27 C
Phnom Penh

TAG

កម្ចីបរទេស

មន្ត្រី​រាជរដ្ឋាភិបាល​ខ្មែរ​ពោល​លើក​តម្កើង​ជំនួយ​ចិន​ក្នុង​ចេតនា​បន្តុះបង្អាប់​អាមេរិក​ហាក់ដូចជា​មិន​បាន​អាន​ឯកសារ

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង ចាត់ទុក​សម្ដី​អនុប្រធាន​ទី​១ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា លោក ស៊ុន ចាន់ថុល ដែល​និយាយ​លើក​តម្កើង​ជំនួយ​ចិន ក្នុង​ចេតនា​បន្តុះបង្អាប់​អាមេរិក ជា​សម្ដី​បំផ្លាញ​ផល​ប្រយោជន៍​ខ្មែរ។ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ីង សុខសាន្ត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៩ មេសា នេះ​ថា កន្លង​មក សហរដ្ឋ​អាមេរិក​បាន​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដល់​ប្រទេស​កម្ពុជា​ដើម្បី​ឱ្យ​ប្រទេស​មួយ​នេះ​មាន​លទ្ធភាព​ក្នុង​ការ​នាំចេញ​សម្រាប់​សេដ្ឋកិច្ច​ជាតិ​របស់​ខ្លួន ដូច្នេះ​ហើយ​បាន​ជា​ចិន ចាប់​យក​ប្រទេស​កម្ពុជា​ជា​ឈ្មួញ​កណ្តាល​សម្រាប់​នាំចេញ​ទំនិញ​ពាក់កណ្តាល​សម្រេច​របស់​ពួកគេ។ លោក​ថា បើ​សហរដ្ឋ​អាមេរិក​មិន​បើក​ឱ្យ​ប្រទេស​កម្ពុជា​នាំ​ទំនិញ​ទៅ​កាន់​ទីផ្សារ​របស់​ពួកគេ​ទេ...

រដ្ឋាភិបាល​កម្ពុជា​ត្រៀម​ដើរ​ខ្ចី​លុយ​ពី​ដៃគូ​អភិវឌ្ឍន៍​ប្រមាណ ២,៧​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២៥

រាជរដ្ឋាភិបាល​កម្ពុជា គ្រោង​ខ្ចី​ថវិកា​ពី​ដៃគូ​អភិវឌ្ឍន៍​ប្រមាណ ២,៧​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក (ឬ​ស្មើ​នឹង ២០០០​លាន​អេសដេអ៊ែរ SDR) នៅ​ឆ្នាំ​២០២៥ ខាងមុខ​នេះ ដើម្បី​បំពេញ​តម្រូវការ​ចំណាយ​ចរន្ត​ក្នុង​ស្ថានភាព​ដែល​ប្រភព​ចំណូល​ក្នុង​ប្រទេស​មាន​ការ​ថយ​ចុះ។ SDR ប្រែ​ថា សិទ្ធិ​ដក​ពិសេស ដែល​សំដៅ​ទៅ​លើ​ធនធាន ឬ​ទ្រព្យ​បម្រុង បង្កើត​ឡើង​ដោយ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​នៅ​ឆ្នាំ​១៩៦៩ សម្រាប់​ចងការ​ឲ្យ​ប្រទេស​ជា​សមាជិក។ ប៉ុន្មាន​ថ្ងៃ​មុន​នេះ ក្រសួង​កសិកម្ម ក៏​បាន​សុំ​ថវិកា​ជំនួយ​ឥត​សំណង​ពី​ប្រទេស​កូរ៉េខាងត្បូង ចំនួន ១២​លាន​ដុល្លារ ដើម្បី​យក​ទៅ​ពង្រីក​វិស័យ​កសិកម្ម​ដែរ។ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​អំពី​សេចក្តី​ព្រាងច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០២៥ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​២៧ ធ្នូ នេះ​ថា ថវិកា​ដែល​ប្រទេស​កម្ពុជា​គ្រោង​ខ្ចី​ពី​ដៃគូ​អភិវឌ្ឍន៍​ដើម្បី​អភិវឌ្ឍ​គម្រោង​លើ​វិស័យ​សំខាន់ៗ​មួយ​ចំនួន​នា​ពេលនេះ...

Latest news

© 2021, ដេលី. All rights reserved.