29 C
Phnom Penh

TAG

អ្នកស្រី លី អែលឡែន

អ្នក​ឃ្លាំមើល៖ ក្រសួង​សុខាភិបាល​រៀបចំ​សព​ដែល​ស្លាប់​ដោយ​ជំងឺ​កូវីដ-១៩​បាន​ល្អ​ប្រសើរ​ជាង​មុន

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) លើកឡើង​ថា ការ​កែប្រែ​របស់​ក្រសួង​សុខាភិបាល ក្នុង​ការរៀបចំ​សព​ដែល​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ យក​ទៅ​បូជា គឺ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​មុន។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រសួង​សុខាភិបាល​បាន​ចេញ​សេចក្តី​ណែនាំ​ទៅដល់​គណៈកម្មការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ-១៩ នៅ​តាម​បណ្តា​រាជធានី​ខេត្ត​ទាំងអស់​ឲ្យ​មាន​ការប្រុងប្រយ័ត្ន​ក្នុង​ការរៀបចំ​សាកសព​ដែល​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ឲ្យ​បាន​ត្រឹមត្រូវ​ជាទីបំផុត។ ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១២ កក្កដា ថា អ្វី​ដែល​ក្រសួង​សុខាភិបាល​យកចិត្ត​ទុកដាក់​បន្ថែម​ទៀត​នោះ គឺ​ការកំណត់​ចំនួន​អ្នក​ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ នា​ពេល​កន្លង​មក ថា​តើ​ពួកគេ​មាន​ជំងឺ​ឱកាស​និយម​អ្វី​ខ្លះ​ដែល​ងាយ​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​ជំងឺ​កូវីដ-១៩...

Latest news