TAG
ឃុន ថារ៉ូ
មន្ត្រីសង្គមស៊ីវិលថាការឡាយឡុងទ្រព្យសម្បត្តិរោងចក្រកាត់ដេរ Y&W គឺជាវិធីត្រឹមត្រូវ
មន្ត្រីជាន់ខ្ពស់អង្គការក្រៅរដ្ឋាភិបាលដែលធ្វើការលើវិស័យការងារ លើកឡើងថា វិធានការរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការលក់ឡាយឡុងទ្រព្យសម្បត្តិរោងចក្រកាត់ដេរ Y&W GARMENT ដើម្បីដោះស្រាយការទាមទាររបស់កម្មករនិយោជិត គឺជាវិធានការឆ្លើយដ៏មានប្រសិទ្ធភាពចំពោះសេចក្តីត្រូវការរបស់កម្មករ។
អ្នកគ្រប់គ្រងផ្នែកការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) លោក ឃុន ថារ៉ូ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២១ មីនា ថា នៅពេលនេះមជ្ឈមណ្ឌលសង់ត្រាល់ កំពុងស្រាវជ្រាវព័ត៌មានជាក់លាក់បន្ថែមទៀត ដើម្បីឱ្យដឹងថាតើសំណងដែលក្រុមហ៊ុន...
សង្គមស៊ីវិលរិះគន់ការតែងតាំងលោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិតជាមន្ត្រីជាន់ខ្ពស់ថាជាគំរូមិនល្អនៅក្នុងសង្គម
សហជីព និងសង្គមស៊ីវិលខ្លះបានរិះគន់រដ្ឋាភិបាលថា ការតែងតាំងលោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ដែលគេស្គាល់ថាជាអ្នកដែលបានបាញ់កម្មការិនីរោងចក្រ កៅវ៉េ ចំនួន ៣នាក់ឲ្យរងរបួសធ្ងន់ ជាអគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ គឺជាគំរូមិនល្អនៅក្នុងសង្គម ដែលបង្ហាញឲ្យឃើញពីអយុត្តិធម៌សង្គមបន្តកើតមានកាន់តែធ្ងន់ធ្ងរ។
អនុក្រឹត្យចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ដែលចេញផ្សាយកាលពីសប្តាហ៍មុន បានឲ្យដឹងថា អតីតអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត ដែលធ្លាប់បង្កអំពើហិង្សាលើកម្មករក្នុងការតវ៉ាកាលពី ១២ឆ្នាំមុន ត្រូវបានតែងតាំងជាអគ្គនាយករងរដ្ឋបាលនៅក្រសួងមហាផ្ទៃ។
ទាក់ទងទៅនឹងការតែងតាំងនេះដែរ...
អង្គការសង់ត្រាល់ព្រមានដាក់ពាក្យប្តឹងទៅក្រុមហ៊ុនបញ្ជាទិញធំៗរបស់រោងចក្រ Y&W ដើម្បីស្វែងរកការពិត
អង្គការសង់ត្រាល់ ព្រមានដាក់ពាក្យប្តឹងទៅក្រុមហ៊ុនបញ្ជាទិញធំៗរបស់រោងចក្រកាត់ដេរសម្លៀកបំពាក់ វ៉ាយ & ដាប់បែលយូ ហ្គាមិន (Y & W GARMENT CO., LTD) ដើម្បីស្វែងរកការពិតថា តើក្រុមហ៊ុននេះជួបវិបត្តិគ្មានការបញ្ជាទិញពីក្រុមហ៊ុនបញ្ជាទិញរបស់ខ្លួនមែនឬយ៉ាងណា ដើម្បីជំរុញឱ្យម្ចាស់ក្រុមហ៊ុននេះទទួលខុសត្រូវផ្តល់សំណងទៅដល់កម្មករនិយោជិតទៅតាមច្បាប់ការងារនៃប្រទេសកម្ពុជា។
អ្នកគ្រប់គ្រងផ្នែកការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក ឃុន ថារ៉ូ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៣...
ប្រមុខរាជរដ្ឋាភិបាលថ្មីអះអាងថានឹងលើកកម្ពស់សិទ្ធិស្ត្រី និងយុវនារីគ្រប់វិស័យ
នាយករដ្ឋមន្ត្រីបន្តពូជថ្មីរបស់កម្ពុជាលោក ហ៊ុន ម៉ាណែត លើកឡើងថា រដ្ឋាភិបាលអាណត្តិទី៧ បានបន្តកំណត់ជាអាទិភាពក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រីនៅគ្រប់វិស័យ ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នេះ។
នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ចេញផ្សាយវីដេអូផ្លូវការមួយដើម្បីអបអរសាទរខួបលើកទី១១៣ នៃទិវាសិទ្ធិនារី ៨មីនា ក្រោមមូលបទ «ស្ត្រី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល» នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ នេះថា ក្រោមប្រធានបទនេះ រដ្ឋាភិបាលអាណត្តិទី៧...
សង្គមស៊ីវិលព្រមានប្តឹងទៅក្រុមហ៊ុនបញ្ជាទិញធំនៅជប៉ុនឱ្យពិនិត្យលើរោងចក្រ វីងស្ដារស៊ូ ករណីរំលោភសេរីភាពសហជីព
សង្គមស៊ីវិលទទួលបន្ទុកសិទ្ធិការងារ ព្រមានធ្វើលិខិតប្តឹងទៅក្រុមហ៊ុនបញ្ជាទិញនៅប្រទេសជប៉ុន ឱ្យពិនិត្យលើក្រុមហ៊ុន វីងស្ដារស៊ូ ប្រសិនបើតុលាការខេត្តកំពង់ស្ពឺ ធ្វើការចោទប្រកាន់បេក្ខជនជាប់ឆ្នោតជាប្រធានសហជីព លោក ជា ចាន់ ពីបទល្មើសណាមួយ និងគ្មានការដោះលែងរូបលោកទេនោះ។
អ្នកគ្រប់គ្រងផ្នែកសិទ្ធិការងាររបស់អង្គការសង់ត្រាល់ លោក ឃុន ថារ៉ូ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៣ កុម្ភៈ នេះថា អង្គការសង់ត្រាល់បានប្រមូលរបាយការណ៍ជាច្រើនពីភាពមិនប្រក្រតីមុនពេលដែលកម្មកររោងចក្រ វីងស្តារស៊ូ បង្កើតសហជីព...
សហជីពការងារស្នើអាជ្ញាធរមានសមត្ថកិច្ចរកជនល្មើសវាយដំតំណាងសហជីពមកផ្ដន្ទាទោស
អង្គការសង្គមស៊ីវិលដែលទទួលបន្ទុកសិទ្ធិការងារ ជំរុញឱ្យនគរបាលយុត្តិធម៌ចាត់វិធានការលើជនបង្ករឿង ដែលបានប្រើអំពើហិង្សាលើមន្ត្រីសហព័ន្ធសហជីពកម្ពុជា និងបានបំផ្លាញឯកសារដែលជាទ្រព្យសម្បត្តិឯកជនរបស់សហព័ន្ធសហជីពកម្ពុជាក្នុងក្រុមហ៊ុន ស៊ីក្លូ ខេមបូឌា ឯ.ក ផ្អែកតាមពាក្យបណ្ដឹងពីជនរងគ្រោះដាក់ទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី។
អ្នកគ្រប់គ្រងផ្នែកសិទ្ធិការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) លោក ឃុន ថារ៉ូ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៤ កុម្ភៈ នេះថា ទង្វើរបស់ជនបង្កដែលបានវាយដំ និងជេរប្រមាថទៅលើមន្ត្រីសហព័ន្ធសហជីពនេះ គឺជាអំពើហិង្សាដែលបង្កទ្បើងដោយចេតនា...
សង្គមស៊ីវិលនៅតែបារម្ភអំពីសិទ្ធិការងារ ពីព្រោះសិទ្ធិការងារនៅតែមានការរំលោភបំពាននៅឡើយ
មន្ត្រីជាន់ខ្ពស់អង្គការក្រៅរដ្ឋាភិបាល អះអាងថា លោកនៅតែមានការបារម្ភពីស្ថានភាពក្នុងវិស័យការងារនៅប្រទេសកម្ពុជា ទោះបីជារដ្ឋាភិបាល និងក្រសួងការងារ អះអាងពីការធានាលើកកម្ពស់វិស័យនេះក៏ដោយ ព្រោះថាសិទ្ធិកម្មករនិយោជិតនៅតែរងនូវការរំលោភបំពាន និងសហជីពឯករាជ្យនៅតែរងការយាយីដដែលសព្វថ្ងៃនេះ។
មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកផ្នែកការងារនៃអង្គការសង់ត្រាល់ លោក ឃុន ថារ៉ូ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៩ កុម្ភៈ នេះថា រោងចក្រមួយចំនួនដែលបានបញ្ឈប់បុគ្គលិកពីការងារ មិនបានគោរពលក្ខខណ្ឌ និងច្បាប់ការងារនៅប្រទេសកម្ពុជាទេ ខណៈកម្មករដែលនៅបម្រើការមិនទាន់ត្រូវបានបញ្ឈប់ ត្រូវបានថៅកែរោងចក្របង្ខំឱ្យឈប់សម្រាកពីការងារដោយមិនទទួលបានប្រាក់ឈ្នួលទៅតាមច្បាប់កំណត់ រួមទាំងត្រូវកាត់បន្ថយម៉ោងធ្វើការរបស់ពួកគេថែមទៀត។
លោក...
សង្គមស៊ីវិលជំរុញឱ្យគណៈកម្មការប្រឹក្សាការងារអាណត្តិថ្មីធ្វើកំណែទម្រង់ដើម្បីធានាឱ្យមានវត្តមានសហជីពឯករាជ្យនិងតំណាងភាគីកម្មករ
សង្គមស៊ីវិលដែលធ្វើការលើវិស័យការងារ ជំរុញឱ្យគណៈកម្មការប្រឹក្សាការងារអាណត្តិថ្មីឆ្នាំ២០២៤ ធ្វើកំណែទម្រង់ឡើងវិញ ដើម្បីធានាឱ្យមានវត្តមានសហជីពឯករាជ្យលើគ្រប់វិស័យក្នុងការធានាសិទ្ធិមូលដ្ឋានរបស់កម្មករនិយោជិត។
អ្នកគ្រប់គ្រងសិទ្ធិការងារនៃមជ្ឈមណ្ឌលការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) លោក ឃុន ថារ៉ូ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៦ កុម្ភៈ នេះថា គណៈកម្មការប្រឹក្សាអាណត្តិទី១២ថ្មីនេះ គួរតែធ្វើកំណែទម្រង់ឡើងវិញ ដើម្បីធានាឱ្យមានវត្តមានសហជីពឯករាជ្យដែលតំណាងឲ្យវិស័យផ្សេងៗ ដូចជា វិស័យសំណង់ វិស័យសេវាកម្ម វិស័យសណ្ឋាគារ និងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ...
សង្គមស៊ីវិលថាការបញ្ឈប់ថ្នាក់ដឹកនាំសហជីពពីការងារក្នុងរោងចក្រ សេង បូ ប៉ះពាល់ដល់សិទ្ធិធ្ងន់ធ្ងរ
ក្រុមអ្នកឃ្លាំមើលសិទ្ធិការងារ លើកឡើងថា ការប្រើលេសយកកិច្ចសន្យាការងាររបស់កម្មករនិយោជិតក្នុងរោងចក្រ សេង បូ (សេង បូ ហ្កាមិន ខេមបូឌា ឯ.ក) ដើម្បីបញ្ឈប់ថ្នាក់ដឹកនាំសហជីពពីការងារ បានធ្វើឱ្យប៉ះពាល់ដល់សិទ្ធិជាមូលដ្ឋាន និងសិទ្ធិការពារពិសេសរបស់ថ្នាក់ដឹកនាំសហជីពឯករាជ្យយ៉ាងធ្ងន់ធ្ងរ។
អ្នកគ្រប់គ្រងផ្នែកសិទ្ធិការងារនៃមជ្ឈមណ្ឌលការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) លោក ឃុន ថារ៉ូ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៥ កុម្ភៈ...
មន្ត្រីសង្គមស៊ីវិលច្រានចោលការលើកឡើងថាសិទ្ធិការងារនៅកម្ពុជាត្រូវបានលើកកម្ពស់និងត្រូវបានធានាដូចមានចែងក្នុងច្បាប់
មន្ត្រីសង្គមស៊ីវិលទទួលបន្ទុកសិទ្ធិការងារ ច្រានចោលនូវការលើកឡើងដែលថា សិទ្ធិការងារនៅកម្ពុជាត្រូវបានលើកកម្ពស់ ឬត្រូវបានធានាដូចដែលមានចែងក្នុងច្បាប់ ខណៈក្រសួងការងារមិនបានអនុវត្តតួនាទីរបស់ខ្លួនក្នុងការលើកកម្ពស់សិទ្ធិសេរីភាពកម្មករឱ្យបានពេញលេញដូចមានចែងក្នុងច្បាប់ការងារ និងច្បាប់ស្ដីពីសហជីពឡើយ។
អ្នកគ្រប់គ្រងផ្នែកសិទ្ធិការងាររបស់អង្គការសង់ត្រាល់ លោក ឃុន ថារ៉ូ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៦ មករា នេះថា ការរំលោភសិទ្ធិការងារនៅកម្ពុជាមិនមានភាពធូរស្រាលទេ ជាពិសេសការវាយប្រហារទៅលើចលនាសហជីពឯករាជ្យនៅតាមបណ្តារោងចក្រនានា ខណៈក្រសួងការងារមិនបានអនុវត្តតួនាទីរបស់ខ្លួនក្នុងការលើកកម្ពស់សិទ្ធិសេរីភាពកម្មករឱ្យបានពេញលេញដូចមានចែងក្នុងច្បាប់ការងារ និងច្បាប់ស្ដីពីសហជីពឡើយ។
ប្រភពដដែលបញ្ជាក់ថា សេរីភាពជាមូលដ្ឋាន គឺមានសារសំខាន់បំផុតសម្រាប់កម្មករនិយោជិត ដែលជាមធ្យោបាយឈានទៅសម្រេចបានសិទ្ធិដទៃទៀតជាច្រើន ដែលត្រូវបានធានានៅក្រោមច្បាប់អន្តរជាតិ...