27.3 C
Phnom Penh

TAG

ពហិការទំនិញ

អ្នក​ឃ្លាំមើល​រិះគន់​មន្ត្រី​រដ្ឋាភិបាល​គ្រាក់ៗ​បន្ត​ប្រើ​ទំនិញ​ថៃ ខណៈ​ពលរដ្ឋ​កំពុង​នាំគ្នា​ពហិការ

អ្នក​តាមដាន​ស្ថានការណ៍​កម្ពុជា ថា​ក្នុង​ពេល​ដែល​ពលរដ្ឋ​ប្រកាស​ធ្វើ​ពហិការ​ឈប់​ប្រើ​ទំនិញ​ថៃ ប៉ុន្តែ​រដ្ឋ​បែរជា​បើក​ដៃ​ឱ្យ​មន្ត្រី និង​ឈ្មួញ​នាំចូល​ទំនិញ​ថៃ ទៅវិញ។ អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ និង​ជា​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម-សេដ្ឋកិច្ច បណ្ឌិត ជ័យ តិច លើកឡើង​ក្នុង​វីដេអូ​ឡាយ​តាមរយៈ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៧ មីនា នេះ​ថា ការ​ដែល​មន្ត្រី​រដ្ឋ​ធំៗ​នៅតែ​បន្ត​ប្រើប្រាស់​ទំនិញ​ថៃ ក្នុង​ពេល​ដែល​ពលរដ្ឋ​នាំគ្នា​ពហិការ​បែប​នេះ គឺជា​សញ្ញា​បង្ហាញ​ពី​ការ​មិន​សាមគ្គីភាព​រវាង​រដ្ឋ និង​រាស្ត្រ។ អ្នក​ឃ្លាំមើល​រូប​នេះ​បញ្ជាក់​ថា ពលរដ្ឋ​ខ្មែរ​មិនមែន​មិន​ដឹង​ពី​ទំនិញ​ណា​ដែល​រដ្ឋាភិបាល​ហាមឃាត់ និង​ទំនិញ​ណា​ដែល​រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​នាំចូល​នោះ​ទេ ប៉ុន្តែ​រដ្ឋ និង​រាស្ត្រ គួរ​មាន​ជំហរ​សាមគ្គី​ជា​ធ្លុង​មួយ បង្ហាញ​ពី​ការ​ធ្វើ​ពហិការ​ផលិតផល​របស់​សត្រូវ​ឈ្លានពាន​ទឹកដី​ខ្លួន មិនមែន​រដ្ឋ​ទៅ​ផ្សេង រាស្ត្រ​ទៅ​ផ្សេង​នោះ​ទេ។ ការ​អះអាង​នេះ...

លោក ហ៊ុន សែន ព្រមាន​ថា​បើ​លោក​នៅ​ជា​នាយករដ្ឋមន្ត្រី លោក​នឹង​បញ្ជា​ឱ្យ​ចាប់​ខ្លួន​និង​ដក​តំណែង​មន្ត្រី​លួច​នាំចូល​ទំនិញ​ថៃ

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ព្រមាន​ចាប់​ខ្លួន និង​ដក​តំណែង​មន្ត្រី​ដែល​នៅតែ​បន្ត​លួច​នាំ​ទំនិញ​ថៃ ចូល​ក្នុង​ប្រទេស​កម្ពុជា ក្នុង​ពេល​ព្រំដែន​បន្ត​បិទ​នៅឡើយ ព្រោះ​ទង្វើ​នេះ​បាន​ធ្វើ​ឱ្យ​ប្រទេស​ថៃ មើលងាយ​កម្ពុជា។ តាមរយៈ​អតីត​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​ជា​ឧត្ដមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ លោក ខៀវ កាញារីទ្ធ បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២០ មីនា នេះ​ថា ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន បាន​ស្នើ​ឱ្យ​រាជរដ្ឋាភិបាល និង​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ កម្ចាត់​ចោល​មន្ត្រី...

លោក ហ៊ុន សែន ប្រកាស​ឱ្យ​ពលរដ្ឋ​ខ្មែរ​ចូល​ប្រើ​សេវាកម្ម​ស្ថានីយ​ប្រេងឥន្ធនៈ​ក្រុមហ៊ុន PTT ឡើងវិញ

ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ប្រកាស​ឱ្យ​ពលរដ្ឋ​ខ្មែរ​ចូល​ប្រើ​សេវាកម្ម​ស្ថានីយ​ប្រេងឥន្ធនៈ PTT ឡើងវិញ ដោយសារតែ​ក្រុមហ៊ុន​នេះ​បាន​ផ្លាស់ប្ដូរ​ការ​នាំចូល​ប្រេង​មកពី​ប្រទេស​សិង្ហបុរី។ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន លើកឡើង​ក្នុង​ពិធី​បើក​អនុសំវច្ឆរៈ​មហាសន្និបាត​មន្ត្រី​សង្ឃ​ទូទាំង​ប្រទេស​លើក​ទី​៣៣ នៅ​ថ្ងៃទី​១៧ វិច្ឆិកា នេះ​ថា ស្ថានីយ​ប្រេងឥន្ធនៈ PTT ថ្វីត្បិតតែ​ប្រភព​របស់​ក្រុមហ៊ុន​មកពី​ប្រទេស​ថៃ ក៏​ពិត​មែន ប៉ុន្តែ​នៅ​ក្នុង​ប្រទេស​កម្ពុជា នា​ពេល​បច្ចុប្បន្ន​នេះ ក្រុមហ៊ុន​នេះ​មិន​បាន​នាំចូល​ប្រភព​ប្រេង​មកពី​ប្រទេស​ថៃ ទៀត​ទេ ពោល​គឺ​នាំចូល​មកពី​ប្រទេស​សិង្ហបុរី...

អ្នក​ឃ្លាំមើល​ថា​ការ​ធ្វើ​ពហិការ​មិន​ប្រើ​ទំនិញ​គ្នា​ទៅវិញ​ទៅមក​រវាង​កម្ពុជា-ថៃ គឺជា​នយោបាយ​ចាញ់​ផ្នែក​សេដ្ឋកិច្ច

ពលរដ្ឋខ្មែរមួយផ្នែកធ្វើពហិការ មិនប្រើប្រាស់ទំនិញថៃ អ្នកខ្លះចង់ឲ្យបើកព្រំដែន អ្នក​សង្កេតការណ៍​ចាត់ទុក​ការ​ប្ដេជ្ញា​ធ្វើ​ពហិការ​ឈប់​ទិញ​ទំនិញ​គ្នា​ទៅវិញ​ទៅមក​រវាង​កម្ពុជា និង​ថៃ គឺជា​នយោបាយ​ចាញ់-ចាញ់​ផ្នែក​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំង​ពីរ​យូរអង្វែង​ទៅ​ថ្ងៃ​មុខ។ អ្នក​ស្រាវជ្រាវ​អំពី​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត មាស នី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៣ វិច្ឆិកា ដោយ​សម្ដែង​ការ​ព្រួយបារម្ភ​ពី​ការ​ប្រកាស​ពហិការ​របស់​ពលរដ្ឋ​ខ្មែរ​លើ​ទំនិញ​ថៃ ដោយ​ត្រង់ៗ ក្នុង​ពេល​ដែល​សេដ្ឋកិច្ច​របស់​កម្ពុជា មិន​ទាន់​អាច​ឈរជើង​បាន​ដោយ​ខ្លួនឯង​នៅឡើយ។ ជាក់ស្តែង ក្រោយពី​ការ​ប្រកាស​ពហិការ​ទំនិញ​ថៃ ជាបន្តបន្ទាប់​មក​នេះ ពិត​មែន​តែ​ពលរដ្ឋ​ខ្មែរ​ឈប់​ទិញ​ទំនិញ​ពី​ខាងលិច គឺ​ប្រទេស​ថៃ តែ​បែរជា​នាំចូល​ទំនិញ​ពី​ខាងកើត គឺ​ប្រទេស​វៀតណាម ទៅវិញ។ លោក​បន្ត​ថា ពេល​ខ្លះ ការ​សម្រេច​ចិត្ត​ទាំង​កំហឹង ឬ​មាន​អំនួត​ហួសហេតុ​ពេក...

Latest news

© 2021, ដេលី. All rights reserved.