33.2 C
Phnom Penh

TAG

សម្ដេច​សង្ឃ ទេព វង្ស

រាជរដ្ឋាភិបាល​កំណត់​ថ្ងៃទី​៣ ខែ​មិថុនា គឺ​ថ្ងៃ​ចន្ទ ១២​រោច ខែ​ពិសាខ ជា​ថ្ងៃ​កាន់​ទុក្ខ​សម្តេច​សង្ឃរាជ ទេព វង្ស

រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​យក​ថ្ងៃទី​៣ ខែ​មិថុនា ជា​ថ្ងៃ​ថ្វាយ​ព្រះ​ភ្លើង និង​ជា​ថ្ងៃ​កាន់​ទុក្ខ​ផ្លូវការ​ជា​លើក​ទី​២ ចំពោះ​ព្រះ​បរមសព សម្តេច​ព្រះ​អគ្គ​មហាសង្ឃរាជ ទេព វង្ស ដោយ​តម្រូវ​ឲ្យ​គ្រប់​ក្រសួង​ស្ថាប័ន គ្រឹះស្ថាន​សាធារណៈ​របស់​រដ្ឋ និង​ឯកជន មន្ត្រី​រាជការ និង​ពលរដ្ឋ​ទូទាំង​ប្រទេស ត្រូវ​បង្ហូត​ចុះ​ទង់ជាតិ ទង់​សាសនា និង​ទង់​ព្រះមហាក្សត្រ​មួយ​ភាគ​បី​លើ​ដងទង់។ យោង​តាម​សារាចរ​ណែនាំ​ដែល​ចុះហត្ថលេខា​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពី​ថ្ងៃទី​២១ ខែ​ឧសភា ដែល​សារព័ត៌មាន The Cambodia Daily...

ពិធី​ថ្វាយ​ព្រះ​ភ្លើង​សម្តេច​ព្រះ​អគ្គ​មហាសង្ឃរាជ ទេព វង្ស នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​១២​រោច​ខែ​ពិសាខ

ព្រះរាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​សម្ដេច​ព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស សម្ដេច​ព្រះ​មហាសង្ឃរាជ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​១២​រោច ខែ​ពិសាខ ឆ្នាំ​រោង ឆស័ក ព.ស. ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​៣ ខែ​មិថុនា ឆ្នាំ​២០២៤ គឺ ៤​ខែ​ខាងមុខ វេលា​ម៉ោង ០៦:០០​នាទី​ព្រឹក។ ប្រធាន​លេខាធិការដ្ឋាន​គណៈសង្ឃ​នាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្ដេច​ព្រះ​ពុទ្ធ​ជ័យ​មុនី ឃឹម សន បាន​មាន​ថេរ​ដីកា​ថា ព្រះរាជ​ពិធី​ដង្ហែ​ព្រះ​បរមសព​សម្ដេច​ព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត...

រដ្ឋាភិបាល​យក​ថ្ងៃទី​២៧ កុម្ភៈ ជា​ថ្ងៃ​កាន់​ទុក្ខ​ផ្លូវការ​ព្រះ​សព​សម្ដេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី ទេព វង្ស

រដ្ឋាភិបាល​កម្ពុជា កំណត់​យក​ថ្ងៃទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ជា​ថ្ងៃ​កាន់​ទុក្ខ​ផ្លូវការ​ព្រះ​សព​របស់​សម្ដេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស ដោយ​ណែនាំ​ឲ្យ​គ្រប់​ក្រសួង ស្ថាប័ន សាលារៀន មន្ទីរពេទ្យ​រដ្ឋ និង​ឯកជន កងកម្លាំង​ប្រដាប់​អាវុធ គ្រប់​ទី​អារាម និង​ពលរដ្ឋ​ទូទាំង​ប្រទេស បង្ហូត​ទង់ជាតិ​ត្រឹម​ពាក់កណ្តាល​ដង ព្រមទាំង​ហាម​សម្ដែង និង​ការ​ចាក់​ផ្សាយ​នូវ​ទស្សនីយភាព​ផ្សេងៗ​ដែល​មាន​លក្ខណៈ​សប្បាយ។ នៅ​ក្នុង​សារាចរ​របស់​រដ្ឋាភិបាល​កម្ពុជា ក៏​បាន​ណែនាំ​ឲ្យ​គ្រប់​ក្រសួង ស្ថាប័ន សាលារៀន មន្ទីរពេទ្យ​រដ្ឋ និង​ឯកជន...

Latest news

© 2021, ដេលី. All rights reserved.