33.8 C
Phnom Penh

TAG

សេង វណ្ណលី

អ្នក​ឃ្លាំមើល៖ វត្តមាន​មេ​បក្ស​កុម្មុយនីស្ត​វៀតណាម​នៅ​កម្ពុជា គឺជា​យុទ្ធសាស្ត្រ​ពង្រឹង​មនោគមវិជ្ជា​និង​រឹតចំណង​សាមគ្គីភាព

អ្នក​ឃ្លាំមើល​សង្គម អះអាង​ថា ដំណើរ​ទស្សនកិច្ច​មេ​បក្ស​កុម្មុយនីស្ត​វៀតណាម លោក តូ ឡឹម ទៅ​កាន់​ប្រទេស​កម្ពុជា ក្នុង​កិច្ចប្រជុំ​កំពូល​ត្រីភាគី​រវាង​យុទ្ធមិត្ត​ប្រទេស​កម្ពុជា ឡាវ និង​វៀតណាម នា​ពេលនេះ គឺជា​យុទ្ធសាស្ត្រ​ក្នុង​ការ​រឹតចំណង​សាមគ្គីភាព ពង្រឹង​មនោគមវិជ្ជា និង​សន្តិសុខ​ក្នុង​តំបន់។ រាជាណាចក្រ​កម្ពុជា ក្រោម​កិច្ច​ដឹកនាំ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​លោក ហ៊ុន សែន ជា​ប្រធាន បាន​រៀបចំ​ទទួល​មេដឹកនាំ​ប្រជាជាតិ​ឥណ្ឌូចិន​ក្នុង​កិច្ចប្រជុំ​កំពូល​អតីត​យុទ្ធមិត្ត ក្រោម​អធិបតីភាព​សមមិត្ត ហ៊ុន សែន នៅ​ថ្ងៃ​សុក្រ...

អ្នក​ឃ្លាំមើល​ព្រមាន​ថា​ការ​ចាត់ចែង​អំណាច​បែប​គ្រួសារ​និយម កំពុង​បង្ក​ឧបសគ្គ​ធ្ងន់ធ្ងរ​ដល់​តំណែង​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត

អ្នក​ឃ្លាំមើល​សង្គម​អះអាង​ថា ការ​រៀបចំ​អំណាច​បែប​គ្រួសារ​និយម​របស់​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​បង្ក​ជា​ឧបសគ្គ​ធ្ងន់ធ្ងរ​ដល់​ស្វ័យភាព​តំណែង​ជា​នាយករដ្ឋមន្ត្រី​របស់​លោក ហ៊ុន ម៉ាណែត ដែល​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​អាច​នឹង​ប្រឈម​នឹង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ នៅ​ពេល​ដែល​លោក ហ៊ុន សែន មិន​អាច​បន្ត​ធ្វើ​ជា​បង្គោល​គ្រឹះ​បាន​ទៀត។ អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​នៅ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក លោក សេង វណ្ណលី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២ កុម្ភៈ នេះ​ថា នៅ​ពេល​ដែល​លោក ហ៊ុន សែន មិន​អាច​បន្ត​ធ្វើ​ជា​បង្គោល​គ្រឹះ​បាន​ទៀត​នោះ វាសនា​របស់​លោក ហ៊ុន ម៉ាណែត និង​ប្រទេស​ជាតិ...

ប្រធាន​អាស៊ាន​ប្ដូរ​វេន​ឆ្ងល់​ថា ហេតុ​អ្វី​អ្នកកាសែត​មិន​សួរ​អ្នកស្រី​ពី​រឿង​ជម្លោះ​ព្រំដែន​ខ្មែរ-ថៃ

អ្នក​ឃ្លាំមើល​ស្ថានការណ៍​ប្រទេស​កម្ពុជា លើកឡើង​ថា ការ​ដែល​គ្មាន​អ្នក​សារព័ត៌មាន​អន្តរជាតិ​ចោទ​សួរ​ប្រធាន​អាស៊ាន អំពី​បញ្ហា​ព្រំដែន​កម្ពុជា-ថៃ ក្នុង​កិច្ចប្រជុំ​សំណេះសំណាល​ក្រៅ​ផ្លូវការ​នៃ​រដ្ឋមន្ត្រី​ការបរទេស​ប្រទេស​សមាជិក​អាស៊ាន នៅ​សណ្ឋាគារ Nustar នា​ក្រុង​សេប៊ូ ប្រទេស​ហ្វីលីពីន គឺ​ដោយសារ​កត្តា​រួមផ្សំ​នៃ​ភូមិសាស្ត្រ​នយោបាយ​សកល​ផង និង​ដោយសារ​រូបភាព​អវិជ្ជមាន​នៃ​ប្រទេស​ជម្លោះ​ផ្ទាល់​ផង​ដែរ។ អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​នៅ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក លោក សេង វណ្ណលី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៣០ មករា ថា មូលហេតុ​ចម្បង​ដែល​ទាញ​ការ​ចាប់អារម្មណ៍​ពី​សំណាក់​អ្នក​សារព័ត៌មាន​អន្តរជាតិ​ទាំងស្រុង​នោះ គឺ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង និង​ដំណើរការ​នៃ​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង ដែល​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​ចំណុច​ក្តៅ​នៃ​សមរភូមិ​មហាអំណាច​រវាង​អាមេរិក និង​ចិន។ លោក សេង វណ្ណលី...

អ្នក​ឃ្លាំមើល​ថា​របរ​អភិវឌ្ឍន៍​អចលនទ្រព្យ​បោកប្រាស់​របស់​ឧកញ៉ា ឡេង ណាវ៉ាត្រា អ្នក​ដឹកនាំ​ត្រូវ​ដោះស្រាយ​ឱ្យ​ឆាប់

អ្នក​ឃ្លាំមើល​ព្រមាន​ថា បើ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត មិន​ចាត់​វិធានការ​ជាក់លាក់​បញ្ចប់​វិបត្តិ​ដីធ្លី​លើ​គម្រោង​អចលនទ្រព្យ​បោកប្រាស់​ទេ នោះ​បញ្ហា​នេះ​នឹង​រីក​រាលដាល​ដូច​ជំងឺ​មហារីក​ដែល​មិន​អាច​ព្យាបាល​បាន​ក្នុង​សង្គម​ខ្មែរ ជាពិសេស​បញ្ហា​លក់​ដី និង​ផ្ទះ​ខ្យល់​របស់​ក្រុមហ៊ុន ឡេង ណាវ៉ាត្រា នា​ពេលនេះ។ អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​នៅ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក លោក សេង វណ្ណលី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៧ មករា នេះ​ថា ភាព​អសកម្ម​ពី​ស្ថាប័ន​រដ្ឋ នឹង​ក្លាយ​ជា​គំរូ​អាក្រក់​ដែល​ផ្តល់​ឱកាស​ឱ្យ​ជន​ទុច្ចរិត​ផ្សេង​ទៀត​ហ៊ាន​យក​គំរូ​តាម​ក្រុមហ៊ុន​របស់​ឧកញ៉ា ឡេង ណាវ៉ាត្រា ដើម្បី​បន្ត​បោកប្រាស់​ពលរដ្ឋ​ស្លូតត្រង់​ពេញ​ប្រទេស​តាម​អំពើ​ចិត្ត ដោយ​អាង​ឥទ្ធិពល​បុគ្គល ជាជាង​ការ​គោរព​ច្បាប់។ លោក​បន្ត​ថា...

អ្នក​ឃ្លាំមើល​ថា​កម្ពុជា​ធ្វើ​ឱ្យ​ពិភពលោក​ភ្ញាក់ផ្អើល​ដោយ​ឧក្រិដ្ឋជន​លាង​លុយ​កាន់​លិខិត​ឆ្លងដែន​ការទូត​កម្ពុជា

អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា ប្រទេស​កម្ពុជា បាន​ធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ដោយសារតែ​មេ​ឧក្រិដ្ឋជន​ដែល​សហរដ្ឋ​អាមេរិក​កំណត់​មុខសញ្ញា​តាម​ចាប់​ខ្លួន និង​ជា​មេខ្លោង​នៃ​បណ្ដាញ​ឧក្រិដ្ឋកម្ម គឺ​មាន​សញ្ជាតិ​ខ្មែរ និង​លិខិតឆ្លងដែន​ការទូត​ពី​កម្ពុជា យ៉ាង​ពេញ​សិទ្ធិ​ទៅវិញ។ អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​នៅ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក លោក សេង វណ្ណលី បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២១ មករា នេះ ដោយ​ទាមទារ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា លាតត្រដាង​អត្តសញ្ញាណ​ឧក្រិដ្ឋជន​អន្តរជាតិ​ដែល​កំពុង​ប្រព្រឹត្ត​អំពើ​ឆបោក​នៅ​ជុំវិញ​ពិភពលោក​ដោយ​កាន់​លិខិតឆ្លងដែន​ការទូត​ខ្មែរ និង​មាន​សញ្ជាតិ​ខ្មែរ។ លោក សេង វណ្ណលី ព្រមាន​ថា បើ​រដ្ឋាភិបាល​មិន​បើក​ការ​ស៊ើបអង្កេត​ផ្ទៃក្នុង​ដោយ​តម្លាភាព​ទេ នោះ​មុខមាត់​របស់​កម្ពុជា នឹង​ត្រូវ​ដុត​បំផ្លាញ​ដោយសារតែ​ការ​លក់​សញ្ជាតិ និង​លិខិតឆ្លងដែន​ឱ្យ​មេ​ឧក្រិដ្ឋជន​ឆបោក...

អ្នក​សង្កេតការណ៍៖ ការ​ចុះផ្សាយ​របស់​កាសែត The New York Times មាន​ចេតនា​បំភាន់​ការពិត​ជុំវិញ​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ

អ្នកសង្កេតការណ៍៖ ការចុះផ្សាយរបស់ការសែត The New York Times មានចេតនាបំភាន់ការពិតជុំវិញជម្លោះព្រំដែនកម្ពុជា-ថៃ អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ ចាត់ទុក​ការ​ចុះផ្សាយ​របស់​កាសែត The New York Times ដែល​ថា​កម្ពុជា ឈ្លានពាន​ប្រទេស​ថៃ ជុំវិញ​សង្គ្រាម ៥​ថ្ងៃ​កាលពី​ចុង​ខែ​កក្កដា ឆ្នាំ​២០២៥ គឺជា​ចេតនា​បំភាន់​សាធារណមតិ និង​ត្រូវ​បាន​ថៃ ប្រើប្រាស់។ លោក សេង វណ្ណលី អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​នៅ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២...

អ្នក​ឃ្លាំមើល​ថា​ការ​បង្កើត​ក្រុម​សង្កេតការណ៍​អន្តរកាល​ដ៏​ឆាប់​រហ័ស បង្ហាញ​ពី​ការ​ប្ដេជ្ញាចិត្ត​របស់​កម្ពុជា​អនុវត្ត​បទ​ឈប់​បាញ់

អ្នក​ឃ្លាំមើល លើកឡើង​ថា ការ​បង្កើត​ក្រុម​សង្កេតការណ៍​បណ្ដោះអាសន្ន (IOT) ដ៏​ឆាប់​រហ័ស គឺ​បង្ហាញ​ពី​ការ​ប្ដេជ្ញាចិត្ត​របស់​កម្ពុជា​ចំពោះ​ការ​អនុវត្ត​បទ​ឈប់​បាញ់​ឱ្យ​មាន​ប្រសិទ្ធភាព។ អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​នៅ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក លោក សេង វណ្ណលី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៤ សីហា នេះ​ថា ការ​បង្កើត​ក្រុម​សង្កេតការណ៍​បណ្ដោះអាសន្ន​ដែល​មាន​សមាសភាព​អនុព័ន្ធយោធា​នៃ​ប្រទេស​អាស៊ាន​ប្រចាំ​ទីក្រុង​ភ្នំពេញ មុន​ប្រទេស​ថៃ គឺ​បង្ហាញ​ពី​ការ​ប្ដេជ្ញាចិត្ត​របស់​កម្ពុជា ចំពោះ​ការ​អនុវត្ត​បទ​ឈប់​បាញ់ ខណៈ​ប្រទេស​ថៃ នៅតែ​រំលោភ​បំពាន​បទ​ឈប់​បាញ់​នេះ​ឥត​ឈប់ឈរ។ លោក សេង វណ្ណលី បញ្ជាក់​ថា ជំហាន​បន្ទាប់​សម្រាប់​កម្ពុជា គឺ​ការ​ជំរុញ​អាស៊ាន អាមេរិក...

អ្នក​សង្កេតការណ៍​ថា​កម្ពុជា​នៅតែ​ត្រូវការ​យន្តការ​អន្តរជាតិ​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ព្រំដែន​ជាមួយ​ថៃ

អ្នក​សង្កេតការណ៍ លើកឡើង​ថា គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ (GBC) គ្រាន់តែ​ជា​គណៈកម្មាធិការ​អនុវត្តិ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​រវាង​កម្ពុជា-ថៃ ប៉ុណ្ណោះ មិនមែន​ជា​គណៈកម្មាធិការ​ឯកភាព​កំណត់​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ឡើយ ដូច្នេះ​កម្ពុជា នៅតែ​ត្រូវការ​យន្តការ​អន្តរជាតិ​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ព្រំដែន​ជាមួយ​ថៃ។ អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​នៅ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក លោក សេង វណ្ណលី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៨ សីហា ថា ថ្វីបើ​ថៃ អាច​គ្រប់គ្រង​តំបន់​ភាគច្រើន​បាន​នៅ​មុន​បទ​ឈប់​បាញ់​ចូល​ជាធរមាន ប៉ុន្តែ​ការ​ឯកភាព​រក្សា​ស្ថានភាព​ទីតាំង​ឈរជើង​នៃ​កងទ័ព​ទាំង​ពីរ​ក្នុង​កិច្ចចរចា​នៅ​ប្រទេស​ម៉ាឡេស៊ី នា​ពេលនេះ គ្រាន់តែ​ជា​ជំហាន​មួយ​ឆ្ពោះ​ទៅ​រក​ការ​អនុវត្ត​បទ​ឈប់​បាញ់​ឲ្យ​បាន​ពេញលេញ​ប៉ុណ្ណោះ មិនមែន​ជា​ការ​ឯកភាព​បញ្ចប់​ជម្លោះ ឬ​ដំណោះស្រាយ​នៃ​ការ​កំណត់​ព្រំដែន​ឡើយ។ លោក សេង វណ្ណលី...

ក្រសួង​ការពារ​ជាតិ​កម្ពុជា​អះអាង​ថា​កងទ័ព​ថៃ បន្ត​សកម្មភាព​ចល័ត​នៅ​តំបន់​អានសេះ ទោះបី​មាន​ការ​ហាមឃាត់​ក៏ដោយ

ក្រសួង​ការពារ​ជាតិ​នៃ​រាជាណាចក្រ​កម្ពុជា អះអាង​ថា កងទ័ព​ថៃ បាន​បញ្ជូន​កម្លាំង​ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ និង​គ្រឿងចក្រ​ចូល​ក្នុង​តំបន់​អានសេះ ដែល​ជា​ដែន​អធិបតេយ្យ​ប្រទេស​កម្ពុជា ហើយ​ថែមទាំង​បាន​រាយ​បន្លា​លួស​ក្នុង​ទឹកដី​ខ្មែរ​ថែមទៀត ទោះបីជា​ត្រូវ​បាន​ហាមឃាត់​ពី​សំណាក់​កងកម្លាំង​យោធពល​ខេមរភូមិន្ទ​យ៉ាងណា​ក៏ដោយ។ នេះ​បើ​យោង​តាម​ការ​ថ្លែង​អះអាង​ពី​ឧត្ដមសេនីយ៍ឯក ម៉ាលី សុជាតា ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​វេលា​ម៉ោង ១១​ព្រឹក​ថ្ងៃ​ចន្ទ ទី​០៤ សីហា។ ប្រភព​ដែល​អះអាង​ថា ទង្វើ​របស់​កងទ័ព​ថៃ បែប​នេះ គឺជា​ការ​រំលោភ​បំពាន​បទ​ឈប់​បាញ់​យ៉ាង​គឃ្លើន និង​បាន​បង្ក​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​បំផុត​ចំពោះ​សន្តិភាព និង​សន្តិសុខ​នៅ​តាម​បណ្តោយ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ ក៏ដូចជា​តំបន់​ទាំងមូល​ផង​ដែរ។ ក្រសួង​ការពារ​ជាតិ​កម្ពុជា បញ្ជាក់​ថា កាលពី​ថ្ងៃទី​៣១ ខែ​កក្កដា កន្លង​ទៅ...

USCC៖ កម្ពុជា​ជាប់​ពាក់ព័ន្ធ​នឹង​មជ្ឈមណ្ឌល​បោកប្រាស់​របស់​ក្រុម​ឧក្រិដ្ឋជន​ជនជាតិ​ចិន​ដូច​ប្រទេស​ជិតខាង​ដែរ

គណៈកម្មការ​ត្រួតពិនិត្យ​សេដ្ឋកិច្ច​អាម៉េរិក-ចិន រក​ឃើញ​ថា ប្រទេស​កម្ពុជា​បាន​ជាប់​ពាក់ព័ន្ធ​នឹង​មជ្ឈមណ្ឌល​បោកប្រាស់​របស់​ក្រុម​ឧក្រិដ្ឋជន​ជនជាតិ​ចិន ដូច​ប្រទេស​ថៃ ភូមា ឡាវ និង​ប្រទេស​វៀតណាម ដែរ។ គណៈកម្មការ​ត្រួតពិនិត្យ​សេដ្ឋកិច្ច និង​សន្តិសុខ​សហរដ្ឋ​អាម៉េរិក-ចិន (The U.S.-China Economic and Security Review Commission – USCC) បាន​ចេញ​របាយការណ៍​របស់​ខ្លួន​កាលពី​ថ្ងៃទី​១៨ ខែ​កក្កដា ថា ប្រតិបត្តិការ​បោកប្រាស់​នៅ​កម្ពុជា​កំពុង​ផ្ទុះ​ឡើង​គួរ​ឱ្យ​កត់សម្គាល់ ខណៈ​យុទ្ធនាការ​បង្ក្រាប​អំពើ​បោកប្រាស់​ទាំងនោះ​ម្តងម្កាល គឺ​ដើម្បី​កាត់បន្ថយ​សម្ពាធ​អន្តរជាតិ​ប៉ុណ្ណោះ។ ប្រភព​ដដែល...

Latest news

© 2021, ដេលី. All rights reserved.