៅ​ជា​តំបន់​អភិរក្ស​និង​ព្រៃ​ការពារ​ជា​រៀង​រហូត

មេដឹកនាំ​ខ្មែរ​ដែល​ចូលចិត្ត​កាប់​ព្រៃ និង​លុប​បឹង​ដើម្បី​អភិវឌ្ឍ លោក ហ៊ុន សែន បញ្ជា​ឱ្យ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ត្រៀម​រៀបចំ​ដាក់​តំបន់​ភ្នំ​តាម៉ៅ​ជា​តំបន់​អភិរក្ស និង​ព្រៃ​ការពារ​ជា​រៀង​រហូត ដោយ​លុប​ចោល​នូវ​លិខិត​បទដ្ឋាន​ទាំងអស់​ដែល​អនុញ្ញាត​ឱ្យ​វិស័យ​ឯកជន​អភិវឌ្ឍ​នៅ​លើ​តំបន់​នេះ។ បុរស​ខ្លាំង លោក ហ៊ុន សែន បាន​បញ្ចេញ​ខ្សែអាត់​សំឡេង​ជិត ៧​នាទី​កាលពី​ថ្ងៃទី​១៦ ខែ​សីហា ឆ្នាំ​២០២២ នេះ​ថា តំបន់​ភ្នំ​តាម៉ៅ ត្រូវតែ​រក្សា​ទុក​ជា​ដី និង​ព្រៃ​អភិរក្ស ហើយ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់...

សកម្មជន​ថា​លោក ហ៊ុន សែន និង​មន្ត្រី​ពាក់ព័ន្ធ​ត្រូវតែ​ទទួល​ខុសត្រូវ​ចំពោះ​ការ​បំផ្លាញ​ព្រៃ​សួនសត្វ​ភ្នំ​តាម៉ៅ

សកម្មជន​ការពារ​ព្រៃឈើ អះអាង​ថា លោក ហ៊ុន សែន និង​រដ្ឋមន្ត្រី​ដែល​ពាក់ព័ន្ធ​ដែល​ចុះហត្ថលេខា​ឱ្យ​ក្រុមហ៊ុន​ឯកជន​ឈូស​ឆាយ​ព្រៃ​នៅ​តំបន់​ឧទ្យាន​សួនសត្វ​ភ្នំ​តាម៉ៅ​ជិត ៦០០​ហិកតារ គឺជា​អ្នក​ដែល​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់។ សកម្មជន​ការពារ​ព្រៃឈើ​កម្ពុជា លោក ហេង ស្រស់ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk កាលពី​រាត្រី​ថ្ងៃ​អង្គារ ទី​៩ សីហា ថា ទាំង​អ្នក​ដែល​ចុះហត្ថលេខា​យល់ព្រម​ឱ្យ​ឈូស​ឆាយ ទាំង​ក្រុមហ៊ុន​ឯកជន និង​មន្ត្រី​ពាក់ព័ន្ធ ដូចជា​ក្រសួង​កសិកម្ម និង​ក្រសួង​បរិស្ថាន ជាដើម...

លោក សយ សុភាព ថា​រដ្ឋមន្ត្រី​កសិកម្ម​កុហក​នាយករដ្ឋមន្ត្រី​ជុំវិញ​ការ​ឈូស​ឆាយ​ព្រៃ​ឧទ្យាន​សួនសត្វ​ភ្នំ​តាម៉ៅ

ចាងហ្វាង​កាសែត​ដើម​អម្ពិល ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន រិះគន់​ថា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេង សាខុន គ្មាន​សុចរិតភាព​ក្នុង​ការ​ផ្តល់​របាយការណ៍​ជូន​លោក ហ៊ុន សែន ឱ្យ​ពិតប្រាកដ​ជុំវិញ​ការ​ស្នើសុំ​សិទ្ធិ​ឱ្យ​ក្រុមហ៊ុន​ឯកជន​ទទួល​សិទ្ធិ​គ្រប់គ្រង​តំបន់​សួនសត្វ​នៅ​ភ្នំ​តាម៉ៅ។ លោក សយ សុភាព អះអាង​ថា ប្រសិនបើ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ធ្វើ​របាយការណ៍​ដោយ​សុចរិត​ត្រឹមត្រូវ​ជូន​លោក ហ៊ុន សែន...

រដ្ឋាភិបាល​ថា​ការ​ឈូស​ឆាយ​ដី​ព្រៃ​តំបន់​ភ្នំ​តាម៉ៅ​មិន​ប៉ះពាល់​ដល់​សត្វព្រៃ​កម្រ​នោះ​ទេ

រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួង​កសិកម្ម បាន​ច្រានចោល​ចំពោះ​ប្រតិកម្ម​របស់​ពលរដ្ឋ និង​យុវជន​បរិស្ថាន ដោយ​អះអាង​ថា ការ​ឈូស​ឆាយ​ដី​ព្រៃ​នៅ​តំបន់​ភ្នំ​តាម៉ៅ មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជម្រក​សត្វ និង​សត្វ​ព្រៃ​សំខាន់ៗ​ជិត​ផុត​ពូជ​នោះ​ទេ ដោយសារ​ព្រៃ​ដែល​ក្រុមហ៊ុន ឡេង ណាវ៉ាត្រា កំពុង​ឈូស​នោះ​ជា​ព្រៃ​មិន​ល្អ។ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ព្រៃឈើ ចេញ​កាលពី​ថ្ងៃទី​០៤ ខែ​សីហា ឆ្នាំ​២០២២ បាន​លើកឡើង​ថា រដ្ឋាភិបាល​សម្រេច​យក​តំបន់​តាម៉ៅ​សម្រាប់​ធ្វើ​ការ​អភិវឌ្ឍ​នៅ​ក្បែរ​ទីក្រុង ក្បែរ​ព្រលាន​យន្តហោះ​ថ្មី និង​កៀក​តំបន់​ទេសចរណ៍​ទន្លេបាទី មិនមែន​ជា​ការ​លក់ដូរ​ទៅ​ឲ្យ​ក្រុមហ៊ុន​នោះ​ទេ។ រដ្ឋបាល​ព្រៃឈើ​ថា​តំបន់​ភ្នំ​តាម៉ៅ ជា​តំបន់​ស្ថានីយ​ស្ដារ​ព្រៃឈើ​មួយ​ដែល​មាន​ដំណាំ​ឈើ​ដាំ​ប្រភេទ​អាកាស្យា ប្រេងខ្យល់ និង​ឈើ​ធម្មជាតិ ហើយ​តំបន់​នេះ​ពោរពេញ​ទៅ​ដោយ​ដី​ខ្សាច់ និង​ព្រៃឈើ​ដែល​លូតលាស់​មិន​សូវ​ល្អ...

ក្រុម​យុវជន​ពហិការ​មិន​គាំទ្រ​អាជីវកម្ម​ឧកញ៉ា ឡេង ណាវ៉ាត្រា បន្ទាប់ពី​ក្រុមហ៊ុន​នេះ​ឈូស​ឆាយ​ដី​ព្រៃ​ភ្នំ​តាម៉ៅ

សកម្មជន​ដែល​ស្រឡាញ់​បរិស្ថាន នាំគ្នា​ធ្វើ​ពហិការ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដោយ​អំពាវនាវ​ឲ្យ​ពលរដ្ឋ និង​យុវជន​ចូលរួម​ពហិការ​ឈប់​គាំទ្រ​គ្រប់​ផលិតផល​ទាំងអស់​របស់​ក្រុមហ៊ុន Leng Navatra Group របស់​ឧកញ៉ា ឡេង ណាវ៉ាត្រា ដើម្បី​ចូលរួម​សង្គ្រោះ​ដី​ព្រៃ​ភ្នំ​តាម៉ៅ ដោយសារ​ក្រុមហ៊ុន​មួយ​នេះ​កំពុង​ឈូស​ឆាយ​ដី​ព្រៃ​ភ្នំ​តាម៉ៅ ទំហំ ១៥០០​ហិកតារ​ដើម្បី​ធ្វើការ​អភិវឌ្ឍ។ សកម្មជន​បរិស្ថាន កញ្ញា ភួន កែវរស្មី បាន​សរសេរ​លើ​ហ្វេសប៊ុក​របស់​ខ្លួន​ដោយ​ភ្ជាប់​ជាមួយ​ឈ្មោះ​ឧកញ៉ា ឡេង ណាវ៉ាត្រា ថា កញ្ញា​ឈប់​គាំទ្រ ប្រើប្រាស់ និង​ឈប់​ទិញ​អាជីវកម្ម​ឧកញ៉ា ឡេង...

Latest news