26.2 C
Phnom Penh

TAG

ម៉ា ចិត្រា

អ្នក​ប្រើ​បណ្ដាញ​សង្គម​រិះគន់​រដ្ឋសភា​ដែល​ជំរុញ​ឱ្យ​ពលរដ្ឋ​ប្រើ​កម្មវិធី CoolApp តាម​លោក ហ៊ុន សែន

សាធារណជន និង​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​បង្ហាញ​ការ​ហួស​ចិត្ត​ចំពោះ​ស្ថាប័ន​រដ្ឋសភា ដែល​ជា​ស្ថាប័ន​ធំ​របស់​ជាតិ ប្រកាស​គាំទ្រ និង​បន្ទរ​តាម​ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន ករណី​ជំរុញ​ឱ្យ​ពលរដ្ឋ​ប្រើប្រាស់​កម្មវិធី CoolApp ខណៈ​មន្ត្រី​រាជការ និង​ពលរដ្ឋ​ស្ទាក់ស្ទើរ​ក្នុង​ការ​ប្រើប្រាស់ ដោយសារ​ព្រួយបារម្ភ​ពី​ការ​ជ្រៀតជ្រែក​យក​ព័ត៌មាន​ពី​អ្នក​ប្រើប្រាស់។ អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​មួយ​ចំនួន បាន​ចែករំលែក​សេចក្ដី​ប្រកាស​របស់​រដ្ឋសភា ដែល​គាំទ្រ​លោក ហ៊ុន សែន ដោយ​ភ្ជាប់​សារ​ថា ស្ថាប័ន​ធំ​ប៉ុន​មហាសាល បែរ​ជា​មក​ធ្វើ​ដូច្នេះ​ទៅ​វិញ។ ចំណែក​សកម្មជន​បរិស្ថាន និង​សង្គម លោក ម៉ា ចិត្រា បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ដោយ​ចោទ​ជា​សំណួរ​ថា...

សហគមន៍​ថា​ការ​អំពាវនាវ​របស់​អាជ្ញាធរ​ឱ្យ​ជួយ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​គឺ​ធ្វើ​ឱ្យ​តែ​ល្អ​មើល​ប៉ុណ្ណោះ

ក្រុម​សកម្មជន​ការពារ​បរិស្ថាន​ធ្វើការ​រិះគន់​ចំពោះ​ការ​អំពាវនាវ​របស់​អាជ្ញាធរ​ខេត្ត​ព្រះវិហារ ដែល​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ទប់ស្កាត់​បទល្មើស​ផ្សេងៗ​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ក្នុង​តំបន់​ព្រៃឡង់ គឺ​ធ្វើ​ឡើង​ឲ្យ​តែ​ល្អ​មើល​តែប៉ុណ្ណោះ ពីព្រោះ​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ជំនាញ​គ្មាន​ឆន្ទៈ​ការពារ​ព្រៃឈើ និង​តែងតែ​រារាំង​មិន​ឲ្យ​ពួកគេ​ចុះ​ល្បាត​ព្រៃ។ ប្រធាន​បណ្ដាញ​សហគមន៍​ព្រៃឡង់​ខេត្ត​ព្រះវិហារ លោក ស្រី ថី ប្រាប់ ឌឹ ខេមបូឌា ដេលី ថា ការ​អំពាវនាវ​របស់​លោក​អភិបាលរង​ខេត្ត​ព្រះវិហារ នេះ វា​គ្រាន់តែ​ជា​ការ​ប្រកាស​ឲ្យ​តែ​ល្អ​មើល​តែប៉ុណ្ណោះ។ លោក​បន្ត​ថា សហគមន៍​របស់​លោក​តែងតែ​រង​ការ​គំរាមកំហែង​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ជំនាញ​ទាំងនោះ​ជា​ញឹកញាប់ ហើយ​ថែម​ទាំង​រារាំង​សហគមន៍​របស់​ពួក​លោក​មិន​ឲ្យ​ចុះ​ល្បាត​ថែម​ទៀត​ផង។ លោក​បន្ត​ទៀត​ថា បើ​អាជ្ញាធរ​មាន​ឆន្ទៈ​ការពារ​ព្រៃឡង់​ពិត​មែន​នោះ គួរតែ​អនុញ្ញាត​សហគមន៍ យុវជន​ឲ្យ​បាន​ចុះ​ល្បាត...

Latest news

© 2021, ដេលី. All rights reserved.