26 C
Phnom Penh

TAG

ហេង រតនា

បុគ្គលិក​ក្រុមហ៊ុន​ត​បណ្ដាញ​អគ្គិសនី SN បី​នាក់​រង​របួស​ធ្ងន់​និង​ស្រាល ដោយសារ​ដើរ​ជាន់​គ្រាប់បែក​ចង្កោម​របស់​ថៃ

អាជ្ញាធរ​ដោះ​មីន​កម្ពុជា អះអាង​ថា ក្នុង​ករណី​ផ្ទុះ​គ្រាប់បែក​ចង្កោម​ចំណុច​ភូមិ​បុស្សធំ ឃុំ​គោកខ្ពស់ ស្រុក​បន្ទាយអំពិល បាន​បណ្តាល​ឱ្យ​ពលរដ្ឋ​ខ្មែរ ៣​នាក់​រង​របួស​ធ្ងន់​ស្រាល បន្ទាប់ពី​ពួកគេ​បាន​ដើរ​ជាន់​សំណល់​យុទ្ធភណ្ឌ​ទាំងនោះ។ អគ្គនាយក​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា (CMAC) លោក ហេង រតនា សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៩ មករា នេះ​ថា នៅ​ព្រឹក​ថ្ងៃទី​២៩ ខែ​មករា ឆ្នាំ​២០២៦ នេះ ត្រង់​ចំណុច​ភូមិ​បុស្សធំ ឃុំ​គោកខ្ពស់ ស្រុក​បន្ទាយអំពិល ខេត្ត​ឧត្ដរមានជ័យ តាម​ដងផ្លូវ​លេខ​៥៨...

CMAC ទាមទារ​ឱ្យ​ប្រទេស​ថៃ ទទួល​ខុសត្រូវ​លើ​សកម្មភាព​បំផ្លិចបំផ្លាញ​ប្រាសាទ​ព្រះវិហារ​និង​ទីតាំង​ផ្សេង​ទៀត

មន្ត្រី​ជាន់ខ្ពស់​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា (CMAC) ចេញ​មុខ​ទាមទារ​ឱ្យ​ប្រទេស​ថៃ ទទួល​ខុសត្រូវ​លើ​សកម្មភាព​របស់​ខ្លួន​ជុំវិញ​សង្គ្រាម​ជាមួយ​ប្រទេស​កម្ពុជា រយៈពេល ២១​ថ្ងៃ ដែល​បាន​បំផ្លិចបំផ្លាញ​មិន​រើស​មុខ និង​មិន​រើស​ទីតាំង​ជនស៊ីវិល ជាពិសេស​គឺ​ការ​បំផ្លិចបំផ្លាញ​ប្រាសាទ​ព្រះវិហារ ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក។ អគ្គនាយក​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា (CMAC) លោក ហេង រតនា សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១២ មករា នេះ​ថា ប្រាសាទ​ព្រះវិហារ​ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ក្នុង​អង្គការ​យូណេស្កូ (UNESCO) និង​ជា​ទីតាំង​សក្ដិសិទ្ធិ​សម្រាប់​ពលរដ្ឋ​ខ្មែរ ត្រូវ​រង​ការ​ទម្លាក់​គ្រាប់បែក និង​បាញ់​ផ្លោង​កម្ទេច​យ៉ាង​ខ្លាំង​ពី​សំណាក់​យោធា​ថៃ កន្លង​ទៅ​ថ្មីៗ​នេះ។ លោក ហេង...

គ្រាប់​ផ្ទុះ​បណ្តាល​ឱ្យ​ស្លាប់​កុមារ​ខ្មែរ​ម្នាក់​និង​ឪពុក​របួស​ធ្ងន់ ភាគី​ខ្មែរ​ថា​ជា​គ្រាប់​របស់​ថៃ ខណៈ​ថៃ​បដិសេធ

កងទ័ព​ជើងគោក​ថៃ ច្រានចោល​សេចក្តី​ថ្លែងការណ៍​ពី​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា (CMAC) និង​សារព័ត៌មាន​ស្រុក​ខ្មែរ ដែល​បាន​អះអាង​ថា​គ្រាប់​ដែល​ផ្ទុះ​បណ្ដាល​ឱ្យ​កូនប្រុស​អាយុ ១០​ឆ្នាំ​ស្លាប់ និង​ឪពុក​របស់​គេ​របួស​ធ្ងន់​ថា​ជា​គ្រាប់​បាញ់​ដោយ​យោធា​ថៃ ថា​ជា​ការ​ផ្សាយ​សេចក្តី​រាយការណ៍​មិន​ត្រឹមត្រូវ ប្រាសចាក​ការពិត។ កាសែត The Nation របស់​ថៃ បាន​រាយការណ៍​អំពី​ការ​អះអាង​របស់​អ្នក​នាំពាក្យ​កងទ័ព​ថៃ លោក វិនធ័យ សុវារី (Winthai Suvaree) នៅ​ថ្ងៃទី​៣១ តុលា ថា កងទ័ព​ជើងគោក​ថៃ (Royal Thai...

CMAC៖ ថៃ​គ្មាន​លេស​ប្រកែក​ជុំវិញ​ការ​ផ្លោង​គ្រាប់​កាំភ្លើងធំ​មក​លើ​កម្ពុជា​ឡើយ ព្រោះ​មាន​ភស្តុតាង

មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា (CMAC) អះអាង​ថា ថៃ គ្មាន​លេស​ប្រកែក​សម​ហេតុផល​ជុំវិញ​ការ​ផ្លោង​គ្រាប់​កាំភ្លើងធំ​មក​លើ​បូរណភាព​ទឹកដី​កម្ពុជា នោះ​ទេ ពីព្រោះ​មាន​លេខ​កូដ​សម្គាល់​កាលបរិច្ឆេទ និង​ប្រទេស​ផលិត រួម​ទាំង​ក្រុមហ៊ុន​ផលិត​ច្បាស់លាស់។ អគ្គនាយក​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា (CMAC) លោក ហេង រតនា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៩ កញ្ញា នេះ​ថា ករណី​ផ្លោង​គ្រាប់​កាំភ្លើងធំ​របស់​យោធា​ថៃ មក​លើ​កម្ពុជា កាលពី​ចុង​សប្តាហ៍​កន្លង​ទៅ​ថ្មីៗ​នេះ ភាគី​ថៃ គឺជា​អ្នក​ចាប់ផ្តើម​បាញ់​មក​លើ​កម្ពុជា មុន ខណៈ​កងកម្លាំង​កម្ពុជា មិន​បាន​បាញ់​តបត​វិញ​ឡើយ។ ប្រភព​ដដែល...

អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ថា​ក្រៅ​ពី​រងគ្រោះ​ពី​ការ​ទម្លាក់​គ្រាប់បែក​របស់​ថៃ នៅ​ត្រូវ​រងគ្រោះ​ដោយ​ការ​បំភ្លៃ​បញ្ហា​គ្រាប់មីន​ទៀត

អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា លើកឡើង​ថា កម្ពុជា​មិន​ត្រឹមតែ​រងគ្រោះ​ដោយ​ការ​ទម្លាក់​គ្រាប់បែក MK-84, MK-82 និង​គ្រាប់បែក​ចង្កោម​ពី​លើ​យន្តហោះ F-16 របស់​ថៃ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពេលនេះ​ក៏​កំពុង​រងគ្រោះ​ពី​ការ​សម្ដែង​របស់​ភាគី​ថៃ ដែល​កំពុង​ព្យាយាម​ប្រើប្រាស់​បញ្ហា​គ្រាប់មីន ទម្លាក់​កំហុស​លើ​កម្ពុជា​ថែមទៀត។ អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក ប៉ែន បូណា លើកឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃទី​២០ សីហា នេះ​ថា ថៃ​កំពុង​ព្យាយាម​ប្រើប្រាស់​បញ្ហា​គ្រាប់មីន​កាឡៃ​ការពិត ដើម្បី​ឱ្យ​ពិភពលោក​យល់​ថា​ខ្លួន​ជា​ជនរងគ្រោះ ខណៈ​ជនរងគ្រោះ​ពិតប្រាកដ គឺ​កម្ពុជា ដែល​ទទួល​រង​នូវ​គ្រាប់បែក​ធុន​ធ្ងន់​ក្នុង​រយៈពេល​សង្គ្រាម ៥​ថ្ងៃ​កន្លង​ទៅ​នេះ។ លោក...

ស៊ីម៉ាក់​ចាត់ទុក​ការ​ចោទ​របស់​ភាគី​ថៃ​ដែល​ថា​ទ័ព​កម្ពុជា​លួច​ដាក់​មីន​ថ្មី​គឺ​ជា​ការ​ចោទ​គ្មាន​មូលដ្ឋាន​និង​មាន​ចរិត​នយោបាយ

មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា (CMAC) ចាត់ទុក​ការ​ចោទប្រកាន់​ពី​ភាគី​ថៃ ដែល​ថា​កងទ័ព​ប្រទេស​កម្ពុជា បាន​លួច​ដាក់​មីន​ថ្មី និង​ស្តុក​ទុក​មីន​ដោយ​បំពាន​អនុសញ្ញា​អូតាវ៉ា គឺជា​ការ​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន និង​មាន​ចរិត​ជា​លក្ខណៈ​នយោបាយ។ អនុប្រធាន​ទី​១ នៃ​អាជ្ញាធរ​មីន​កម្ពុជា លោក លី ធុជ លើកឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​ជុំវិញ​ការ​ចោទប្រកាន់​ពី​ភាគី​ថៃ អំពី​គ្រាប់មីន នៅ​ថ្ងៃទី​១៨ ខែ​សីហា ឆ្នាំ​២០២៥ នេះ​ថា តំបន់​ដែល​ទាហាន​ថៃ រងគ្រោះ​ដោយសារ​ផ្ទុះ​មីន គឺជា​អតីត​តំបន់​សមរភូមិ​ពី​ជំនាន់​សង្គ្រាម​កងទ័ព​យៀកណាម ឈ្លានពាន និង​ចម្បាំង​ស៊ីវិល​ក្នុង​ប្រទេស​កម្ពុជា​រវាង​កងទ័ព​រដ្ឋការ​ក្រុង​ភ្នំពេញ និង​ទ័ព​ព្រៃ​ខ្មែរក្រហម...

ស៊ីម៉ាក់​រក​ឃើញ​គ្រាប់បែក​ជិត ២​ពាន់​គ្រាប់​ដែល​កងទ័ព​អាកាស​ថៃ បាន​ទម្លាក់​ក្នុង​ខេត្ត​ឧត្ដរមានជ័យ

អគ្គនាយក​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា (ស៊ីម៉ាក់) លោក ហេង រតនា អះអាង​ថា ស៊ីម៉ាក់​រក​ឃើញ​សំណល់​គ្រាប់បែក​ចំនួន​ជាង ១​ពាន់​គ្រាប់​នៅ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ឧត្ដរមានជ័យ ដែល​សុទ្ធសឹងតែ​ជា​គ្រាប់​ដែល​ត្រូវ​បាន​ទម្លាក់​ដោយ​កងទ័ព​អាកាស​ថៃ អំឡុង​ពេល​នៃ​ការ​ផ្ទុះ​អាវុធ​នៅ​តាម​ព្រំដែន​រយៈពេល ៥​ថ្ងៃ ចាប់តាំងពី​ថ្ងៃទី​២៤ ដល់​ថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ​២០២៥។ លោក ហេង រតនា បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ផ្ទាល់ខ្លួន​លោក​ថា មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា បាន​រក​ឃើញ​គ្រាប់បែក និង​គ្រាប់​កាំភ្លើងធំ​ចំនួន ១៥៤៩​គ្រាប់ ស្ថិត​នៅ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ឧត្ដរមានជ័យ ដែល​សុទ្ធសឹងតែ​ជា​គ្រាប់​បន្សល់​ទុក​ក្រោយ​ការ​ឈ្លានពាន​របស់​ថៃ។ លោក...

ស៊ីម៉ាក់​ណែនាំ​ពលរដ្ឋ​ទាក់ទង​មន្ត្រី​ជំនាញ​ដោយ​ផ្ទាល់​ដើម្បី​សម្អាត​គ្រាប់​មិន​ទាន់​ផ្ទុះ​ពេល​បញ្ចប់​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ

អគ្គនាយក​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា លោក ហេង រតនា ណែនាំ​ពលរដ្ឋ​ឱ្យ​ទាក់ទង​ទៅ​កាន់​មន្ត្រី​ជំនាញ​នៃ​អង្គភាព​ស៊ីម៉ាក់​ដោយ​ផ្ទាល់ ដើម្បី​សម្អាត​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ក្នុង​បុព្វហេតុ​សុខ​សុវត្ថិភាព​ជូន​ពលរដ្ឋ​មូលដ្ឋាន​ទាំងអស់​គ្នា បន្ទាប់ពី​បញ្ចប់​ការ​ផ្ទុះ​អាវុធ​រវាង​កងទ័ព​ថៃ-កម្ពុជា នា​ថ្ងៃទី​២៩ ខែ​កក្កដា។ អគ្គនាយក​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា លោក ហេង រតនា បាន​សរសេរ​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​ថា «គ្រាន់តែ​ស្ងប់ស្ងាត់​គ្រាប់កាំភ្លើង​បន្តិច នៅ​ថ្ងៃទី​២៩ ខែ​កក្កដា ពលរដ្ឋ​បាន​ទំនាក់ទំនង​មក​អង្គភាព​ស៊ីម៉ាក់ ឱ្យ​ជួយ​បោស​សម្អាត​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ដែល​សេសសល់​ពី​ការ​ប្រយុទ្ធ​គ្នា​រវាង​ទាហាន​ថៃ និង​កងកម្លាំង​កម្ពុជា»។ លោក ហេង រតនា អះអាង​ថា នៅ​ពេល​ដែល​សភាពការណ៍​សង្គ្រាម​បាន​បញ្ឈប់ កម្លាំង​អង្គភាព​ស៊ីម៉ាក់...

រដ្ឋាភិបាល​ថៃ ព្រមាន​ប្តឹង​ប្រទេស​កម្ពុជា​ករណី​ចោទ​ថា​ដាក់​គ្រាប់មីន​បំពាន​អនុសញ្ញា​អូតាវ៉ា (Ottawa)

អនុរដ្ឋមន្ត្រី​ការពារ​ជាតិ​ថៃ ព្រមាន​ប្តឹង​កម្ពុជា ពី​បទ​រំលោភ​អនុសញ្ញា​អូតាវ៉ា (Ottawa Convention) ជុំវិញ​ការ​ផ្ទុះ​គ្រាប់មីន​នៅ​តំបន់​មុំ​៣ ក្រោម​ហេតុផល​ថា​គ្រាប់មីន​ប្រឆាំង​មនុស្ស​ម៉ាក PMN -2 គឺជា​គ្រាប់មីន​របស់​កម្ពុជា។ សារព័ត៌មាន​ថៃ ខៅ ស៊ុត (Khaosod) បាន​ស្រង់​សម្ដី​អនុរដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ថៃ និង​ជា​នាយក​មជ្ឈមណ្ឌល​បញ្ជាការ​ប្រឆាំង​ភេរវកម្ម (CTCC) លោក ណាថាពល ណាក់ផានិច (Natthapol Nakpanich) នៅ​ថ្ងៃទី​២១ កក្កដា នេះ​ថា...

ទាហាន​ថៃ តាម​ព្រំដែន​ជាប់​ប្រទេស​កម្ពុជា​ដាច់​ជើង និង​រង​របួស​ដោយសារ​ជាន់​មីន​បង្កប់

ក្រសួង​ការពារ​ជាតិ​ថៃ អំពាវនាវ​ឱ្យ​កម្ពុជា​ដោះ​មីន​ចាស់ៗ​ចេញ ស្រប​ពេល​ដែល​អាជ្ញាធរ​ថៃ ក៏​កំពុង​បើក​ការ​ស៊ើបអង្កេត​ដែរ ដើម្បី​ឱ្យ​ប្រាកដ​ថា​តើ​គ្រាប់មីន​ដែល​ផ្ទុះ​នោះ​ជា​គ្រាប់មីន​ចាស់ ឬ​គ្រាប់​ថ្មី ខណៈ​ការ​រក​ឃើញ​ដំបូង​បង្ហាញ​ថា​ជា​គ្រាប់មីន​ចាស់ៗ​ដែល​មិន​ទាន់​ត្រូវ​បាន​បោស​សម្អាត។ សារព័ត៌មាន​ថៃ The Nation បាន​ស្រង់​សម្ដី​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ថៃ លោក នត្តាពល ណាក់ប៉ាណិជ្ជ (Nattapon Nakpanich) នៅ​ថ្ងៃទី​១៨ កក្កដា នេះ​ថា ប្រសិនបើ​រក​ឃើញ​ថា​គ្រាប់មីន​ទាំងនោះ​ជា​គ្រាប់មីន​ថ្មី នោះ​គឺជា​ការ​រំលោភ​លើ​អនុស្សរណៈ​យោគយល់​៤៣ (MOU៤៣) រវាង​កម្ពុជា និង​ថៃ យ៉ាង​ធ្ងន់ធ្ងរ...

Latest news

© 2021, ដេលី. All rights reserved.