34 C
Phnom Penh

TAG

វ៉ាត ប៉ារ៉ានីន

សហគមន៍​ថា​ការ​អំពាវនាវ​របស់​អាជ្ញាធរ​ឱ្យ​ជួយ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​គឺ​ធ្វើ​ឱ្យ​តែ​ល្អ​មើល​ប៉ុណ្ណោះ

ក្រុម​សកម្មជន​ការពារ​បរិស្ថាន​ធ្វើការ​រិះគន់​ចំពោះ​ការ​អំពាវនាវ​របស់​អាជ្ញាធរ​ខេត្ត​ព្រះវិហារ ដែល​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ទប់ស្កាត់​បទល្មើស​ផ្សេងៗ​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ក្នុង​តំបន់​ព្រៃឡង់ គឺ​ធ្វើ​ឡើង​ឲ្យ​តែ​ល្អ​មើល​តែប៉ុណ្ណោះ ពីព្រោះ​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ជំនាញ​គ្មាន​ឆន្ទៈ​ការពារ​ព្រៃឈើ និង​តែងតែ​រារាំង​មិន​ឲ្យ​ពួកគេ​ចុះ​ល្បាត​ព្រៃ។ ប្រធាន​បណ្ដាញ​សហគមន៍​ព្រៃឡង់​ខេត្ត​ព្រះវិហារ លោក ស្រី ថី ប្រាប់ ឌឹ ខេមបូឌា ដេលី ថា ការ​អំពាវនាវ​របស់​លោក​អភិបាលរង​ខេត្ត​ព្រះវិហារ នេះ វា​គ្រាន់តែ​ជា​ការ​ប្រកាស​ឲ្យ​តែ​ល្អ​មើល​តែប៉ុណ្ណោះ។ លោក​បន្ត​ថា សហគមន៍​របស់​លោក​តែងតែ​រង​ការ​គំរាមកំហែង​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ជំនាញ​ទាំងនោះ​ជា​ញឹកញាប់ ហើយ​ថែម​ទាំង​រារាំង​សហគមន៍​របស់​ពួក​លោក​មិន​ឲ្យ​ចុះ​ល្បាត​ថែម​ទៀត​ផង។ លោក​បន្ត​ទៀត​ថា បើ​អាជ្ញាធរ​មាន​ឆន្ទៈ​ការពារ​ព្រៃឡង់​ពិត​មែន​នោះ គួរតែ​អនុញ្ញាត​សហគមន៍ យុវជន​ឲ្យ​បាន​ចុះ​ល្បាត...

អាជ្ញាធរ​ខេត្ត​ព្រះវិហារ​អំពាវនាវ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ចូលរួម​ទប់ស្កាត់​បទល្មើស​ក្នុង​តំបន់​ព្រៃឡង់

អាជ្ញាធរ​ខេត្ត​ព្រះវិហារ អំពាវនាវ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​អាជ្ញាធរ​មូលដ្ឋាន សហការ​គ្នា​ជាមួយ​មន្ទីរ​បរិស្ថាន និង​អង្គការ​ដៃគូ​ឱ្យ​បាន​ជិតស្និទ្ធ ដើម្បី​ទប់ស្កាត់​បទល្មើស​ផ្សេងៗ​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ក្នុង​តំបន់​ព្រៃឡង់ ដែល​កំពុង​កើតមាន​សព្វថ្ងៃ​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់។ អភិបាល​រង​ខេត្ត​ព្រះវិហារ លោក វ៉ាត ប៉ារ៉ានីន បាន​លើកឡើង​ក្នុង​សិក្ខាសាលា​ស្ដីពី​គម្រោង​យន្តការ​ឥណទាន​កាបូន​រួម​គ្នា​រេដបូក នៃ​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់ កាលពី​ថ្ងៃទី​១៨ ខែ​សីហា ឆ្នាំ​២០២២ នេះ​ថា ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់ ត្រូវ​បាន​រដ្ឋាភិបាល​ដាក់​ទៅ​ជា​តំបន់​ការពារ​ធម្មជាតិ​តាំងពី​ឆ្នាំ​២០១៦ មក​ម្ល៉េះ ដូច្នេះ​ដើម្បី​ធានា​នូវ​ការ​អភិរក្ស​ព្រៃឈើ​ក្នុង​តំបន់​នេះ​មិន​ឱ្យ​មាន​ការ​កាប់​បំផ្លាញ គឺ​មាន​តែ​ការ​សហការ​គ្នា​រវាង​អ្នក​ពាក់ព័ន្ធ​តែប៉ុណ្ណោះ ដើម្បី​បញ្ឈប់​បទល្មើស​ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់​នេះ។ លោក វ៉ាត ប៉ារ៉ានីន...

Latest news