35.4 C
Phnom Penh

TAG

Sihasak Phuangketkeow

ចិន និង​អាមេរិក រុញ​ថៃ-កម្ពុជា ឱ្យ​បញ្ឈប់​ការ​វាយ​ប្រយុទ្ធ​គ្នា​មុន​ជំនួប​ប្រមុខ​ការទូត​អាស៊ាន​នៅ​ថ្ងៃទី​២២ ធ្នូ

អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា បង្ហាញ​របាយការណ៍​អំពី​ស្ថានការណ៍​សឹក​ដែល​កងទ័ព​ថៃ​នៅតែ​បន្ត​ឈ្លានពាន​ទឹកដី​កម្ពុជា នៅ​យោធភូមិភាគ​ទី​៤ និង​ទី​៥។ តាម​អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា អ្នកស្រី ម៉ាលី សុជាតា ស្ថានការណ៍​ជួរមុខ​ក្នុង​សមរភូមិ​យោធភូមិភាគ​ទី​៥ ក្នុង​ភូមិសាស្ត្រ​ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​ពោធិ៍សាត់ កងទ័ព​ថៃ នៅតែ​បន្ត​បាញ់​ប្រហារ​មក​កម្ពុជា គិត​ចាប់ពី​ម៉ោង ៥​ល្ងាច​ថ្ងៃទី​១៨ ធ្នូ។ ក្នុង​ការ​វាយប្រហារ​យ៉ាង​កំរោល​នេះ កងទ័ព​ថៃ បាន​ប្រើប្រាស់​អាវុធ​ធុន​ធ្ងន់​ដូចជា យន្តហោះ​ចម្បាំង F-16 នាវាចម្បាំង កាំភ្លើងធំ ១៥៥​មិល្លីម៉ែត្រ ១០៥​មិល្លីម៉ែត្រ...

ឯកអគ្គរដ្ឋទូត​ចិន​បញ្ជាក់​ជា​ថ្មី​ចំពោះ​មុខ​រដ្ឋមន្ត្រី​ការបរទេស​ថៃ ដោយ​ច្រាន​ចោល​របាយការណ៍​ដែល​ចោទ​ចិន​ដឹក​អាវុធ​ឱ្យ​កម្ពុជា​ធ្វើ​សង្គ្រាម​ជាមួយ​ថៃ

ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​ប្រទេស​ថៃ លោក ចាង ជីយៀនវេយ (Zhang Jianwei) បាន​ថ្លែង​ជា​ថ្មី​ម្តង​ទៀត​នៅ​ក្នុង​ឱកាស​ខួប​លើក​ទី​៥០ នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ថៃ និង​ចិន ថា ចិន​ច្រាន​ចោល​របាយការណ៍​ស៊ើបការណ៍​សម្ងាត់​របស់​ថៃ ដែល​ថា​នៅ​ប៉ុន្មាន​សប្តាហ៍​មុន​ផ្ទុះ​ការ​វាយប្រហារ​រវាង​កងទ័ព​ថៃ និង​កងទ័ព​កម្ពុជា យន្តហោះ​យោធា​ចិន បាន​ដឹកជញ្ជូន​គ្រឿង​សព្វាវុធ​យ៉ាង​ច្រើន​ចុះ​ចត​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ។ ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​ប្រទេស​ថៃ លោក ចាង ជីយៀនវេយ (Zhang Jianwei) បាន​ជួប​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ថៃ លោក ស៊ីហាសក្តិ ភួងកេតកែវ...

Latest news

© 2021, ដេលី. All rights reserved.