28 C
Phnom Penh

TAG

លើកលែងនិងបន្ថយទោស

ទណ្ឌិត​ចំនួន ២៩៦​នាក់ ត្រូវ​បាន​ព្រះមហាក្សត្រ​បន្ធូរបន្ថយ​ទោស​ក្នុង​ឱកាស​ពិធីបុណ្យ​វិសាខបូជា

រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ លោក គឹម សន្តិភាព អះអាង​ថា ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី បាន​ប្រោស​ប្រទាន​ការ​បន្ធូរបន្ថយ​ទោស​ដល់​ទណ្ឌិត​ចំនួន ២៩៦​នាក់ ក្នុង​នោះ​ស្រី ២៨​នាក់ នៅ​ក្នុង​ឱកាស​ពិធីបុណ្យ​វិសាខបូជា។ យោង​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក​របស់​លោក គឹម សន្តិភាព បាន​សរសេរ​ថា ក្នុង​ចំណោម​ទណ្ឌិត​ទាំង ២៩៦​នាក់ មាន​ទណ្ឌិត​ចំនួន ២០៧​នាក់​ទទួល​បាន​ការ​បន្ធូរបន្ថយ​ទោស ៣​ខែ ទណ្ឌិត ៧០​នាក់ ទទួល​បាន​ការ​បន្ធូរបន្ថយ​ទោស...

ទណ្ឌិត ៣៩០​នាក់ នឹង​ទទួល​បាន​ការ​បន្ថយ​និង​លើកលែង​ទោស​នៅ​ថ្ងៃ​បុណ្យ​ឯករាជ្យ​និង​បុណ្យ​អុំទូក

ក្រសួង​យុត្តិធម៌ លើកឡើង​ថា ទណ្ឌិត​ចំនួន ៣៩០​នាក់​ដែល​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​រាជធានី-ខេត្ត​ចំនួន ២២ នឹង​ទទួល​បាន​ការ​បន្ធូរបន្ថយ និង​លើកលែង​ទោស​ក្នុង​ឱកាស​ពិធីបុណ្យ​ឯករាជ្យ​ជាតិ និង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ខាងមុខ​នេះ។ ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ក្រសួង​យុត្តិធម៌ នៅ​ថ្ងៃទី​៦ វិច្ឆិកា នេះ បាន​ឲ្យ​ដឹង​ថា លោក កើត រិទ្ធ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ និង​ជា​ប្រធាន​គណៈកម្មការ​ថ្នាក់​ជាតិ ពិនិត្យ និង​វាយតម្លៃ​បញ្ជី​ឈ្មោះ​ទណ្ឌិត​ដែល​ស្នើសុំ​បន្ធូរបន្ថយ​ទោស និង​លើកលែង​ទោស បាន​ប្រជុំ​ពិនិត្យ និង​វាយតម្លៃ​បញ្ជី​ឈ្មោះ​ទណ្ឌិត​ចំនួន ៦៧១​នាក់ ដែល​បាន​ដាក់​ស្នើសុំ។ ប្រភព​ដដែល​អះអាង​ថា...

ព្រះមហាក្សត្រ​លើកលែង​និង​បន្ថយ​ទោស​ទណ្ឌិត​ជាង​៥០០​នាក់​ក្នុង​ពិធី​បុណ្យ​ជាតិ ប៉ុន្តែ​គ្មាន​ឈ្មោះ​អ្នក​នយោបាយ​ទេ

ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី ប្រទាន​ការ​លើកលែង​ទោស និង​បន្ធូរបន្ថយ​ទោស​ដល់​ទណ្ឌិត​ចំនួន ៥៣៨​នាក់ នៅ​ក្នុង​ឱកាស​ពិធីបុណ្យ​ឯករាជ្យ​ជាតិ និង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប អក​អំបុក និង​សំពះ​ព្រះ​ខែ ឆ្នាំ​២០២៣ ប៉ុន្តែ​ពុំ​មាន​ឈ្មោះ​អ្នក​នយោបាយ​ទេ។ នេះ​បើ​យោង​តាម​ប្រភព​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ លោក គឹម សន្តិភាព ដែល​បាន​សរសេរ​លើ​ហ្វេសប៊ុក​របស់​លោក។ ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ចំណោម​ទណ្ឌិត ៥៣៨​នាក់ ក្នុង​នោះ​ទណ្ឌិត​ជា​ស្ត្រី​មាន​ម្នាក់​ត្រូវ​បាន​លើកលែង​ទោស ដោយ​ទណ្ឌិត​មាន​ជំងឺ​មហារីក​ដំណាក់កាល​ចុងក្រោយ។ ក្រៅពី​នោះ...

Latest news

© 2021, ដេលី. All rights reserved.