26.1 C
Phnom Penh

TAG

ឥណ្ឌា-ប៉ាគីស្ថាន

ក្នុង​បរិបទ​យុទ្ធសន្តិភាព​បទ​ឈប់​បាញ់៖ មេដឹកនាំ​ប៉ាគីស្ថាន និង​ឥណ្ឌា នៅ​បន្ត​សង្គ្រាម​ចិត្តសាស្ត្រ​វាយប្រហារ​គ្នា

មក​ទល់​ពេលនេះ ឥណ្ឌា និង​ប៉ាគីស្ថាន កំពុង​ស្ថិត​ក្នុង​សភាព​ស្ងប់ស្ងាត់ មិន​ទាន់​ឃើញ​មាន​ការ​ចុះផ្សាយ​ថា​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​បន្ត​វាយប្រហារ​ដាក់​គ្នា​នោះ​ទេ បន្ទាប់ពី​ភាគី​ទាំង​ពីរ​យល់ព្រម​ជា​ថ្មី​ម្ដង​ទៀត ទទួលយក​បទ​ឈប់​បាញ់​ដែល​ស្នើ​ឡើង​ដោយ​អាមេរិក។ តែ​ជាមួយ​គ្នា​នេះ ប៉ាគីស្ថាន និង​ឥណ្ឌា បែរជា​ដណ្ដើម​គ្នា​អួត​ពី​ជោគជ័យ​ក្នុង​សង្គ្រាម​រយៈពេល ៥​ថ្ងៃ​ជាប់​គ្នា​នេះ​ទៅវិញ។ នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន លោក Muhammad Shehbaz Sharif បាន​ប្រកាស​កំណត់​ថ្ងៃទី​១០ ខែ​ឧសភា រៀង​រាល់​ឆ្នាំ ជា «ទិវា​ប្រយុទ្ធ​ដើម្បី​សច្ចភាព» ជា​ថ្ងៃ​អបអរ​នៃ​ការ​សម្រេច​បាន​ជ័យជម្នះ​ចេញពី​ការ​សាមគ្គី​ជាតិ​នៃ​ប្រទេស​ជាតិ​ប៉ាគីស្ថាន។ លោក Shehbaz Sharif អះអាង​ថា...

សង្គ្រាម​សងសឹក ឥណ្ឌា-ប៉ាគីស្ថាន ផ្ទុះឡើង ខណៈ​ប្រទេស​ទាំង​ពីរ​មាន​ក្បាលគ្រាប់​នុយក្លេអ៊ែរ​ប្រហាក់​ប្រហែល​គ្នា

១៥​ថ្ងៃ​ក្រោយពី​ស្លាប់​អ្នក​ទេសចរ​ឥណ្ឌា ២៦​នាក់ និង​រង​របួស ៣០​នាក់ ដោយ​ការ​វាយប្រហារ​ពី​សំណាក់​ក្រុម​សកម្ម​ប្រយុទ្ធ បាន​នាំ​ឱ្យ​រដ្ឋាភិបាល​ក្រុង​ញ៉ូវដេលី ប្រកាស​សងសឹក ហើយ​ចោទ​ថា​ពួក​សកម្ម​ប្រយុទ្ធ​ចូល​ទៅ​បាញ់​រះ​ខាង​ក្នុង​ទឹកដី​នៃ​ព្រំដែន​ឥណ្ឌា។ នាយករដ្ឋមន្ត្រី​ឥណ្ឌា សច្ចា​តាម​សម្លាប់​ក្រុម​ភេរវនិយម​ជ្រក​ក្រោម​ទឹកដី​ប៉ាគីស្ថាន ឬ​ទោះ​នៅ​ទីណា​នៃ​ពិភពលោក​ក៏ដោយ។ ឥឡូវ​នេះ សង្គ្រាម​សងសឹក​បាន​ផ្ទុះ​ហើយ។ បណ្ដាញ​ផ្សាយ​ព័ត៌មាន​ធំៗ​បាន​បង្វែរ​ទិស​របស់​ពួកគេ​ឆ្ពោះ​ទៅ​ដែនដី​កាស្មៀរ នៃ​តំបន់​ច្រៀក​ជា​ពីរ​រវាង​ឥណ្ឌា និង​ប៉ាគីស្ថាន។ ដែនដី​ឈ្មោះ​តែ​មួយ តែ​ច្រៀក​ជា​ពីរ បាន​ក្លាយ​ទៅ​ជា​វិបត្តិ​ដ៏​រ៉ាំរ៉ៃ​តាំងពី​អាណានិគម​អង់គ្លេស ប្រគល់​ឯករាជ្យ​នៅ​ឆ្នាំ​១៩៤៧។ នៅ​ថ្ងៃទី​៧ ខែ​ឧសភា នេះ រដ្ឋាភិបាល​ឥណ្ឌា បាន​សម្រេច​បើក​ការ​វាយប្រហារ​សងសឹក​ក្នុង​ទម្រង់​ទ្រង់ទ្រាយ​ធំ​រហូត​ដល់​ប្រើប្រាស់​យន្តហោះ​ចម្បាំង និង​ឈាន​ដល់​ការ​ប្រើប្រាស់​កាំភ្លើងធំ​បាញ់​ផ្លោង​ដាក់​គ្នា​ទៅវិញ​ទៅមក​ថែម​ទៀត។ យោង​តាម​ការ​ចុះផ្សាយ​នៃ​បណ្ដាញ​ផ្សាយ​ព័ត៌មាន...

Latest news

© 2021, ដេលី. All rights reserved.