27 C
Phnom Penh

TAG

លែង សំអេត

មន្ទីរ​បរិស្ថាន៖ បុគ្គល​ម្នាក់​ច្រឡំ​ឈូស​ដី​ព្រៃ​ដែន​ជម្រក​សត្វ​ភ្នំ​ឱរ៉ាល់​ជាង​៣០​ហិកតារ

មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ឆ្នាំង អះអាង​ថា បុគ្គល​ម្នាក់​ដែល​ចូល​ឈូស​ឆាយ​ដី​ព្រៃ​ដែន​ជម្រក​សត្វ​ភ្នំ​ឱរ៉ាល់ អស់​ជាង ៣០​ហិកតារ​ដោយសារតែ​ច្រឡំ​មិន​ដឹង​ថា​ជា​ដី​ដែន​ជម្រក ហើយ​ក៏​បាន​ប្រគល់​ដី​ជូន​រដ្ឋ​វិញ។ សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ឆ្នាំង ដែល​បាន​ចេញ​ផ្សាយ​កាលពី​សប្ដាហ៍​មុន​ដោយ​ឆ្លើយតប​ទៅ​នឹង​គណនី​ហ្វេសប៊ុក​មួយ​ឈ្មោះ សុខ ឧត្ដម បាន​ឱ្យ​ដឹង​ថា ករណី​ជនល្មើស​លួច​ឈូស​ឆាយ និង​រំលោភ​យក​ដី​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ កើតឡើង​តាំងពី​ខែ​ធ្នូ ឆ្នាំ​២០២១ នៅ​ចំណុច​អូរ​ចាប់ប្រាំង និង​ចំណុច​ថ្មបណ្ដើត នៅ​ក្នុង​ភូមិ​ដំណាក់ខ្លុង ក្នុង​ឃុំ​ក្ដុលសែនជ័យ ស្រុក​ទឹកផុស។ បើ​តាម​មន្ទីរ​បរិស្ថាន​ដដែល​ឲ្យ​ដឹង​ថា ករណី​នេះ​មន្ត្រី​បាន​ចុះ​ស្រាវជ្រាវ និង​បាន​កំណត់​មុខសញ្ញា​ជនសង្ស័យ ព្រមទាំង​បាន​សាកសួរ​ដោយ​ជនសង្ស័យ​ឆ្លើយ​អះអាង​ថា ខ្លួន​មិន​បាន​ដឹង​ថា​ជា​ដី​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ ទើប​ឈូស​ឆាយ​ច្រឡំ...

Latest news