28 C
Phnom Penh

TAG

Surachate Hakpharn

ក្រសួង​ការបរទេស​កម្ពុជា​បដិសេធ​ថា​គ្មាន​ការ​ជួញដូរ​សរីរាង្គ​ស្ត្រី​ជនជាតិ​ថៃ​នៅ​កម្ពុជា​ទេ

ក្រសួង​ការបរទេស​កម្ពុជា បដិសេធ​ចំពោះ​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ថៃ ដែល​លើកឡើង​ថា មាន​ស្ត្រី​ជនជាតិ​ថៃ​ម្នាក់​ប្រឈម​គ្រោះថ្នាក់​នៃ​ការ​ជួញដូរ​សរីរាង្គ​នៅ​កម្ពុជា ដោយ​ថា​ការ​លើកឡើង​នោះ​គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ​ឡើយ។ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក ជុំ សុន្ទរី បាន​បំភ្លឺ​ក្នុង​ក្រុម​តេឡេក្រាម​នៅ​ថ្ងៃ​ទី​១៣ ខែ​មីនា ថា ពាក់ព័ន្ធ​ព័ត៌មាន​ចុះផ្សាយ​ក្នុង​សារព័ត៌មាន​របស់ Thai Examiner កាលពី​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០២២ អំពី​ករណី​មាន​ស្ត្រី​ជនជាតិ​ថៃ​ម្នាក់​បាន​អះអាង​ថា ខ្លួន​បាន​ប្រឈម​នឹង​គ្រោះថ្នាក់​នៃ​ការ​ជួញដូរ​សរីរាង្គ​នៅ​កម្ពុជា។ អាជ្ញាធរ​ខេត្ត​ព្រះសីហនុ បាន​ប្រកាស​បដិសេធ​រួចហើយ​ថា​នោះ​គឺជា​ការ​លើកឡើង​ដោយ​គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ​ពិតប្រាកដ។ លោក​បន្ត​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នោះ ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ថៃ បាន​ទាក់ទង​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ថៃ...

Latest news