TAG
OCIC
ពលរដ្ឋជាង៦០គ្រួសារត្រៀមតវ៉ាទាមទារដោះស្រាយទំនាស់ដីស្រែជាមួយក្រុមហ៊ុនឧកញ៉ា ពុង ឃាវសែ
ពលរដ្ឋជាច្រើនគ្រួសារនៅខេត្តកណ្តាល កំពុងប្រមូលគ្នាចេញតវ៉ាទាមទារឱ្យអាជ្ញាធរជួយដោះស្រាយទំនាស់ដីធ្លីរវាងអ្នកភូមិជាង ៦០គ្រួសារជាមួយក្រុមហ៊ុនអភិវឌ្ឍន៍វាលយន្តហោះថ្មី អូស៊ីអាយស៊ី (OCIC) របស់ឧកញ៉ា ពុង ឃាវសែ ដែលបានប៉ះពាល់ដីស្រែចម្ការរបស់ពួកគាត់។ក្រុមពលរដ្ឋទាំងនោះបានបោះតង់សង់ខ្ទមនៅតំបន់ដីមានជម្លោះនៅភូមិអំពៅព្រៃ ឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងខ្លះទៀតនៅតាមដងផ្លូវ ដើម្បីតៀមតវ៉ារកដំណោះស្រាយឲ្យបានសមរម្យសម្រាប់គ្រួសារពួកគាត់។តំណាងពលរដ្ឋឱ្យដឹងថា មូលហេតុដែលអ្នកភូមិនាំគ្នាធ្វើបែបនេះ គឺដោយសារតែអាជ្ញាធរដែលពាក់ព័ន្ធ មិនអើពើរកដំណោះស្រាយចំពោះទុក្ខកង្វល់រួមរបស់ពលរដ្ឋក្នុងមូលដ្ឋាននោះទេ។តំណាងពលរដ្ឋដដែលបានបញ្ជាក់ទៀតថា ដីស្រែចម្ការទាំងនោះជាដីកេរដូនតារបស់ពួកគាត់ ដែលបានអាស្រ័យផលជាង ៤០ឆ្នាំមកហើយ ប៉ុន្តែបែរជាត្រូវបានក្រុមហ៊ុនហាមឃាត់ និងរារាំងមិនឱ្យពួកគាត់ចូលទៅធ្វើស្រែបង្កបង្កើនផលចិញ្ចឹមជីវិតលើដីនៅតំបន់នោះជាច្រើនឆ្នាំមកហើយ។រីឯការហាមឃាត់នេះ គឺខាងភាគីក្រុមហ៊ុនមិនទាន់មានគោលការណ៍ច្បាស់លាស់ផ្តល់សំណងសមរម្យដល់អ្នកភូមិនៅឡើយទេ។អ្នកភូមិអំពៅព្រៃ បានស្រែកទាមទារយុត្តិធម៌ជាង...