29.3 C
Phnom Penh

TAG

ហែម វណ្ណា HVNN

អង្គការ​សង្គម​ស៊ីវិល​ស្នើសុំ​ឱ្យ​តុលាការ​ខេត្ត​បន្ទាយមានជ័យ ដោះលែង​ចាងហ្វាង​កាសែត​អនឡាញ​លោក ហែម វណ្ណា

អង្គការ​ការពារ​សិទ្ធិមនុស្ស ស្នើ​ឱ្យ​តុលាការ​ខេត្ត​បន្ទាយមានជ័យ ពិចារណា​ដោះលែង​ចាងហ្វាង​កាសែត​អនឡាញ HVNN លោក ហែម វណ្ណា ដែល​អាជ្ញាធរ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​ពាក់ព័ន្ធ​នឹង​ការ​រាយការណ៍​អំពើ​ហិង្សា​លើ​ជនជាតិ​ចិន មួយ​ក្រុម នៅ​ទីតាំង​មួយ​កន្លែង​ដែល​សង្ស័យ​ថា​ជា​មូលដ្ឋាន​ឆបោក​តាម​អ៊ីនធឺណិត​នៅ​ក្រុង​ប៉ោយប៉ែត កាលពី​ពេល​ថ្មីៗ​នេះ។ អង្គការ​ការពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា (អាដហុក) បាន​ដាក់​សំណើ​ទៅ​កាន់​ប្រធាន​តុលាការ​ខេត្ត​បន្ទាយមានជ័យ កាលពី​ថ្ងៃទី​១១ ខែ​កុម្ភៈ ដែល​ទើប​នឹង​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១២ កុម្ភៈ នេះ ដោយ​ស្នើ​ឱ្យ​តុលាការ​ពិចារណា​ទៅ​លើ​ហេតុផល​មួយ​ចំនួន​ចំពោះ​ការ​សម្រេច​ឃុំ​ខ្លួន​លោក ហែម វណ្ណា នា​ពេលនេះ។ សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លើកឡើង​ថា...

អង្គការ​សង្គម​ស៊ីវិល ២២​ស្ថាប័ន ស្នើ​រដ្ឋាភិបាល​ដោះលែង​ចាងហ្វាង​កាសែត​អនឡាញ​ម្នាក់​ជាបន្ទាន់

អង្គការ​សង្គម​ស៊ីវិល​ជាង ២០ ទាមទារ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា ដោះលែង​ចាងហ្វាង​កាសែត​អនឡាញ HVNN លោក ហែម វណ្ណា ជាបន្ទាន់ និង​ត្រូវ​ទម្លាក់​ចោល​បទ​ចោទ​ទាំងអស់។ អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន ២២​ស្ថាប័ន មាន​ទាំង​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​ខ្មែរ (CamboJA) មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) និង​អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន (RSF) ជាដើម បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​គ្នា​នៅ​ថ្ងៃទី​១០ កុម្ភៈ នេះ ដោយ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ដោះលែង​លោក ហែម...

Latest news

© 2021, ដេលី. All rights reserved.