TAG
COP26
មន្ត្រីសិទ្ធិមនុស្ស៖ បើរដ្ឋាភិបាលពិតជាចង់ការពារព្រៃឈើមែន ត្រូវតែការពារសុវត្ថិភាពសកម្មជនព្រៃឈើឱ្យបានល្អប្រសើរ
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សនៅកម្ពុជា លើកឡើងថា បើរដ្ឋាភិបាលកម្ពុជាពិតជាចង់ការពារព្រៃឈើឱ្យគង់វង្សប្រាកដមែន ត្រូវតែការពារសុវត្ថិភាពសកម្មជនព្រៃឈើ និងផ្តល់សិទ្ធិអំណាចឲ្យពួកគេអាចចូលព្រៃ ដើម្បីការពារព្រៃឈើទាំងនោះ ជាជាងគំរាមកំហែង និងចាប់ខ្លួនពួកគេបន្តទៀត ខណៈសកម្មជនព្រៃឈើត្រូវអាជ្ញាធរកម្ពុជានៅតែបន្តចាប់ខ្លួនឥតស្រាកស្រាន្តសព្វថ្ងៃនេះ។
អ្នកនាំពាក្យរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា បានសរសេរលើគណនី Facebook របស់លោកកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ថា បើរដ្ឋាភិបាលពិតជាមានឆន្ទៈថែរក្សាព្រៃឈើពីការកាប់បំផ្លាញមែន មិនចាំបាច់ចំណាយពេលវេលាយូររហូតដល់ឆ្នាំ២០៣០ ទេ ព្រោះថាព្រៃឈើអាចនឹងហិនហោចកាន់តែខ្លាំងថែមទៀត បើផ្អែកតាមរូបភាពបំផ្លាញយ៉ាងអណាធិបតេយ្យក្នុងពេលបច្ចុប្បន្ននេះ។
មន្ត្រីការពារសិទ្ធិមនុស្សរូបនេះអះអាងថា រដ្ឋាភិបាលគួរតែដោះលែងសកម្មជនព្រៃឈើនានា ដូចជាលោក...
ក្រសួងបរិស្ថាន៖ កម្ពុជាបានប្ដេជ្ញាចិត្តខ្ពស់ដោះស្រាយការប្រែប្រួលអាកាសធាតុដើម្បីការអភិវឌ្ឍ
រដ្ឋមន្ត្រីក្រសួងបរិស្ថាន អះអាងថា កម្ពុជាបានប្ដេជ្ញាចិត្តខ្ពស់ក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ ដើម្បីការអភិវឌ្ឍដោយការលើកកម្ពស់ស្ថានភាពរបស់បុគ្គល និងក្រុមនានាឱ្យមានការចូលរួម និងទទួលផលពីសកម្មភាពនានារបស់សង្គមដោយមិនរើសអើង។ ប៉ុន្តែមហាជននៅតែមានចម្ងល់ថា ហេតុអ្វីកម្ពុជានៅតែមិនព្រមចូលរួមចុះហត្ថលេខាស្ដីពីការរួមគ្នាបញ្ឈប់ការបាត់បង់ព្រៃឈើលើសេចក្តីប្រកាសទីក្រុង Glasgow នៅពេលនេះ?
រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ អះអាងនៅថ្ងៃទី១១ វិច្ឆិកា នេះថា ក្នុងនាមកម្ពុជាជាប្រទេសដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចតួច តែកម្ពុជាបានបង្ហាញពីការប្ដេជ្ញាចិត្តខ្ពស់ក្នុងការដោះស្រាយការបម្រែបម្រួលអាកាសធាតុ តាមរយៈដាក់ឱ្យដំណើរការថាមពលពន្លឺព្រះអាទិត្យដែលមានទំហំជាង ៤០០មេហ្គាវ៉ាត់ដែលតំណាងឱ្យ ១៥% នៃប្រភពថាមពលរបស់ខ្លួន។
លោកអះអាងថា ក្រៅពីចាប់ផ្តើមដំណើរការថាមពលព្រះអាទិត្យ កម្ពុជានឹងមិនបង្កើតរោងចក្រថាមពលធ្យូងថ្មថ្មីបន្ថែមទៀតនោះទេ។...
អង្គការការពារបរិស្ថានទាមទារឲ្យកម្ពុជាគោរពសន្យារក្សាគម្របព្រៃឈើនិងទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
អង្គការសមាគមដែលធ្វើការទាក់ទងនឹងការការពារបរិស្ថានជាច្រើន បានទាមទារឱ្យរដ្ឋាភិបាលកម្ពុជាគោរពការប្ដេជ្ញាចិត្តរបស់ខ្លួនដែលបានសន្យាក្នុងសន្និសីទ COP21 នៅទីក្រុងប៉ារីស ឆ្នាំ២០១៥ លើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្ដីពីការប្រែប្រួលអាកាសធាតុ ខណៈរដ្ឋាភិបាលខ្មែរបានផ្តល់ដីសម្បទានសេដ្ឋកិច្ចឱ្យក្រុមហ៊ុនឯកជនដែលបានបំផ្លាញព្រៃឈើកម្ពុជាយ៉ាងធ្ងន់ធ្ងរសព្វថ្ងៃនេះ។
អង្គការសមាគមជិត ២០ស្ថាប័នដែលធ្វើការលើវិស័យបរិស្ថាននៅកម្ពុជា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ បានចេញសេចក្តីថ្លែងការណ៍រួមគ្នាអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំសន្និសីទអង្គការសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុលើកទី២៦ បញ្ជាក់ពីការប្ដេជ្ញាចិត្តពង្រឹងការអនុវត្តស្ដីពីការប្រែប្រួលអាកាសធាតុ ដែលកម្ពុជាជារដ្ឋភាគីហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែរនោះ។
ប្រភពដដែលអះអាងថា ការចូលរួមការពារព្រៃឈើរបស់ភាគីពាក់ព័ន្ធ រួមមានសហគមន៍មូលដ្ឋាន សកម្មជនបរិស្ថាន អង្គការសមាគមដែលធ្វើការងារលើបញ្ហាបរិស្ថាន និងធនធានធម្មជាតិ គឺជាធាតុផ្សំមួយដ៏ចាំបាច់មិនអាចខ្វះបាន ដើម្បីជួយឱ្យរាជរដ្ឋាភិបាលកម្ពុជាអាចសម្រេចនូវការប្ដេជ្ញាចិត្តក្នុងការចូលរួមកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់...
ប្រទេស១៣១លើពិភពលោកប្ដេជ្ញារួមគ្នាបញ្ឈប់ការបាត់បង់ព្រៃឈើ ដើម្បីការពារការបម្រែបម្រួលអាកាសធាតុ
មន្ត្រីគណបក្សកៅរដ្ឋាភិបាល ជំរុញឱ្យរដ្ឋាភិបាលកម្ពុជាស្រាយបំភ្លឺចំពោះករណីដែលខ្លួនមិនបានចូលរួមចុះហត្ថលេខាជាមួយប្រទេសចំនួន១៣១ នៅលើពិភពលោក «ស្ដីពីការរួមគ្នាបញ្ឈប់ការបាត់បង់ព្រៃឈើ ដើម្បីទប់ទល់ការផ្លាស់ប្ដូរអាកាសធាតុ»។
ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) បណ្ឌិត យ៉ង សាំងកុមារ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៥ វិច្ឆិកា នេះថា កម្ពុជាត្រូវតែចូលរួមជាមួយប្រទេសទាំងនោះ ដើម្បីទប់ស្កាត់ការបំភាយឧស្ម័នផ្ទះកញ្ចក់ ដើម្បីរួមចំណែកនៃការកាត់បន្ថយឡើងកម្ដៅរបស់ផែនដី ក៏ដូចជាស្ដារព្រៃឈើខ្មែរឡើងវិញ បន្ទាប់ពីរងការបំផ្លាញជាច្រើនឆ្នាំកន្លងមកនេះ។
ប្រទេសចំនួន១៣១ ដែលបានចុះហត្ថលេខាលើសេចក្តីប្រកាសទីក្រុង Glasgow ស្ដីពីការរួមគ្នាបញ្ឈប់ការបាត់បង់ព្រៃឈើ...