32.1 C
Phnom Penh

TAG

ឃុន ថារ៉ូ

អង្គការ​អន្តរជាតិ​ជាង​១៦០​ស្ថាប័ន​ស្នើ​ធនាគារ​ពិភពលោក​កុំ​អនុម័ត​គម្រោង​ថ្មី​ណា​មួយ​នៅ​កម្ពុជា បើ​រដ្ឋាភិបាល​មិន​បញ្ឈប់​ការ​យាយី​អ្នក​ការពារ​សិទ្ធិមនុស្ស

អង្គការ​អន្តរជាតិ​ជាង ១៦០​ស្ថាប័ន ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​មួយ ដោយ​អំពាវនាវ​ឱ្យ​ប្រធាន​ធនាគារ​ពិភពលោក ចាត់​វិធានការ​លើ​រដ្ឋាភិបាល​កម្ពុជា ដោយ​មិន​ត្រូវ​អនុម័ត​គម្រោង​អភិវឌ្ឍន៍​ថ្មី​ណា​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដរាបណា​រដ្ឋាភិបាល​មិន​ព្រម​បញ្ឈប់​ការ​យាយី​តាម​ផ្លូវ​ច្បាប់​លើ​ក្រុម​ការពារ​សិទ្ធិមនុស្ស ជាពិសេស​អង្គការ​សង់ត្រាល់ និង​អង្គការ​សមធម៌​កម្ពុជា។ យោង​តាម​សេចក្តី​ថ្លែងការណ៍​រួម​ចុះ​ថ្ងៃទី​២១ ខែ​តុលា ឆ្នាំ​២០២៤ ក្រុម​អង្គការ​អន្តរជាតិ​ធំៗ​ដែល​ធ្វើការ​ក្នុង​ផ្នែក​លើក​កម្ពស់​សិទ្ធិមនុស្ស​នៅ​តំបន់​អាស៊ី និង​អឺរ៉ុប ចំនួន ១៦៣​ស្ថាប័ន បាន​អំពាវនាវ​ឱ្យ​លោក Ajay Banga ប្រធាន​ធនាគារ​ពិភពលោក World Bank ថ្កោលទោស និង​ចាត់​វិធានការ​លើ​រដ្ឋាភិបាល​កម្ពុជា ក្នុង​សំណុំរឿង​បង្ក្រាប​ក្រុម​ការពារ​សិទ្ធិមនុស្ស​ចំនួន...

តំណាង​សហជីព​ការងារ​ចង់​ឱ្យ​មាន​បន្ថែម​កញ្ចប់​ថវិកា​អត្ថប្រយោជន៍​សម្រាប់​កម្មករ​និយោជិត

មន្ត្រី​ជាន់ខ្ពស់​សង្គម​ស៊ីវិល ស្នើ​ឱ្យ​ក្រុម​សហជីព​ដែល​ជា​សមាជិក​ក្រុមប្រឹក្សា​ជាតិ​ប្រាក់ឈ្នួល​អប្បបរមា​ភាគី​កម្មករ ពិចារណា​ស្វែងរក​លទ្ធភាព​ដាក់​បញ្ចូល​អត្ថប្រយោជន៍​បន្ថែម​ទៀត​សម្រាប់​កម្មករ​និយោជិត ដើម្បី​ធានា​ការ​រស់នៅ​សមរម្យ និង​ភាព​ថ្លៃថ្នូរ​របស់​កម្មករ​ក្នុង​វិស័យ​វាយនភ័ណ្ឌ​កាត់ដេរ។ អ្នក​គ្រប់គ្រង​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) លោក ឃុន ថារ៉ូ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៣ កញ្ញា នេះ​ថា កញ្ចប់​អត្ថប្រយោជន៍​ដែល​ក្រុម​សហជីព​គួរ​ពិចារណា​ដាក់​បញ្ចូល​សម្រាប់​កម្មករ​និយោជិត ដូចជា កញ្ចប់​ការងារ​ទៀងទាត់ ប្រាក់​ឧបត្ថម្ភ​មធ្យោបាយ​ធ្វើ​ដំណើរ​ដោយ​យក​ស្តង់ដា​របស់​រោងចក្រ​ដែល​បាន​ផ្តល់​អត្ថប្រយោជន៍​បាន​ល្អ​ប្រសើរ ប្រាក់​ឧបត្ថម្ភ​លើ​ថ្លៃ​អាហារ និង​ប្រាក់​ឧបត្ថម្ភ​ធ្វើ​ការងារ​ថែម​ម៉ោង ជាដើម។ លោក...

ក្រុមហ៊ុន​បញ្ជា​ទិញ​អន្តរជាតិ​ជិត​២០ ជំរុញ​កម្ពុជា​បញ្ឈប់​ធ្វើ​សវនកម្ម​លើ​សង់ត្រាល់​និង​ទម្លាក់​ចោល​បណ្ដឹង​លោក ឃុន ថារ៉ូ

ក្រុមហ៊ុន​អ្នក​បញ្ជា​ទិញ​ធំៗ​លំដាប់​អន្តរជាតិ​ជិត ២០​ស្ថាប័ន ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ឈប់​ការ​ធ្វើ​សវនកម្ម​ជាតិ​លើ​អង្គការ​សង់ត្រាល់ (CENTRAL) និង​ទម្លាក់​ចោល​ជាបន្ទាន់​នូវ​ពាក្យបណ្ដឹង​ប្រឆាំង​នឹង​អ្នក​គ្រប់គ្រង​កម្មវិធី​អង្គការ​សង់ត្រាល់ លោក ឃុន ថារ៉ូ ដើម្បី​ធានា​នូវ​សេរីភាព​នៃ​ការ​បញ្ចេញមតិ​ដែល​ជា​ផ្នែក​មួយ​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​ក្លាយ​ជា​ដៃគូ​ដ៏​សំខាន់​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ។ ក្រុមហ៊ុន​អ្នក​បញ្ជា​ទិញ​ធំៗ​លំដាប់​អន្តរជាតិ​ចំនួន ១៨​ស្ថាប័ន ដូចជា ក្រុមហ៊ុន ADIDAS ក្រុមហ៊ុន Under Amour ក្រុមហ៊ុន Puma និង​ក្រុមហ៊ុន ASICS Corporations ជាដើម បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​មួយ​នៅ​ថ្ងៃទី​១០ កញ្ញា...

មនុស្ស​ជំនិត​លោក ហង្ស រ៉ាវី ប្រធាន​សហភាព​សហជីព​ទម្លាយ​ថា​លោក​ជា​ប្រធាន​សាខា​បក្ស​ប្រជាជន​កម្ពុជា

លោក ហង្ស រ៉ាវី ប្រធាន​សហភាព​សហជីព​រក្សា​សិទ្ធិ​កម្មករ​កម្ពុជា (CWPUC) ដែល​បាន​ចេញ​មុខ​ប្តឹង​មន្ត្រី​ជាន់ខ្ពស់​អង្គការ​សង់ត្រាល់ លោក ឃុន ថារ៉ូ គឺជា​ប្រធាន​សាខា​បក្ស​សហជីព​រក្សា​សិទ្ធិ​កម្មករ​កម្ពុជា ដែល​ត្រូវ​បាន​តែងតាំង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។ មនុស្ស​ជំនិត​របស់​លោក ហង្ស រ៉ាវី មួយ​រូប​បាន​ទម្លាយ​ប្រាប់​សារព័ត៌មាន The Cambodia Daily ដោយ​បាន​លាតត្រដាង​គ្មាន​សល់​នូវ​ភស្តុតាង​ជា​ឯកសារ​តែងតាំង​ជាច្រើន​របស់​គណបក្ស​ប្រជាជន​កម្ពុជា ពាក់ព័ន្ធ​នឹង​លោក ហង្ស រ៉ាវី កាលពី​ពេល​ថ្មីៗ​នេះ។ កាលពី​អំឡុង​ឆ្នាំ​២០១៧ លោក ហង្ស...

សង្គម​ស៊ីវិល៖ កម្ពុជា​ត្រូវតែ​ធានា​ឱ្យ​បាន​នូវ​ការ​លើក​កម្ពស់​សិទ្ធិមនុស្ស សិទ្ធិ​ការងារ និង​អភិបាលកិច្ច​សង្គម​ដើម្បី​សេដ្ឋកិច្ច​ជាតិ

ក្រុម​អង្គការ​សង្គម​ស៊ីវិល លើកឡើង​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ចក្រភព​អង់គ្លេស មាន​សារសំខាន់​ណាស់​ក្នុង​ការ​កសាង​សេដ្ឋកិច្ច​របស់​កម្ពុជា ប៉ុន្តែ​កម្ពុជា​ត្រូវតែ​ធានា​ឱ្យ​បាន​នូវ​ការ​លើក​កម្ពស់​សិទ្ធិមនុស្ស សិទ្ធិ​ការងារ និង​អភិបាលកិច្ច​សង្គម។ ប្រធាន​គ្រប់គ្រង​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) លោក ឃុន ថារ៉ូ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៩ កក្កដា នេះ​ថា គិត​ត្រឹម​ឆ្នាំ​២០២៣ កន្លង​ទៅ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ចក្រភព​អង់គ្លេស...

ប្រធាន​សហព័ន្ធ​សហជីព​ដែល​ប្ដឹង​អង្គការ​សង់ត្រាល់​ត្រូវ​បាន​រោងចក្រ​បញ្ឈប់​ពី​ការងារ

ប្រធាន​សហព័ន្ធ​សហជីព​រក្សា​សិទ្ធិ​កម្មករ​កម្ពុជា​លោក ហង្ស រ៉ាវី ត្រូវ​បាន​រោងចក្រ ខេមបូ វ៉ាយថាលឹធី ហ្គាម៉ិន បញ្ឈប់​ពី​ការងារ ពាក់ព័ន្ធ​នឹង​ការ​រើសអើង​សហជីព បន្ទាប់ពី​ចេញ​មុខ​ប្តឹង​អង្គការ​សង់ត្រាល់​ជុំវិញ​របាយការណ៍​ស្ដីពី​ស្ថានភាព​សហជីព​នៅ​កម្ពុជា។ លោក ហង្ស រ៉ាវី គឺជា​ប្រធាន​សហជីព​ម្នាក់​ដែល​បាន​ចេញ​មុខ​ប្តឹង​អង្គការ​សង់ត្រាល់ ដោយ​ចោទ​ពី​បទ បរិហារកេរ្តិ៍​ជា​សាធារណៈ និង​បទ ញុះញង់​ឱ្យ​មាន​ការ​រើសអើង ជុំវិញ​របាយការណ៍​ដែល​សង់ត្រាល់​ស្រាវជ្រាវ​ពី​ការ​គាប​សង្កត់​សហជីព​កាលពី​ដើម​ខែ​មិថុនា កន្លង​ទៅ។ សហភាព​សហជីព​រក្សា​សិទ្ធិ​កម្មករ​កម្ពុជា បាន​ទម្លាយ​វីដេអូ​មួយ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក កាលពី​ថ្ងៃទី​១៦ ខែ​កក្កដា ឆ្នាំ​២០២៤ នេះ...

អង្គការ​សង់ត្រាល់​នឹង​ផ្តល់​ព័ត៌មាន​ស្ដីពី​កុង​ធនាគារ​ប្រតិបត្តិ​ការងារ​ឱ្យ​ក្រសួង​មហាផ្ទៃ​តាម​ការ​ស្នើសុំ

មន្ត្រី​ជាន់ខ្ពស់​អង្គការ​សង់ត្រាល់ អះអាង​ថា អង្គការ​សង់ត្រាល់​នឹង​សហការ​ផ្តល់​ព័ត៌មាន​ស្ដីពី​កុង​ធនាគារ​ប្រតិបត្តិ​ការងារ​របស់​ខ្លួន​ជូន​ក្រសួង​មហាផ្ទៃ តាម​ការ​ស្នើសុំ ប៉ុន្តែ​នៅ​រក្សា​ជំហរ​ការពារ​របាយការណ៍​របស់​ខ្លួន​ដែល​បាន​ស្រាវជ្រាវ​ដដែល។ លោក ឃុន ថារ៉ូ អ្នក​គ្រប់គ្រង​ផ្នែក​សិទ្ធិ​ការងារ​របស់​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ដែល​ហៅ​កាត់​ថា សង់ត្រាល់ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣ កក្កដា នេះ​ថា អង្គការ​សង់ត្រាល់​នឹង​ធ្វើការ​ឆ្លើយតប​ចំពោះ​លិខិត​របស់​ក្រសួង​មហាផ្ទៃ ក្នុង​ពេល​ឆាប់ៗ​នេះ ហើយ​ក៏​ជា​អ្វី​ដែល​ខ្លួន​ត្រូវ​សហការ​ក្នុង​ការ​ផ្តល់​ជូន​ព័ត៌មាន​ស្ដីពី​គណនី​ធនាគារ​សម្រាប់​ប្រតិបត្តិ​ការងារ​របស់​សង់ត្រាល់​ដែរ។ លោក ឃុន ថារ៉ូ បញ្ជាក់​ថា...

អង្គការ​សង្គម​ស៊ីវិល​ជិត​៥០​ស្ថាប័ន​ស្នើ​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​អង្គការ​សង់ត្រាល់

អង្គការ​សង្គម​ស៊ីវិល និង​សមាគមន៍​ជិត ៥០​ស្ថាប័ន ទាមទារ​ឱ្យ​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​ទៅ​លើ​អង្គការ​សង់ត្រាល់ ពាក់ព័ន្ធ​នឹង​របាយការណ៍​រោងចក្រ​កាន់តែ​ប្រសើរ​នូវ​សេរីភាព​របស់​សហជីព​សម្រាប់​កម្មករ និង​សហជីព​នៅ​កម្ពុជា បន្ទាប់ពី​ក្រុម​សហជីព​ដែល​គាំទ្រ​រដ្ឋាភិបាល និង​ថៅកែ​រោងចក្រ បាន​ប្ដឹង​អ្នក​គ្រប់គ្រង​កម្មវិធី​ការងារ​នៃ​អង្គការ​សង់ត្រាល់ លោក ឃុន ថារ៉ូ ពី​បទ បរិហារកេរ្តិ៍​ជា​សាធារណៈ និង​បទ​ញុះញង់​ឱ្យ​មាន​ការ​រើសអើង។ ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​សង្គម​ស៊ីវិល និង​សមាគម​ចំនួន ៤៣​ស្ថាប័ន នៅ​ថ្ងៃទី​២៧ ខែ​មិថុនា ឱ្យ​ដឹង​ថា ការ​សម្រេច​ចិត្ត​របស់​ក្រសួង​មហាផ្ទៃ ក្នុង​ការ​ពិនិត្យ​មើល​ទៅ​លើ​ញត្តិ​ដែល​បាន​ទទួល និង​មើល​អំពី​លទ្ធភាព​ដែល​អាច​ធ្វើការ​ស៊ើបអង្កេត​លើ​អង្គការ​សង់ត្រាល់ ពាក់ព័ន្ធ​នឹង​ការ​ចេញ​ផ្សាយ​របាយការណ៍​របស់​ស្ថាប័ន​នេះ...

សង់ត្រាល់​ស្វាគមន៍​កិច្ច​ពិភាក្សា​គ្រប់​ទម្រង់​ជាមួយ​ភាគី​ពាក់ព័ន្ធ​ដើម្បី​បង្ការ​កុំ​ឱ្យ​មាន​ការ​ភ័ន្តច្រឡំ​ជុំវិញ​របាយការណ៍​របស់​ខ្លួន

មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ដែល​ហៅ​កាត់​ថា សង់ត្រាល់ ប្រកាស​ស្វាគមន៍​រាល់​កិច្ច​សន្ទនា​គ្រប់​ទម្រង់ ដើម្បី​ធានា​ឱ្យ​មាន​ភាព​ច្បាស់លាស់ និង​ដើម្បី​បង្ការ​កុំ​ឱ្យ​មាន​ការ​ភ័ន្តច្រឡំ​ជុំវិញ​របាយការណ៍​របស់​ខ្លួន​ដែល​បាន​ចេញ​ផ្សាយ​ពី​ស្ថានភាព​សេរីភាព​របស់​សហជីព​ក្នុង​ប្រទេស​កម្ពុជា កន្លង​មក។ អ្នក​គ្រប់គ្រង​ផ្នែក​សិទ្ធិ​ការងារ​របស់​អង្គការ​សង់ត្រាល់ លោក ឃុន ថារ៉ូ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៦ មិថុនា នេះ​ថា អង្គការ​សង់ត្រាល់​គោរព​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​របស់​សហជីព​ទាំងអស់ ព្រមទាំង​ទទួល​យក​នូវ​មតិ​រិះគន់​នានា​ផង​ដែរ ព្រោះ​ថា​នេះ​គឺ​ជា​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​សហជីព​ដែល​ត្រូវ​ធ្វើ​ដើម្បី​សម្ដែង​មតិ​របស់​ពួកគេ។ លោក ឃុន ថារ៉ូ អះអាង​ថា...

អង្គការ​សង្គម​ស៊ីវិល​សោកស្ដាយ​ចំពោះ​សាលក្រម​តុលាការ​ខេត្ត​កំពង់ស្ពឺ​ផ្ដន្ទាទោស​លោក ជា ចាន់

មន្ត្រី​ជាន់ខ្ពស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ធ្វើការ​លើក​កម្ពស់​សិទ្ធិ​សេរីភាព​សហជីព​នៅ​កម្ពុជា សម្ដែង​ការ​សោកស្តាយ​ចំពោះ​សាលក្រម​តុលាការ​ខេត្ត​កំពង់ស្ពឺ ដែល​ផ្ដន្ទាទោស​ប្រធាន​សហជីព​រោងចក្រ វីង ស្តារ ស៊ូ ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ១​ឆ្នាំ ប៉ុន្តែ​ត្រូវ​អនុវត្ត​ទោស​ដាក់​ពន្ធនាគារ ៦​ខែ ចំណែក​ឯ​ទោស​ដែល​នៅ​សល់ ត្រូវ​អនុញ្ញាត​ឱ្យ​ព្យួរ​នៅ​ក្រៅ​ឃុំ។ អ្នក​គ្រប់គ្រង​ផ្នែក​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) លោក ឃុន ថារ៉ូ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២១ មិថុនា នេះ​ថា...

Latest news

© 2021, ដេលី. All rights reserved.