35.4 C
Phnom Penh

TAG

ទំនិញថៃ

លោក ហ៊ុន សែន ប្រកាស​ឱ្យ​ពលរដ្ឋ​ខ្មែរ​ចូល​ប្រើ​សេវាកម្ម​ស្ថានីយ​ប្រេងឥន្ធនៈ​ក្រុមហ៊ុន PTT ឡើងវិញ

ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ប្រកាស​ឱ្យ​ពលរដ្ឋ​ខ្មែរ​ចូល​ប្រើ​សេវាកម្ម​ស្ថានីយ​ប្រេងឥន្ធនៈ PTT ឡើងវិញ ដោយសារតែ​ក្រុមហ៊ុន​នេះ​បាន​ផ្លាស់ប្ដូរ​ការ​នាំចូល​ប្រេង​មកពី​ប្រទេស​សិង្ហបុរី។ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន លើកឡើង​ក្នុង​ពិធី​បើក​អនុសំវច្ឆរៈ​មហាសន្និបាត​មន្ត្រី​សង្ឃ​ទូទាំង​ប្រទេស​លើក​ទី​៣៣ នៅ​ថ្ងៃទី​១៧ វិច្ឆិកា នេះ​ថា ស្ថានីយ​ប្រេងឥន្ធនៈ PTT ថ្វីត្បិតតែ​ប្រភព​របស់​ក្រុមហ៊ុន​មកពី​ប្រទេស​ថៃ ក៏​ពិត​មែន ប៉ុន្តែ​នៅ​ក្នុង​ប្រទេស​កម្ពុជា នា​ពេល​បច្ចុប្បន្ន​នេះ ក្រុមហ៊ុន​នេះ​មិន​បាន​នាំចូល​ប្រភព​ប្រេង​មកពី​ប្រទេស​ថៃ ទៀត​ទេ ពោល​គឺ​នាំចូល​មកពី​ប្រទេស​សិង្ហបុរី...

មេ​គយ​កម្ពុជា លោក គុណ ញឹម ជំទាស់​នឹង​ការ​ទាមទារ​ពី​ពលរដ្ឋ​ឱ្យ​បញ្ឈប់​ការ​នាំចូល​ទំនិញ​ថៃ មក​កម្ពុជា​ទាំងស្រុង

មេគយ ជំទាស់នឹងការអំពាវនាវពីប្អូនលោក ហ៊ុន សែន រឿងធ្វើពហិការមិនប្រើទំនិញថៃ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​នៃ​ប្រទេស​កម្ពុជា លោក គុណ ញឹម ទាត់​ចោល​ការ​ទាមទារ​ឱ្យ​បញ្ឈប់​ការ​នាំ​ទំនិញ​ថៃ ចូល​ក្នុង​ប្រទេស​កម្ពុជា ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ដែល​កំពុង​ធ្វើ​ពហិការ​ឈប់​ប្រើប្រាស់​ទំនិញ​ថៃ ក្រៅពី​ទំនិញ​យុទ្ធសាស្ត្រ ៤​ប្រភេទ ដោយឡែក​ទំនិញ​ដែល​មិន​ជាប់​បម្រាម អាជីវករ​នៅតែ​អាច​នាំចូល​បាន​ធម្មតា។ ប៉ុន្តែ​ខណៈ​នេះ ព្រំដែន​ខ្មែរ-ថៃ បិទ ទោះជា​ចង់​នាំចូល​ក៏​មិន​បាន មាន​តែ​រត់ពន្ធ​ប៉ុណ្ណោះ។ លោក គុណ ញឹម ក៏ដូចជា​ដើរ​ផ្ទុយ​ពី​ប្អូនស្រី​របស់​លោក...

បុរស​ខ្លាំង​កម្ពុជា​ប្រាប់​ពលរដ្ឋ​ខ្មែរ​ដែល​ឈឺចាប់​នឹង​ថៃ សូម​កុំ​ទិញ​ទំនិញ​ថៃ និង​ឈប់​ប្រើ​លុយ​បាត​លើ​ទឹកដី​កម្ពុជា

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ឱ្យ​ពលរដ្ឋ​ខ្មែរ​ដែល​ឈឺចាប់​ជាមួយ​ថៃ មិន​ចូលចិត្ត​ថៃ សូម​កុំ​ទិញ​ទំនិញ​ថៃ មក​ប្រើប្រាស់ និង​ឈប់​ប្រើប្រាស់​ប្រាក់​បាត​ថៃ លើ​ដី​ខ្មែរ​តទៅទៀត ដើម្បី​ពង្រឹង​ឯករាជភាព​ខាង​រូបិយវត្ថុ​របស់​ជាតិ។ ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៦ តុលា នេះ​ថា នៅ​ពេល​ខាងមុខ ពលរដ្ឋ​ខ្មែរ​រស់នៅ​ជិត​ព្រំដែន​ថៃ អាច​នឹង​ខាតបង់​ធ្ងន់ធ្ងរ ដោយសារតែ​ថៃ នឹង​ប្រើ​ជម្លោះ​ជាមួយ​ខ្មែរ​ភ្ជាប់​នឹង​រូបិយវត្ថុ​ធ្វើ​ជា​ចំណុច​ខ្សោយ​មក​គំរាម​កម្ពុជា ដូចជា ករណី​អគ្គិសនី...

ប្អូនស្រី​បង្កើត​របស់​លោក ហ៊ុន សែន អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ធ្វើ​ពហិការ​បញ្ឈប់​ការ​ប្រើប្រាស់​ទំនិញ​ថៃ

ម្តាយមីង​បង្កើត​របស់​នាយករដ្ឋមន្ត្រី​ខ្មែរ លោក ហ៊ុន ម៉ាណែត គឺ​អ្នកស្រី ហ៊ុន ស៊ីណាត អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ធ្វើ​ពហិការ​បញ្ឈប់​ការ​ប្រើប្រាស់​ទំនិញ​ថៃ ក្រោម​ហេតុផល​ថា ថៃ​លក់​ទំនិញ​ឱ្យ​ខ្មែរ​ប្រមូល​លុយ​យក​ទៅ​ទិញ​អាវុធ​មក​ប្លន់​ទឹកដី​ខ្មែរ​វិញ។ អ្នកស្រី ហ៊ុន ស៊ីណាត ដែល​ត្រូវ​ជា​ប្អូនស្រី​បង្កើត​របស់​លោក ហ៊ុន សែន លើកឡើង​នៅ​ថ្ងៃទី​១៣ សីហា នេះ​ថា សង្គ្រាម​ឈ្លានពាន​ទឹកដី​ខ្មែរ​ត្រឹមតែ ៥​ថ្ងៃ​ប៉ុណ្ណោះ ថៃ​ហ៊ាន​ប្រើ​ម្សៅ​គីមី​បាច​ពី​លើ​យន្តហោះ​មក​លើ​ប្រជាជន​ខ្មែរ និង​កងទ័ព​ខ្មែរ ចុះ​ទម្រាំ​តែ​អាហារ​មិន​ដឹង​ថា តើ​ថៃ...

Latest news

© 2021, ដេលី. All rights reserved.