41.3 C
Phnom Penh

TAG

មួង ណារ៉េត

អ្នក​ឃ្លាំមើល​ថា​កម្ពុជា​គឺ​ជា​ប្រទេស​ដែល​កំពុង​ដឹកនាំ​ដោយ​ឯក​បក្ស ប៉ុន្តែ​មិនមែន​មាន​ន័យ​ថា​ឯកភាព​ជាតិ​ទេ

សកម្មជន​សហគមន៍​ខ្មែរ​ក្នុង​ទឹកដី​សហរដ្ឋ​អាមេរិក លើកឡើង​ថា កម្ពុជា​គឺ​ជា​ប្រទេស​ដែល​កំពុង​ដឹកនាំ​ដោយ​ឯក​បក្ស ប៉ុន្តែ​មិនមែន​មាន​ន័យ​ថា កម្ពុជា​ជា​ប្រទេស​ដែល​មាន​ការ​ឯកភាព​ជាតិ​ទេ ព្រោះ​កម្ពុជា​កំពុង​ធ្លាក់​ទៅ​ក្នុង​ប្រទេស​ដែល​ពុះ​ច្រៀក​ដោយ​ទំនាស់​បុគ្គល​ដែល​ជា​មេដឹកនាំ​នយោបាយ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​រាប់​ទសវត្សរ៍​កន្លង​មក។ សកម្មជន​សហគមន៍​ខ្មែរ​ក្នុង​ទីក្រុង​ឡងប៊ិច លោក មួង ណារ៉េត បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​២៨ ខែ​មីនា នេះ​ថា បើ​មើល​ជា​រួម ដូចជា​គ្មាន​តំបន់​អបគមន៍ មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស គ្មាន​សង្គ្រាម មេដឹកនាំ...

ក្រុម​ឃ្លាំមើល​ចាត់ទុក​ប្រទេស​កម្ពុជា​ជា​រដ្ឋ​ពិការ​ខាង​វិស័យ​សារព័ត៌មាន​ពិត​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ

សកម្មជន​ក្នុង​សហគមន៍​ក្នុង​ទីក្រុង​ឡងប៊ិច ចាត់ទុក​ប្រទេស​កម្ពុជា​ជា​រដ្ឋ​ដែល​ពិការភាព​ខាង​វិស័យ​ព័ត៌មាន​ពិត​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ ព្រោះ​រដ្ឋាភិបាល​ប្រទេស​នេះ​ចាំ​តែ​កម្ទេច​សារព័ត៌មាន​ពិត​ដែល​ផ្សព្វផ្សាយ​ពី​ការ​បំផ្លាញ​សង្គម​ជាតិ។ សកម្មជន​ក្នុង​សហគមន៍​ក្នុង​ទីក្រុង​ឡងប៊ិច ក្នុង​ទឹកដី​សហរដ្ឋ​អាមេរិក លោក មួង ណារ៉េត លើក​ឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​៩ ខែ​មករា ឆ្នាំ​២០២៤ នេះ​ថា លោក​មិន​ដែល​ឃើញ​ប្រទេស​ប្រជាធិបតេយ្យ​លើ​ពិភពលោក​ចាប់​ខ្លួន​អ្នក​បញ្ចេញមតិ ឬ​អ្នក​សារព័ត៌មាន​ដែល​ចុះផ្សាយ​ពី​ការពិត​ក្នុង​សង្គម ដើម្បី​បង្ហាញ​ពី​ចំណុច​ខ្វះខាត​របស់​រដ្ឋាភិបាល​ទេ ប៉ុន្តែ​កម្ពុជា​ជា​ប្រទេស​ដែល​ចម្លែក​ខុស​គេ ត្បិត​អ្នក​សារព័ត៌មាន​ក្នុង​ប្រទេស​នេះ​តែង​រង​នូវ​ការ​ចាប់​ខ្លួន និង​ចោទប្រកាន់​ពី​សំណាក់​រដ្ឋាភិបាល​ជា​បន្តបន្ទាប់។ សកម្មជន​ក្នុង​សហគមន៍​រូប​នេះ​ត្អូញត្អែរ​ថា...

ក្រុម​អ្នក​ស្នេហា​លទ្ធិប្រជាធិបតេយ្យ​នៅ​អាមេរិក​និង​អូស្ត្រាលី​បង្កើត​ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា​ដើម្បី​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើង​វិញ

ក្រុម​អ្នក​ស្នេហា​លទ្ធិប្រជាធិបតេយ្យ​នៅ​សហរដ្ឋ​អាមេរិក និង​អូស្ត្រាលី គ្រោង​បង្កើត​ក្រុម​អ្នក​តស៊ូ​មតិ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​១០ ខែ​ធ្នូ ឆ្នាំ​២០២៣ នេះ ដោយ​ដាក់​ឈ្មោះ​ថា «ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា»។ ការ​បង្កើត​ក្រុម​នេះ គឺ​ក្នុង​បំណង​ជំរុញ​ឱ្យ​មាន​ការ​ស្ដារ និង​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា​ឡើងវិញ។ ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា ដែល​ហៅ​កាត់​ថា CAT (Cambodian Advocacy Team) បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​៨ ខែ​ធ្នូ ឆ្នាំ​២០២៣ ចេញពី​ទីក្រុង​មែលប៊ន ប្រទេស​អូស្ត្រាលី ថា ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុម​បញ្ញវន្ត​ខ្មែរ​ដែល​មាន​ទស្សនៈ​រួម​ក្នុង​ការ​ជំរុញ​ឱ្យ​មាន​ការ​ស្ដារ...

លោក សម រង្ស៊ី៖ អំណាច​របស់​លោក ហ៊ុន ម៉ាណែត នឹង​ត្រូវ​ដួល​រលំ​នៅ​ពេល​អវត្តមាន​លោក ហ៊ុន សែន ពី​ផែនដី​នេះ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី បាន​ព្យាករ​ថា អំណាច​របស់​លោក ហ៊ុន ម៉ាណែត នឹង​ត្រូវ​ដួល​រលំ​នៅ​ពេល​អវត្តមាន​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ពី​ផែនដី​នេះ។ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​១៦ ខែ​វិច្ឆិកា នេះ​ថា ពលរដ្ឋ​ខ្មែរ​អ្នក​ស្នេហា​ជាតិ...

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ថា​លោក ហ៊ុន ម៉ាណែត កំពុង​កុហក​ពលរដ្ឋ​ខ្មែរ​ជុំវិញ​ជំនួយ​១៨​លាន​ដុល្លារ​របស់​អាមេរិក

សកម្មជន​សហគមន៍​ខ្មែរ​ក្នុង​សហរដ្ឋ​អាមេរិក អះអាង​ថា នាយករដ្ឋមន្ត្រី​ត​ពូជ​ថ្មី​របស់​កម្ពុជា គឺ​លោក ហ៊ុន ម៉ាណែត កំពុង​កុហក​ភូតភរ​ពលរដ្ឋ​ខ្មែរ​ថា ដោយសារតែ​អាមេរិក​ទទួលស្គាល់​រដ្ឋាភិបាល​របស់​លោក ទើប​អាមេរិក​ផ្តល់​ជំនួយ ១៨​លាន​ដុល្លារ​មក​ឱ្យ​ខ្លួន ហើយ​ស្រប​ពេល​ជាមួយ​គ្នា​នេះ លោក​ក៏​កំពុង​បោកប្រាស់​សហរដ្ឋ​អាមេរិក​ដែរ​ថា ខ្លួន​កំពុង​លើក​ស្ទួយ​សិទ្ធិមនុស្ស និង​ស្ដារ​ប្រជាធិបតេយ្យ​ឡើងវិញ ទើប​ហ៊ាន​ទទួល​យក​ជំនួយ ១៨​លាន​ដុល្លារ​នេះ។ សកម្មជន​សហគមន៍​ខ្មែរ​នៅ​ទីក្រុង​ឡុងប៊ិច រដ្ឋ​កាលីហ្វ័រញ៉ា លោក មួង ណារ៉េត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily...

រដ្ឋមន្ត្រី​ព័ត៌មាន​ថា​វិស័យ​សារព័ត៌មាន​កម្ពុជា​ផ្ដោត​សំខាន់​លើ​គុណភាព ជាពិសេស​ពង្រឹង​ក្រម​សីលធម៌​វិជ្ជាជីវៈ

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន បាន​លើកឡើង​ថា វិស័យ​សារព័ត៌មាន​នៅ​កម្ពុជា​ផ្ដោត​ជា​សំខាន់​ទៅ​លើ​គុណភាព​សារព័ត៌មាន ដែល​សំដៅ​ធ្វើ​យ៉ាង​ណា​ឱ្យ​មាន​គុណភាព ស៊ីជម្រៅ ពិសេស​ពង្រឹង​ក្រមសីលធម៌​វិជ្ជាជីវៈ​ដល់​អ្នក​សារព័ត៌មាន​ឱ្យ​កាន់តែ​រឹងមាំ។ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ដែល​ទើប​ឡើង​កាន់​តំណែង​ថ្មី លោក នេត្រ ភក្ត្រា លើកឡើង​ក្នុង​ជំនួប​ជាមួយ​លោក ចូសែហ្វ សូវ័រ អ្នក​សម្របសម្រួល​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា កាលពី​ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០២៣ នេះ​ថា កម្ពុជា​នឹង​រៀបចំ​ឱ្យ​មាន​ស្តង់ដារ​ប្រតិបត្តិ​រួម​មួយ​សម្រាប់​អ្នក​សារព័ត៌មាន​ទាំងអស់ ឱ្យ​អនុវត្ត​ប្រកប​ដោយ​វិជ្ជាជីវៈ និង​មាន​គុណភាព ដើម្បី​ការពារ​ដល់​អ្នក​សារព័ត៌មាន ពិសេស​ពង្រឹង​គុណភាព​សារព័ត៌មាន​ឱ្យ​បាន​ល្អ​ថែម​ទៀត។ លោក នេត្រ...

លោក ហ៊ុន សែន ថា​បើ​ចុះហត្ថលេខា​លើកលែង​ទោស​ឱ្យ​លោក សម រង្ស៊ី គាត់​នឹង​មាន​តម្លៃ​ស្មើ​សត្វ​តិរច្ឆាន

លោក ហ៊ុន សែន ថ្លែង​ថា លោក​នឹង​មាន​តម្លៃ​ស្មើ​សត្វ​តិរច្ឆាន ប្រសិនបើ​លោក​ចុះហត្ថលេខា​ស្នើ​ទៅ​ព្រះមហាក្សត្រ​ដើម្បី​លើកលែង​ទោស​ឱ្យ​អ្នក​នយោបាយ​ដែល​កំពុង​មាន​ទោស​នៅ​តុលាការ ពី​បទ​ព្រហ្មទណ្ឌ​សព្វថ្ងៃ​នេះ ដែល​ការ​លើកឡើង​មិន​ចំ​ឈ្មោះ​នេះ គឺ​មាន​ចេតនា​សំដៅ​ដល់​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី។ បុរស​ខ្លាំង​ដែល​អនុវត្ត​អំណាច​បែប​ផ្ដាច់ការ​នៅ​កម្ពុជា លោក ហ៊ុន សែន បាន​យក​ពិធី​អបអរ​សាទរ​ទិវា​អន្តរជាតិ​នារី ៨​មីនា ខួប​លើក​ទី​១១២ នៅ​ថ្ងៃទី​៧ ខែ​មីនា ឆ្នាំ​២០២៣ នេះ និយាយ​ទៅ​កាន់​លោក សម...

អ្នក​ជំនាញ​ថា​ការ​បិទ​វីអូឌី​ធ្វើ​ឱ្យ​ប៉ះពាល់​ពលរដ្ឋ​រងគ្រោះ​រាប់​លាន​នាក់​ដែល​អាជ្ញាធរ​ធ្វើ​ទុក្ខបុកម្នេញ

អ្នកជំនាញ​ផ្នែក​សារព័ត៌មាន​លើកឡើង​ថា ការ​បិទ​អង្គភាព​សារព័ត៌មាន វីអូឌី (VOD) មិនមែន​ត្រឹមតែ​ខុស​ទៅ​នឹង​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន​របស់​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រយោជន៍​របស់​ពលរដ្ឋ​រងគ្រោះ​រាប់​លាន​នាក់ ដែល​កំពុង​រង​នូវ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​អាជ្ញាធរ​ដែល​ពួកគេ​មិន​ត្រូវ​បាន​អង្គភាព​សារព័ត៌មាន​ក្នុង​ស្រុក​ណា​មួយ​ហ៊ាន​ធ្វើ​សេចក្តី​រាយការណ៍។ អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី លោក មួង ណារ៉េត បាន​លើកឡើង​នៅ​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​ពុធ ទី​១៦ កុម្ភៈ ថា ការ​បិទ​អង្គភាព​សារព័ត៌មាន វីអូឌី មិនមែន​ត្រឹមតែ​ខុស​ទៅ​នឹង​ច្បាប់​ស្ដីពី​សារព័ត៌មាន​របស់​កម្ពុជា​ទេ...

Latest news