38.1 C
Phnom Penh

TAG

Darya Dugina

អាមេរិក​ជំរុញ​ឱ្យ​ពលរដ្ឋ​ខ្លួន​ឆាប់​ចាកចេញ​ពី​អ៊ុយក្រែន​ដោយ​បារម្ភ​ថា​រុស្ស៊ី​អាច​នឹង​បង្កើន​ការ​វាយប្រហារ

ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ទីក្រុង​គៀវ នៃ​ប្រទេស​អ៊ុយក្រែន និង​ក្រសួង​ការបរទេស​របស់​ប្រទេស​មហា​អំណាច​មួយ​នេះ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ដោយ​ធ្វើការ​ព្រមាន​អំពី​ការ​កើន​ឡើង​ដោយ​ការ​វាយប្រហារ​របស់​កងទ័ព​រុស្ស៊ី នៅ​អ៊ុយក្រែន ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​ទៀត​នេះ ដែល​ប្រទេស​នេះ​ត្រូវ​រៀបចំ​ថ្ងៃ​បុណ្យ​ឯករាជ្យ​របស់​ខ្លួន​នៅ​ថ្ងៃទី​២៤ សីហា។ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ ក្រសួង​ការបរទេស​អាមេរិក​បាន​ជំរុញ​ដល់​ពលរដ្ឋ​របស់​ខ្លួន​ឲ្យ​ចាកចេញ​ពី​ប្រទេស​នេះ ប្រសិនបើ​ពួកគេ​អាច​ធ្វើ​បាន។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅ​ថ្ងៃ​អង្គារ ទី​២៣ ខែ​សីហា នេះ។ ស្ថានទូត​អាមេរិក​ប្រចាំ​ទីក្រុង​គៀវ បាន​ផ្ញើ​សារ​ដាស់តឿន​ដល់​ពលរដ្ឋ​របស់​ខ្លួន​តាមរយៈ​គេហទំព័រ​ផ្លូវការ​ថា ក្រសួង​ការបរទេស​បាន​ទទួល​ព័ត៌មាន​ថា ប្រទេស​រុស្ស៊ី​កំពុង​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​បើក​ការ​វាយប្រហារ​បន្ថែម​ទៀត​លើ​ហេដ្ឋារចនាសម្ព័ន្ធ និង​អគារ​រដ្ឋាភិបាល​អ៊ុយក្រែន​ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​ទៀត​នេះ។ ស្ថានទូត​ប្រទេស​មហា​អំណាច​នេះ​បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​អាមេរិក​ទាំងអស់ ចាកចេញ​ពី​អ៊ុយក្រែន​ចាប់ពី​ការ​ជូនដំណឹង​នេះ តាម​មធ្យោបាយ​ដឹកជញ្ជូន​ឯកជន ប្រសិនបើ​មាន​សុវត្ថិភាព​ក្នុង​ការ​ធ្វើ​ដំណើរ។ ជាមួយ​គ្នា​នេះ...

Latest news