28 C
Phnom Penh

TAG

Muammar Gaddafi

កូនប្រុស​ជន​ផ្ដាច់ការ Gaddafi ប្រកាស​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី

Saif al-Islam Gaddafi ជា​កូនប្រុស​របស់​ជន​ផ្ដាច់ការ Muammar Gaddafi នៃ​ប្រទេស​លីប៊ី ដែល​ទើប​ចេញ​មុខ​ជា​សាធារណៈ​បន្ទាប់ពី​ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ ប្រកាស​ខ្លួន​លោក​ថា​ជា​បេក្ខជន​សម្រាប់​តំណែង​ប្រធានាធិបតី​នៅ​ក្នុង​ការបោះឆ្នោត​ជិត ៦​ខែ​ទៀត​នេះ។ តាម​គេហទំព័រ​នៃ​សារព័ត៌មាន​របស់​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក ផ្សាយ​ជា​ភាសា​អង់គ្លេស បាន​ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ទី​២៩ មិថុនា ថា ប្រទេស​លីប៊ី នឹង​រៀបចំ​ការបោះឆ្នោត​ប្រធានាធិបតី​នៅ​ក្នុង​ខែ​ធ្នូ ឆ្នាំ​២០២១ នេះ។ តែ​ការបោះឆ្នោត​នេះ ពោរពេញ​ដោយ​ការ​បារម្ភ​អំពី​អំពើ​ហិង្សា​ទាំង​ក្នុង​អំឡុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត និង​ក្រោយ​បោះឆ្នោត។ ក្រុម​ប្រទេស​លោក​សេរី និង​អ្នក​សង្កេតការណ៍​អង្គការ​សហប្រជាជាតិ កំពុង​សម្លឹង​ទៅ​រក​ប្រទេស​លីប៊ី ក្នុង​ដំណើរ​ទៅ​រក​ការបោះឆ្នោត​មួយ​ក្រោម​ហានិភ័យ​ដ៏​គ្រោះថ្នាក់។ ក្រុម​អ្នកជំនាញ​កិច្ចការ​ប្រជាធិបតេយ្យ​អន្តរជាតិ...

Latest news