42.2 C
Phnom Penh

TAG

Nancy Pelosi

មន្ត្រី​កំពូលៗ​អាមេរិក​សម្រុក​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​នៅ​ដើម​ខែ​សីហា នេះ

យ៉ាងតិច​ណាស់​មន្ត្រី​ជាន់ខ្ពស់​សហរដ្ឋ​អាមេរិក ៣​រូប​ដែល​មាន​ឥទ្ធិពល បាន​ចែក​គ្នា​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក សំដៅ​ពង្រឹង​អំណាច និង​ឥទ្ធិពល​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​តំបន់​នេះ។ ការ​មក​ដល់​ប្រទេស​មួយ​នៃ​អាស៊ី​ប៉ាស៊ីហ្វិក​មុន​គេ គឺ​អ្នកស្រី​ប្រធាន​រដ្ឋសភា​សហរដ្ឋ​អាមេរិក ដែល​ជា​អ្នក​នយោបាយ​លំដាប់​ទី​២ នៃ​ប្រទេស​មហាអំណាច​មួយ​នេះ។ តាម​ដំណឹង​ពី​ប្រទេស​សិង្ហបុរី ប្រធាន​រដ្ឋសភា អ្នកស្រី Nancy Pelosi បាន​ទៅ​ដល់​ដែនដី​នៃ​អាស៊ី​មួយ​នេះ​ហើយ។ ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី Pelosi ក៏​មាន​សមាជិក​សភា​ជាន់ខ្ពស់​ប្រាំ​មួយ​រូប​មក​ជាមួយ​ដែរ។ នៅ​ប្រទេស​សិង្ហបុរី អ្នកស្រី ប៉េឡូស៊ី បាន​ជួប​សន្ទនា​ភ្លាម​ជាមួយ​អ្នកស្រី​ប្រធានាធិបតី ហាលីម៉ាស់ យ៉ាខូប (Halimah Yacob)...

ប្រធាន​រដ្ឋសភា​អាមេរិក​អាច​នឹង​ធ្វើ​ដំណើរ​តាម​ជើង​យន្តហោះ​យោធា​ទៅ​តៃវ៉ាន់

ប្រធាន​រដ្ឋសភា​សហរដ្ឋ​អាមេរិក​ដ៏​មាន​ឥទ្ធិពល អ្នកស្រី Nancy Pelosi អាច​នឹង​ត្រូវ​ធ្វើ​ដំណើរ​តាម​ជើង​យន្តហោះ​របស់​កងទ័ព​អាមេរិក​ទៅ​កាន់​កោះ​តៃវ៉ាន់។ នេះ​បើ​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AP ដែល​បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​២៧ កក្កដា នេះ។ បើ​តាម​ប្រភព​ព័ត៌មាន​ដដែល​នេះ មន្ទីរ​ប៉ុងតាហ្គូន​កំពុង​តែ​រៀបចំ​យន្តហោះ​ចម្បាំង​ដើម្បី​ដឹក​អ្នកស្រី Pelosi និង​គណៈប្រតិភូ​សមាជិក​សភា ប្រសិនបើ​អ្នកស្រី Pelosi សម្រេច​ទៅ​កាន់​កោះ​តៃវ៉ាន់ ទោះបី​មាន​ការ​គំរាមកំហែង​យ៉ាង​ខ្លាំង​ពី​ចិន ក៏ដោយ​នោះ។ មន្ត្រី​អាមេរិក​និយាយ​ថា អាមេរិក​ពុំ​មាន​ការ​ភ័យ​ច្រើន​ទេ​ចំពោះ​ការ​គំរាម​កំហែង​របស់​ចិន ដែល​ថា​នឹង​ចាត់​វិធានការ​ដោយ​កម្លាំង និង​ដោយ​បង្ខំ​ទៅ​លើ​យន្តហោះ​ដែល​ដឹក​អ្នកស្រី Pelosi ទៅ​កោះ​តៃវ៉ាន់ នៅ​ខែ​សីហា...

Latest news