34 C
Phnom Penh

TAG

តាំង ហ្គេចលៀង

៧​ខែ​ក្នុង​ឆ្នាំ​២០២៣ ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​ផ្ដល់​គោរមងារ​ឧកញ៉ា​និង​អ្នកឧកញ៉ា​ដល់​បុគ្គល​ចំនួន ២៤២​រូប

ព្រះមហាក្សត្រ​ព្រះបាទ​នរោត្តម សីហមុនី បាន​ចេញ​ព្រះរាជក្រឹត្យ​ផ្ដល់​គោរមងារ​ជា​ឧកញ៉ា និង​អ្នកឧកញ៉ា​ដល់​បុគ្គល​ចំនួន ២៤២​រូប​ក្នុង​រយៈពេល ៧​ខែ ដោយ​គិត​ចាប់ពី​ថ្ងៃទី​២៦ ខែ​មិថុនា ឆ្នាំ​២០២៣ ដល់​ថ្ងៃទី​២៦ ខែ​ធ្នូ ឆ្នាំ​២០២៣។ យោង​តាម​សៀវភៅ​រាជកិច្ច​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​ដោយ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ចាប់ពី​ថ្ងៃទី​២៦ ខែ​មិថុនា ឆ្នាំ​២០២៣ ដល់​ថ្ងៃទី​២៦ ខែ​ធ្នូ ឆ្នាំ​២០២៣ បាន​បង្ហាញ​ថា ឥស្សរជន និង​អ្នកជំនួញ ១៧២​រូប​ទទួល​បាន​គោរមងារ​ជា​ឧកញ៉ា ខណៈ​ឥស្សរជន និង​អ្នកជំនួញ​ល្បីៗ​ចំនួន ៧០​រូប​ផ្សេង​ទៀត​ទទួល​បាន​ការ​ដំឡើង​គោរមងារ​ពី​ឧកញ៉ា​ទៅ​ជា​អ្នកឧញ៉ា។ នៅ​ក្នុង​ចំណោម​អ្នក​ដែល​ទទួល​បាន​គោរមងារ​អ្នកឧកញ៉ា...

លោក ហ៊ុន សែន ព្រមាន​អ្នកស្រី តាំង ហ្គេចលៀង ឱ្យ​បញ្ឈប់​ការ​បញ្ចេញ​មតិយោបល់​រឿង​អ្នកមាន​អ្នកក្រ

មេដឹកនាំ​ខ្មែរ​ដែល​ដឹកនាំ​ឱ្យ​មាន​ការ​បែងចែក​វណ្ណៈ​សង្គម លោក ហ៊ុន សែន ព្រមាន​គ្រូ​ជោគជ័យ​អ្នកស្រី តាំង ហ្គេចលៀង ដែល​គេ​ស្គាល់​ថា​ជា​កូនស្រី​បង្កើត​របស់​ឧកញ៉ា តាំង ផេងប៉ោ ថៅកែ​ថ្នាំលាប​ដ៏​ល្បីល្បាញ​នៅ​កម្ពុជា ឱ្យ​បញ្ឈប់​ការ​បញ្ចេញ​មតិ​យោបល់​ជុំវិញ​ការ​លើកឡើង​ពី​អ្នកមាន និង​អ្នកក្រ​បន្ត​ទៀត ដើម្បី​កុំ​ឱ្យ​មាន​ការ​តស៊ូ​ប្រឆាំង​វណ្ណៈ​នៅ​ក្នុង​សង្គម​ដែល​នឹង​អាច​ផ្ទុះ​ឡើង។ លោក ហ៊ុន សែន បាន​ចេញ​ខ្សែអាត់​សំឡេង​ជាង ១១​នាទី​កាលពី​យប់​ថ្ងៃ​ពុធ ទី​៥ មេសា ថា បុគ្គល​ម្នាក់​មិន​អាច​ធ្វើ​ឱ្យ​សង្គម​ជាតិ​ទាំងមូល​រង្គោះរង្គើ​បាន​ទេ ប៉ុន្តែ​បើ​មិន​មាន​ការ​ទប់ស្កាត់​ទេ ការ​ប្រឆាំង​វណ្ណៈ​ដែល​បាន​ផ្តើម​ចេញពី​ទស្សនៈ​ប្រឆាំង​គ្នា​ជុំវិញ​ការ​លើកឡើង​រវាង​អ្នកមាន...

Latest news